ក្រោយឃើញឯកសារផ្ទៃក្នុងរបស់​ HYBE អ្នកជំនាញក្នុងវិស័យតន្រ្តីឆ្លើយតបបែបនេះ​​

បន្ទាប់ពីមានរឿងរ៉ាវបែកធ្លាយឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនកម្សាន្តដ៏ធំរបស់កូរ៉េខាងត្បូង HYBE ដែលមានអត្ថន័យមាក់ងាយសិល្បកររបស់ក្រុមហ៊ុនដទៃ និងសិល្បករខ្លួន អ្នកជំនាញដែលបាន និងកំពុងធ្វើការនៅក្រុមហ៊ុនផ្សេងៗទៀតបាននិយាយថា ឯកសារបែបនេះមិនគួរសរសេរចេញមកកើតនោះទេ។  

កាលពីថ្ងៃទី២៤ ខែតុលានេះ សាធារណជន និងអ្នកនិយមស្ដាប់ចម្រៀងខេប៉ុបបានភ្ញាក់ផ្អើលជាខ្លាំងទៅលើអត្ថន័យដែលបានចារនៅក្នុង “របាយការណ៍ឧស្សាហកម្មតន្ត្រីប្រចាំសប្តាហ៍” របស់ក្រុមហ៊ុន HYBE ក្រោយពីបានបកអាក្រាតនៅក្នុងសវនកម្ម ឯរដ្ឋសភាប្រទេសកូរ៉េខាងត្បូង។​​

ឯកសារទាំងនោះបានធ្វើការរិះគន់ និងប្រៀបធៀបសិល្បកររបស់ក្រុងហ៊ុនផ្សេងចំៗ ដោយបានលើកនិយាយពី​សម្រស់ អាយុ ការសម្ដែង និងរឿងអាស្រូវរបស់តារាមួយចំនួន រួមមានក្រុមច្រៀង BLACKPINK, Twice, IVE, aespa, NCT, (G)I-DLE ក៏ដូចជា Seunghan អតីតសមាជិក RIIZE និង Haechan សមាជិក ​NCT​ ជាដើម។ បន្ថែមពីនេះទៀត ក្នុងឯកសារតែមួយនោះ HYBE ក៏មានគម្រោងបោះបង់ចោលក្រុមចម្រៀង NewJeans ដែលជាសិល្បកររបស់ខ្លួនផងដែរ។ នេះបើយោងតាម Malay Mail។​

ក្រោយមានហេតុការណ៍នេះកើតឡើង សារព័ត៌មានរបស់កូរ៉េខាងត្បូង Joy News 24 បានទាក់ទងទៅកាន់អ្នកជំនាញជាច្រើនរូបដែលធ្វើការនៅក្នុងវិស័យនេះយ៉ាងហោចណាស់ ១៥ឆ្នាំមកហើយ ដើម្បីសាកសួរពីបញ្ហាមួយនេះ។ ជាក់ស្ដែង ជនអនាមិកម្នា្កក់បានឆ្លើយតបថា ក្នុងបទពិសោធន៍ដែលខ្លួនបានធ្វើការអស់ជាច្រើនឆ្នាំ គាត់មិនដែលបានជួបជាមួយនឹងរបាយការណ៍ប្រភេទនេះកន្លងមកទេ។

គាត់បានបន្ថែមថា៖ “ជាទូទៅយើងគ្រាន់តែពិនិត្យមើលក្រុមចម្រៀងមួយណាដែលទទួលបានភាពជោគជ័យ និងរាយការណ៍ពីមូលហេតុដែលអាចនាំឱ្យក្រុមនោះជោគជ័យ ដើម្បី​ឱ្យពួកយើងអាចពង្រឹងទៅលើចំណុចនោះបាន ប់មិនអ៊ីចឹងទេ យើងពិនិត្យមើលទៅលើការឆ្លើយតបនឹងបញ្ហារបស់ក្រុមចម្រៀងណាមួយ ដើម្បីសិក្សាថាមានចំណុចណាខ្លះដែលយើងគួរដឹងបន្ថែម”។

ជនអនាមិកដដែលនេះយល់ថា ឯកសាររបស់ក្រុមហ៊ុន HYBE ប្រៀបដូចជាការប្រមូលម្ដុំមតិរបស់សារធារណជន ដើម្បីយកទៅនិយាយដើម និងសើចចំអកតែប៉ុណ្ណោះ។

ដោយឡែក ជនមិនបង្ហាញអត្តសញ្ញាណម្នាក់ទៀតបានឆ្លើយតបនឹង Joy News 24 ថា​​​ ក្នុងនាមលោកធ្លាប់ធ្វើការនៅក្រុមហ៊ុនកម្សាន្តជាច្រើន លោកមិនដែលធ្វើឯកសារដែលបង្ខូចកេរ្តិ៍ឈ្មោះតារាណាមួយទេ សូម្បីតែតារានៅក្នុងក្រុមហ៊ុនរបស់ខ្លួនក៏ដោយចុះ។

“ពិតណាស់ នៅពេលដែលសិល្បករយើងបង្ហាញខ្លួនជាលើកដំបូង ខ្ញុំតែងពិនិត្យមើលមតិរបស់សាធារណជន និងការយល់ឃើញអវិជ្ជមានមកលើសិល្ប​ករ ប៉ុន្តែខ្ញុំមិនដែលប្រមូល និងចងក្រងរបាយការណ៍ពីគំនិតផ្ទាល់ខ្លួនរបស់នរណាម្នាក់នោះទេ” បុគ្គលដដែល​បន្តបែបនេះ។

បន្ថែមពីនេះទៀត ជនអនាមិកម្នាក់ទៀតដែលធ្វើការក្នុងវិស័យតែមួយនេះបានចែករំលែកការយល់ឃើញផ្ទាល់ខ្លួនថា ឯកសារអំពីការមើលងាយសិល្បករពីក្រុមហ៊ុនដទៃមិនគួរបង្កើតឡើងនោះទេ។ បុគ្គលដដែលនេះទទួលស្គាល់ថា ត្បិតក្រុមហ៊ុនទាំងអស់ជាគូប្រកួតប្រជែងក៏ពិតមែន តែក្នុងពេលតែមួយក្រុមហ៊ុនទាំងនោះក៏ជាដៃគូសហការក្នុងការដឹកនាំវិស័យមួយនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *