Donald Trump គំរាមយកពន្ធ ១០០ភាគរយលើភាពយន្តដែលផលិតនៅក្រៅអាមេរិក ដើម្បីពង្រឹងវិស័យហូលីវូដឡើងវិញ

កាលពីថ្ងៃទី ២៩ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចែករំលែកលើគណនី Truth Social ថា លោកនឹងយកពន្ធ ១០០ភាគរយពីខ្សែភាពយន្តទាំងអស់ដែលផលិតនៅក្រៅប្រទេស ដោយអះអាងថា ប្រទេសដទៃកំពុងតែលួចយកវិស័យផលិតភាពយន្តនេះពីសហរដ្ឋអាមេរិក។

ផ្អែកតាមសារព័ត៌មាន Reuters ឆន្ទៈនៃការពង្រីកគោលនយោបាយពាណិជ្ជកម្មរបស់ លោក Donald Trump នាគ្រានេះ បានជះផលប៉ះពាល់ទៅលើភាពយន្តហូលីវូដដែលកំពុងតែសហការផលិតជាមួយនឹងប្រទេសដទៃ ក៏ដូចជាខ្សែភាពយន្តបរទេសផ្សេងទៀតផងដែរ។

លោក Trump បាននិយាយថា៖ “អាជីវកម្មផលិតភាពយន្ដរបស់យើងត្រូវបានប្រទេសផ្សេងទៀតលួចពីសហរដ្ឋអាមេរិក ដូចជា ការដែលគេលួចយកស្ករគ្រាប់ពីកូនក្មេងអ៊ីចឹង” ។

យ៉ាងណាមិញ បច្ចុប្បន្ននៅមិនទាន់មានព័ត៌មានលម្អិតទេថា ប្រធានាធិបតីអាមេរិកទី ៤៥ និងទី ៤៧រូបនេះ នឹងទម្លាក់កាងារប្រមូលពន្ធទៅខាងស្ថាប័នណា ខណៈពេលដែល ភាគីសេតវិមាន ក៏ដូចជាស្ទូឌីយោធំៗ រួមមាន Warner Bros Discovery,​ Paramount Skydance និង Netflix មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters នោះទេ។

យោងតាមទិន្នន័យពី ProdPro សម្រាប់ឆ្នាំ ២០២៤ ទឹកប្រាក់ចំណាយក្នុងការផលិតភាពយន្តនៅលើទឹកដីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២។ គិតជាដុល្លារអាមេរិក នៅក្នុងឆ្នាំកន្លងទៅនេះ ការចំណាយនៅក្នុងសហរដ្ឋអាមេរិកមានចំនួន ១៤.៥៤ពាន់លាន ចក្រភពអង់គ្លេសចំនួន ៥.៩១ពាន់លាន ប្រទេសកាណាដាចំនួន ៥.៤១ពាន់លាន ប្រទេសអូស្ត្រាលីរួមគ្នានឹងនូវែលសេឡង់ចំនួន ២.០៤ពាន់លាន ខណៈការចំណាយសរុប ៣ប្រទេសរួមគ្នា នៅឯអាល្លឺម៉ង់ ហុងគ្រី និងឆេកមានចំនួន ១ពាន់លាន។

ទិន្នន័យនេះ ស្របទៅនឹងការឱ្យដឹងរបស់នាយកប្រតិបត្តិស្ទូឌីយោម្នាក់កាលពីដើមឆ្នាំ ២០២៥ ដែលថា ភាពយន្តទំនើបរបស់អាមេរិកបានប្រើប្រាស់ការផលិត ប្រាក់ហិរញ្ញប្បទាន និងការកាត់តនៅតាមបណ្ដាប្រទេសជាច្រើន ដូចជាប្រទេសកាណាដា ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលប្រទេសទាំងនេះបានទាក់ទាញភាពយន្តដែលចំណាយដើមទុនច្រើន ក៏ព្រោះតែមានការលើកទឹកចិត្តផ្នែកពន្ធដារ (Tax Incentives)។

ទន្ទឹមគ្នានេះ កិច្ចសហការផលិតជាមួយស្ទូឌីយ៉ូបរទេសក៏កាន់តែជារឿងធម្មតាផងដែរ។ ជាពិសេសនៅអាស៊ី និងអឺរ៉ុប ដែលដៃគូក្នុងប្រទេសទាំងនោះផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងបណ្តាញចែកចាយភាពយន្តជាដើម។​

នាយកប្រតិបត្តិស្ទូឌីយោរូបដដែលបានព្រមានវិញថា ការដាក់កំហិតពន្ធលើភាពយន្តដែលផលិតនៅបរទេស អាចប៉ះពាល់ដល់បុគ្គលិកជនជាតិអាមេរិកាំងរាប់ពាន់នាក់ដែលកំពុងតែបំពេញការងាររបស់ខ្លួននៅក្រៅប្រទេស។

គួររំឭកថា លោក Donald Trump បានបំផុសគំនិតនៃការប្រមូលពន្ធនេះដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០២៥ ជាមួយនឹងព័ត៌មានលម្អិតតិចតួច ដែលធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុនកម្សាន្តជាច្រើនរូបមិនច្បាស់ថា តើការប្រមូលពន្ធនេះ នឹងអនុវត្តចំពោះភាពយន្តពីប្រទេសជាក់លាក់ណាមួយ ឬអនុវត្តសម្រាប់គ្រប់ភាពយន្តនាំចូលទាំងអស់។

នៅគ្រានោះ សម្ព័ន្ធសហជីព និងសមាគមភាពយន្តអាមេរិកក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក Donald Trump ដើម្បីពិចារណាទៅលើ ការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងបំណងអាចទាក់ទាញគម្រោងភាពយន្ត និងការផលិតកម្មវិធីទូរទស្សន៍ផ្សេងៗឱ្យត្រឡប់មកផលិតលើទឹកដីសហរដ្ឋអាមេរិកវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *