កម្ពុជាត្រលប់ពី SEAVFC ២០២៤ នៅប្រទេសម៉ាឡេស៊ីជាមួយបទពិសោធន៍ថ្មីៗ និងមោទនភាពជាតិ

កាលពីចុង ខែវិច្ឆិកាកន្លងទៅនេះ គណៈកម្មការរៀបចំប្រចាំប្រទេសកម្ពុជា បានចូលរួម «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ី អាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC Cambodia) ជំនាន់ទី៤  ដែលបានប្រព្រឹត្តទៅ នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីវិបត្តិកូវីដ មហោស្រពនេះត្រូវបានរៀចំឡើងវិញ ក្នុងក្របខណ្ឌតំបន់ អាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីគណៈប្រតិភូ និងភ្ញៀវកិត្តយសជាង ៣០០ នាក់ មកពីបណ្តាប្រទេសអាស៊ានទាំង១០។ 

លោក ជៀប សុវជ្ជា (រូបកណ្ដាល)

លោក ជៀប សុវជ្ជា ប្រធានគណៈមេប្រយោគរបស់ SEAVFCកម្ពុជាបានសម្តែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាមានភាពរីករាយ និង ជាកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាគណៈមេប្រយោគតំណាងកម្ពុជា ទៅចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធីមហោស្រព ភាពយន្តវីដេអូសម្រាប់កុមារនៅអាស៊ី អាគ្នេយ៍លើកទី៤ (The 4th Southeast Asia Video Festival For Children)ក្រោមប្រធានបទ ‘ភាពចម្រុះនៃមិត្តភាព’ (Friendship in Diversity)»។ 

កុមារា សេង សូលីហេង (កាន់ទង់ជាតិកម្ពុជា)

រីឯ កុមារា សេង សូលីហេង ដែលត្រូវបានលេខាធិការដ្ឋានមហោស្រពនៅហ្វីលីពីន សម្រេចរើសយក ដើម្បីចូលរួមកម្មវិធីធំនេះ ជាមួយឪពុកម្តាយរបស់គាត់ តំណាងឱ្យកុមារកម្ពុជា បានលើកឡើងថា៖ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ី អាគ្នយ៍» ជំនាន់ទី ៤ នៅប្រទេសម៉ាឡេស៊ី ជាបទពិសោធន៍ល្អបំផុតសម្រាប់ខ្ញុំ។ នេះជាលើកទី១ហើយ ដែលខ្ញុំបានចូលរួមកម្មវិធីដូចនេះ។ កម្មវិធីនេះ បង្កប់ ដោយគុណប្រយោជន៍ជាច្រើនដល់កុមារអាស៊ីអាគ្នេយ៍។ យើងមានឱកាសបានជួបគ្នា រាប់អានមិត្តភក្តិថ្មី និងចូលរួមសកម្មភាពអប់រំជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃនោះ។» កុមារារូបនេះ បច្ចុប្បន្នរៀននៅថ្នាក់ទី៦ នៃសាលារៀន Ontario International School នៅភ្នំពេញ។    

អ្នកស្រី ខាន់ គន្ធារី (ទី២ រាប់ពីខាងស្ដាំ)

សម្រាប់អ្នកស្រី ខាន់ គន្ធារី ដែលជាមាតារបស់កុមារា សេង សូលីហេង៖ «កម្មវិធីនេះ ជាកម្មវិធីប្រសើរបំផុតមួយដែលនាំមកនូវបទពិសោធន៍ ដ៏មានតម្លៃដល់កុមារអាស៊ីយើង។ កូនរបស់នាងខ្ញុំពេញចិត្តរាល់សកម្មភាពនៃមហោស្រពនេះ។ នាងខ្ញុំ និងក្រុមគ្រួសារ សូមសម្តែងនូវការដឹង គុណដ៏ជ្រាលជ្រៅដល់លេខាធិការដ្ឋានមហោស្រព ដែលឧបត្ថម្ភដល់ដំណើរមកទីក្រុងគូឡាឡាំពួនេះ ដោយសារនេះជាលើកដំបូងរបស់ ក្រុមគ្រួសារយើង ដែលបានមកលេងប្រទេសម៉ាឡេស៊ី និងស្វែងយល់ពីទីក្រុងនេះ។»

ដោយឡែក SEAVFC Cambodia ក៏បានសហការជាមួយ «មហោស្រពភាពយន្តខ្លីចតុមុខ»កាលពីចុងខែតុលា ក្នុងការចាក់បង្ហាញវីដេអូដែលមានចំណងជើង ដូចខាងក្រោម៖​ 

1Time Flyវីដេអូអ្នកអាជីព សម្រាប់កុមារអាយុពី០៨ ទៅ១២ឆ្នាំ
2Lens of Friendshipវីដេអូផលិតដោយកុមារអាយុពី១៦ ទៅ១៧ឆ្នាំ
3Friendship in diversityវីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ
4Vi-sible Friendsវីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ
លោក ស៊ុំ ស៊ីថែន (ខាងឆ្វេង)

លោក ស៊ុំ ស៊ីថែន ប្រធានគណៈអភិបាលប្រចាំកម្ពុជារបស់ SEAVFC មានសុទិដ្ឋិថា៖ «ទោះបីឆ្នាំនេះ កម្ពុជាមិនមានវីដេអូណា បានជាប់ ទៅវគ្គផ្តាច់ព្រ័ត្រ លើឆាកតំបន់នេះក៏ដោយ ក៏គណៈប្រតិភូកម្ពុជា ត្រូវបានអញ្ជើញចូលរួមចំណែកដូចខាងក្រោម៖

១. សម្រេចសេចក្តីវីដេអូជាប់វគ្គផ្តាច់ព្រ័ត្រ

២. សម្របសម្រួលកិច្ចពិភាក្សាលើគម្រោងវីដេអូទាក់ទងនឹងកុមារ

៣. កំណត់ប្រធានបទសម្រាប់ឆ្នាំ ២០២៥

៤. ចាក់បង្ហាញវីដេអូស្តីពីខេត្តសៀមរាប ទីក្រុងវប្បធម៌របស់ អាស៊ាន និង

៥. ចែករង្វាន់ដល់ជយលាភីប្រចាំឆ្នាំ

កម្មវិធីនេះ ក្រៅពីពង្រឹងចំណងមិត្តភាពរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បំផុសគំនិតរវាងកុមារ និងមនុស្សពេញវ័យ ក៏បានផ្តល់ឱកាសឱ្យកម្ពុជាត្រៀមខ្លួនកាន់តែប្រសើរទៅមុខ សម្រាប់ការប្រកួតនៅឆ្នាំក្រោយៗ។»

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។ 

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីឱ្យគណៈប្រតិភូកម្ពុជាត្រៀមខ្លួនធ្វើដំណើរ ទៅកាន់  «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» នៅទីក្រុងគួឡាឡុំពួរ ប្រកបដោយភាពរលូន តាមរយៈ៖​ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។  

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់មហោស្រពដូចជា៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *