តស៊ូរាប់ទសវត្សរ៍! ទីបំផុត កុំកុំ បានឡើងតំណែងជាតួឯកនៅហូលីវូដក្នុងរឿង “John Wick” វគ្គថ្មី

កំពូលតារាសម្ដែងហុងកុង Donnie Yen (កុំកុំ) បានសម្រេចជោគជ័យមួយជំហានទៀតនៅហូលីវូដ ខណៈដែលលោកគ្រោងនឹងសម្តែងជាតួឯកក្នុងភាពយន្ត spinoff ថ្មីមួយពីស៊េរីរឿងឃាតកដៃឆៅ “John Wick”។ ភាពយន្តថ្មីនេះនឹងផ្តោតលើរឿងរ៉ាវតួអង្គរបស់លោកឈ្មោះ Caine ដែលជាឃាតករពិការភ្នែក បន្ទាប់ពីហេតុការណ៍ក្នុងរឿង “John Wick 4”។ ចំណងជើងផ្លូវការសម្រាប់ភាពយន្ត spinoff មួយនេះមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ខណៈការថតរំពឹងថានឹងចាប់ផ្ដើមនៅឆ្នាំក្រោយ នៅទីក្រុងហុងកុង។

តាមរយៈបណ្ដាញសង្គម weibo តារាសម្ដែងក្បាច់គុនរូបនេះបានពណ៌នាអំពីបទពិសោធន៍ធ្វើការរបស់ខ្លួនក្នុងភាពយន្ត “John Wick 4” ថាជា “បទពិសោធន៍អស្ចារ្យមិនធម្មតា” និងបានចែករំលែកថាមូលហេតុដែលភាពយន្តនេះអាចដក់ជាប់ក្នុងចិត្តទស្សនិកជនជាច្រើនយ៉ាងជ្រាលជ្រៅគឺដោយសារតែតួសម្ដែងទាំងអស់បានរួមគ្នាបង្កើតការប្រយុទ្ធ និងឈុតគ្រោះថ្នាក់ផ្សេងៗដែលមិនត្រឹមតែមានភាពរំភើប និងច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីសាច់រឿង និងអារម្មណ៍ស៊ីជម្រៅរបស់តួអង្គផងដែរ។ លោកបាននិយាយថា “Caine គឺជាតួអង្គអស្ចារ្យម្នាក់ដែលមានអតីតកាលដ៏សោកសៅ” និងបន្ថែមថាលោកពិតជារំភើបក្នុងការត្រលប់មកសម្តែងតួអង្គនេះវិញ។

ត្បិតថាធ្លាប់សម្ដែងក្នុងភាពយន្តហូលីវូដជាច្រើនរឿង ប៉ុន្តែរឿងថ្មីនេះនឹងជារឿងដំបូងហើយដែល តារាវ័យ ៦០ ឆ្នាំរូបនេះបានសម្ដែងជាតួឯក ខណៈរឿងមុនៗដូចជា “John Wick 4”, “Rogue One: A Star Wars Story”, “Mulan” និង “XXX: Return of Xander Cage” លោកបានចូលសម្ដែងជាតួរងទាំងអស់។ គេនៅចាំបានថា មុនពេលចូលសម្ដែងភាពយន្ត “Jonh Wick 4” កុំកុំ បានស្នើសុំផលិតករកែប្រែ Script សម្រាប់តួអង្គ Caine ចេញដោយសារតែ Script ដើមហាក់បង្ហាញផ្នត់គំនិតអវិជ្ជមានសម្រាប់តួអង្គអាស៊ី ហើយទីបំផុតក្រុមការងារក៏បានយល់ព្រមតាមសំណូមពររបស់លោកដែលធ្វើឱ្យការបង្ហាញខ្លួនរបស់តួអង្គ Caine កាន់តែមានភាពលេចធ្លោ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *