នេះជាអត្ថន័យរឿង «លោកគ្រូប្រពន្ធល្អ» មិនមែនជាពាក្យគ្រលាស់  «ក្រប្រពន្ធរអ៊ូ»

រឿង «លោកគ្រូ ប្រពន្ធល្អ» ស្នាដៃតែងនិពន្ធ និងដឹកនាំរបស់លោក ឆាយ បូរ៉ា ក្រោមការសហការរវាង ២ ផលិតកម្មចូលគ្នា គឺផលិតកម្ម ដើមត្នោត និងផលិតកម្ម កងចក្រ បានកំពុងត្រៀមចាក់បញ្ចាំងតាមបណ្តារោងភាពយន្តចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២២ តទៅហើយ។

រឿងនេះ មានការចូលរួមសម្តែងដោយតារាល្បីៗជើងចាស់​ជាច្រើនរូបរួមមាន លោក ព្រហ្ម ម៉ាញ, ទេព រិន្ទដារ៉ូ, អ្នកនាង គ្រត និងតារាវ័យ​ក្មេងដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ជាច្រើនរូបផ្សេងទៀត។ ក្នុងនោះ ទស្សនិកជនចាប់អារម្មណ៍ខ្លាំងលើវត្តមានកំពូលសិល្បករចម្រៀងអាយ៉ៃជើងចាស់ ព្រហ្ម ម៉ាញ ដោយលោកខកខានបញ្ចេញស្នាដៃភាពយន្តអស់រយៈពេលយូរឆ្នាំមកហើយ។

រឿងគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺចំណងជើងរឿង «លោកគ្រូ ប្រពន្ធល្អ» ព្រោះមានអ្នកគិតថា ចំណងជើងរឿងនេះ អាចនឹងមានន័យគ្រលាស់មកពី​ពាក្យ​ថា «ក្រប្រពន្ធរអ៊ូ»។ ពាក់ព័ន្ធរឿងនេះ លោក ឆាយ បូរ៉ា អ្នកនិពន្ធ និងដឹកនាំរឿងផ្ទាល់​ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ចំណងជើងរឿងនេះ គឺគ្មានន័យគ្រលាស់បែបលេងសើចនោះទេ គឺផលិតកម្មចង់រក្សាពាក្យនេះជាពាក្យថ្លៃថ្នូរបំផុត ដូច្នេះទើបលោកជម្នះប្រើពាក្យនេះឱ្យបាន ព្រោះលោកមានទឡ្ហីករណ៍ច្បាស់លាស់ និងនិយមន័យត្រឹមត្រូវ ដើម្បីពន្យល់ពីខ្លឹមសារក្នុងរឿងនេះ។

លោកបន្តថា លោកគ្មានបំណងបន្តុះបង្អាប់ទេ ព្រោះលោកក៏ជាគ្រូម្នាក់ដែរ គ្មានអ្វីដែលលោកត្រូវបន្តុះបង្អាប់អាជីពខ្លួនឯងនោះទេ ផ្ទុយទៅវិញ សាច់រឿងនេះ​គឺលើកតម្លើងតម្លៃគ្រូបង្រៀន ពិសេសគ្រូបង្រៀន​មុខវិជ្ជាភាសា​ខ្មែរ។ 

ដូចអ្វីដែល លោក ព្រហ្ម ម៉ាញ ធ្លាប់បញ្ជាក់ច្បាស់ជាមួយអ្នកសារព័ត៌មានថា ប្រសិនប្រើពាក្យថា គ្រូប្រពន្ធល្អ យើងអាចគ្រលាស់បានថា «ក្រប្រពន្ធរអ៊ូ» តែនៅពេលយើងប្រើពាក្យថា «លោកគ្រូ ប្រពន្ធល្អ» ពាក្យនេះគ្ររលាស់លែងកើតហើយ មិនអាចយកពាក្យនេះមកលេងសើចបានទៀតទេ។ នេះទុកជាជំហរអ្នកដឹកនាំរឿង និងអ្នកនិពន្ធជាដើម។

លោក ឆាយ បូរ៉ា ចេញមុខបញ្ជាក់ច្បាស់ៗថា ខ្លឹមសាររឿងនេះ គឺនិយាយពីជីវភាពពិតរបស់លោកគ្រូបង្រៀន ពិសេសលោកគ្រូបង្រៀនមុខវិជ្ជា អក្សរសាស្រ្តខ្មែរ ដែលសិស្សភាគច្រើនតែងមើលរំលង និងមិនសូវឱ្យតម្លៃគ្រូមុខវិជ្ជាអក្សរសាស្រ្តខ្មែរ។ តួយ៉ាង ក្នុងរឿង «លោកគ្រូ ប្រពន្ធល្អ» ផ្តោតលើការតស៊ូ ការលះបង់ សេចក្តីក្លាហានក្នុងនាមជាគ្រូបង្រៀន និងភាពជាឪពុកដែលត្រូវមើលថែទាំងគ្រួសារ។ បន្ថែមពីលោកក៏នឹងឆ្លុះបញ្ចាំងឱ្យឃើញពីបញ្ហាលុយតុងទីន និងការដោះស្រាយ ក៏ដូចជាឆន្ទៈក្នុងនាមជាគ្រូបង្រៀនម្នាក់ផងដែរ។

សូមជម្រាបថា រឿង «លោកគ្រូ ប្រពន្ធល្អ» ផលិតចប់តាំងពីឆ្នាំ ២០២០ តែដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ-១៩ ទើបត្រូវពន្យារដល់ពេលនេះ ទើបរៀបចំចាក់បញ្ចាំងតាមបណ្តារោងកុន ។ រឿងនេះ នឹងចាក់បញ្ចាំងតាមរោងភាពយន្តទូទាំងប្រទេសនៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២២ នេះ ព្រម​ទាំងចំថ្ងៃទិវាគ្រូបង្រៀនតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ