ញាក់! អាល់ប៊ុមរួមគ្នាទីមួយរបស់ S.Coups និង Mingyu លក់ដាច់លើសកន្លះលានបន្ទះតាំងពីថ្ងៃដំបូង

ក្រុមតូច (Unit) ថ្មីរបស់ Seventeen គឺ S.Coups x Mingyu បានទទួលជោគជ័យយ៉ាងលេចធ្លោទាំងការលក់អាល់ប៊ុម និងចំណាត់ថ្នាក់នៅលើតារាងតន្ត្រីផ្សេងៗ។

នៅ​ថ្ងៃ​ទី ២៩ ខែកញ្ញាកន្លងទៅ S.Coups x Mingyu បាន​ចេញ​អាល់​ប៊ុមខ្នាត​តូច​ដំបូង​របស់​ពួក​គេមានចំណងជើងថា ‘HYPE VIBES’ ហើយយោងតាមតារាង Hanteo អាល់ប៊ុមថ្មីនេះអាចលក់បាន ៦០០ ៥៧៥ ច្បាប់នៅថ្ងៃចេញលក់ដំបូងនេះ និង​បាន​ឡើង​ដល់ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​តារាង​អាល់ប៊ុម​ប្រចាំ​ថ្ងៃ ដែលចាត់ទុកជាសមិទ្ធិផលមិនធម្មតាសម្រាប់ក្រុម Unit។

ភាពជោគជ័យរបស់ពួកគេនៅតារាងតន្ត្រីអន្តជាតិក៏គួរឱ្យកត់សម្គាល់ផងដែរ ដោយអាល់ប៊ុម ‘HYPE VIBES’ អាចដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Top Album របស់ iTunes ក្នុង ១១ ប្រទេស/តំបន់ និងជាប់ចំណាត់ថ្នាក់ទី ៦ នៅលើតារាងអាល់ប៊ុមទូទាំងពិភពលោក។

មិនតែប៉ុណ្ណោះ ពួកគេទទួលបានវិញ្ញាបនបត្រមាសពីរ (Double Gold Certification) នៅលើវេទិកាតន្ត្រីដ៏ធំបំផុតរបស់ប្រទេសចិន QQ Music ​ជា​កិត្តិយស​មួយ​ដែល​បាន​ផ្តល់​ជូន​ចំពោះ​ការ​សម្រេច​ការ​លក់​បាន  ៥ សែនយ៉ន់ (៧ ម៉ឺនដុល្លារ)។

ស្របពេលជាមួយគ្នានេះ ប្រជាប្រិយភាព​នៃ​បទ “5, 4, 3 (Pretty Woman)” ក៏​កំពុង​កើន​ឡើង​ផង​ដែរ។ ភ្លាមៗបន្ទាប់ពីចេញផ្សាយ បទនេះបានឈានដល់លេខ ១ នៅលើតារាង real time របស់ Bugs ខណៈបទទាំងអស់ពីអាល់ប៊ុមបានជាប់ក្នុងចំណោម ‘Top 100’ របស់ Melon ។

បទចម្រៀងនេះបានចូលក្នុងតារាងនៅលើតារាង ‘Top Song’ របស់ iTunes ក្នុង ១៦ ប្រទេស/តំបន់ រួមទាំងអេស្ប៉ាញ ឥណ្ឌូនេស៊ី និងអេហ្ស៊ីប។

គួរបញ្ជាក់ថា S.Coups X Mingyu បានចូលរួមនិពន្ធបទចម្រៀងទាំង ៦ បទសម្រាប់អាល់ប៊ុមថ្មីនេះ។ តារាទាំងពីររូបនឹងសម្តែងបទចម្រៀងថ្មីរបស់ពួកគេផ្ទាល់ជាលើកដំបូងនៅលើកម្មវិធី ‘M Countdown’ របស់ Mnet នៅថ្ងៃទី ២ ខែតុលា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *