ថ្មីៗនេះគូស្នេហ៍ដែលសុទ្ធតែជាកំពូលតារាសម្ដែងប្រចាំហុងកុងគឺ Chilam Cheung និង Anita Yuen ត្រូវបានគេប្រទះឃើញចំណាយពេលវេលាដើរផ្សារជាមួយគ្នាយ៉ាងផ្អែមល្ហែម បើទោះបីជាពួកគេបានរៀបការអស់រយៈពេលជាង ២០ ឆ្នាំទៅហើយក្ដី។ កំលុងពេលនោះគេបានសង្កេតឃើញថា Chilam Cheung បានបំពេញតួនាទីជាស្វាមីដ៏ល្អដោយយកចិត្តទុកដាក់ខ្លាំងចំពោះភរិយា និងមើលថែនាងបានយ៉ាងល្អប្រៀបដូចជាគូស្វាមីភរិយាថ្មីថ្មោង។


ចំណែក Anita Yuen ក៏ត្រូវបានអ្នកដើរផ្សារដែលឃើញនាងខាងក្រៅផ្ទាល់ លាន់មាត់សរសើរតារាស្រីវ័យ ៥២ ឆ្នាំរូបនេះថានាងពិតជាមានភាពប៉ិនប្រសប់ក្នុងការថែរក្សាសម្រស់ខ្លាំងតែម្ដង សូម្បីតែរូបរាងក៏រក្សាបានយ៉ាងល្អផងដែរ។ លើសពីនេះ ពេលបើកឡានធ្វើដំណើរចេញទៅក៏មានឡានក្រុងមួយនៅពីក្រោយ ពេលនោះ Anita ក៏បានផ្ដល់សញ្ញាប្រាប់ប្ដីឱ្យអែបឡានមកចំហៀងដើម្បីឱ្យឡានក្រុងមានអាទិភាពធ្វើដំណើរទៅមុន។

ទន្ទឹមនឹងនេះ ក្នុងកំលុងពេលឈប់ឡាន Chilam Cheung ក៏បានលើកដៃតបអ្នកគាំទ្រវិញ ខណៈដែលអ្នកគាំទ្ររបស់លោកលើកដៃស្វាគមន៍លោក និងភរិយា។ ក្រោយពេលឃើញសកម្មភាពតូចៗបែបនេះ អ្នកគាំទ្រមិនសរសើរមិនបាននោះទេថាអ្នកទាំងពីរជាតារាដែលចេះគិតគូរពីគ្នាយ៉ាងដិតដល់ និងរួសរាយរាក់ទាក់មែនទែន។
រំឭកដល់ឆ្នាំ ២០០១ ជាឆ្នាំដែលកំពុងតារាប្រុសហុងកុងល្បីឈ្មោះ Chilam Cheung និងកំពូលតារាស្រីហុងកុង Anita Yuen បានរៀបចំពិធីមង្គលការដែលគិតមកដល់បច្ចុប្បន្នមានរយៈពេល ២៣ ឆ្នាំទៅហើយ។ ជាមួយគ្នានេះ អ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះ Morton Cheung អាយុ ១៧ ឆ្នាំផងដែរ៕























Account
Security
Favourite Content