ចិនគ្រោងរៀបចំខនសឺតឱ្យ BTS, SEVENTEEN, Stray Kids និងតារាកូរ៉េផ្សេងទៀត ក្រោយហាមឃាត់តន្ត្រីខេប៉ុបជាង ១០ឆ្នាំ

ស្ថានីយទូរទស្សន៍របស់រដ្ឋាភិបាលចិន CCTV បានផ្ញើសំណើអញ្ជើញតារាខេប៉ុបប្រុសចំនួន ៥ក្រុម រួមមាន BTS, SEVENTEEN, Stray Kids, EXO និង Treasure ឱ្យមកធ្វើកម្មវិធីប្រគំតន្រ្តីខ្នាតយក្សក្នុងប្រទេសរបស់ខ្លួន​ ដែលអាចចាត់ទុកជាកម្មវិធីខេប៉ុបលំដាប់ជាតិដំបូងបង្អស់ ក្រោយប្រទេសចិនបានហាមប្រាមវប្បធម៌របស់កូរ៉េខាងត្បូង ដោយប្រយោលតាំងតែពីឆ្នាំ ២០១៦។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NoCut កម្មវិធីប្រគំតន្ត្រីខេប៉ុបនេះ គ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងធំៗរបស់ចិនចំនួន ៦ រួមមានទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ សិនជិន ឆុងឈីង និង ឆឹងទូ។ កម្មវិធីដែលជាផ្នែកមួយនៃគម្រោងវប្បធម៌កូរ៉េ-ចិនមួយនេះ នឹងចាក់ផ្សាយនៅលើទូរទស្សន៍ CCTV ជាមួយនឹងការរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់ក្នុងទីក្រុងនីមួយៗ។

យោងតាមសារព័ត៌មាន Sportskeeda ការកាត់បន្ថយការរឹតបន្តឹងនេះ អាចជាវិធីសាស្ត្រការទូតមួយរបស់ប្រទេសចិន ព្រោះជាក់ស្ដែង មានការរំពឹងទុកថា​ នៅចុងឆ្នាំ ២០២៥នេះ ប្រធានាធិបតី Xi Jinping នឹងធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង តាមរយៈកិច្ចប្រជុំកំពូល APEC។

លទ្ធផលនៃការវិលត្រឡប់ដោយបើកចំហររបស់តន្ត្រីខេប៉ុបនៅក្នុងទឹកដីប្រទេសមហាអំណាចមួយនេះ បានជះឥទ្ធិពលល្អដល់ឧស្សាហកម្មខេប៉ុបតាំងតែពីដើមឆ្នាំ ២០២៥មកម៉្លេះ។ ជាក់ស្ដែង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមានការកើនឡើងគួរឱ្យកត់សម្គាល់។ តួយ៉ាង តម្លៃភាគហ៊ុនរបស់ SM Entertainment បានកើនឡើងរហូតដល់ទៅ ៦៨ភាគរយ ស្របពេលដែល HYBE បានកើនឡើងប្រមាណ ២៨ភាគរយ។

ទន្ទឹមគ្នានេះ អ្នកវិភាគទីផ្សារក៏បានព្យាករដែរថា ការណ៍ដែលប្រទេសចិនកាត់បន្ថយការរឹតបន្តឹងមាតិកាវប្បធម៌កូរ៉េខាងត្បូងក្នុងប្រទេសរបស់ខ្លួន នឹងធ្វើឱ្យទីភ្នាក់ងារកម្សាន្តរបស់កូរ៉េខាងត្បូង អាចបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ទៅ ៣០ភាគរយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *