Spring Day ស្នាដៃចម្រៀងរបស់ BTS ជាប់ឈ្មោះជាចម្រៀងអស្ចារ្យប្រចាំសតវត្សទី ២១

នៅថ្ងៃទី៨ ខែតុលានេះ ទស្សនាវដ្ដី Rolling Stone បានចេញផ្សាយបញ្ជីឈ្មោះ “ចម្រៀង ២៥០បទដ៏អស្ចារ្យបំផុតនៃសតវត្សទី ២១” ដោយបទ Spring Day របស់ក្រុម BTS បានឈរឈ្មោះនៅលើតារាងនេះក្នុងចំណាត់ថ្នាក់លេខ ៣៧។​

ទស្សនាវដ្ដីអាមេរិកមួយនេះបានសរសើរថា Spring Day គឺជាស្នាដៃដ៏ល្អ​ឯករបស់ BTS ក្រុមចម្រៀងប៉ុប មានប្រជាប្រិយភាពបំផុតប្រចាំសតវត្សរ៍ទី២១ ដែលបានកែប្រែភាពឈឺចាប់ ក្លាយជាចម្រៀងពេញដោយឥទ្ធិពល និងជ័យជម្នះ។

កន្លងមក Suga និង RM ក៏ធ្លាប់បកស្រាយដែលថា ចម្រៀងមួយបទនេះគឺផ្អែកទៅលើបទពិសោធន៍ដ៏ឈឺចាប់ ក្រោយបាត់បង់មិត្តភក្ដិ ខណៈមេក្រុមរូបនេះក៏បានឱ្យដឹងដែរថា បទនេះទទួលបានការបំផុសគំនិតចេញពីភាពយន្តរឿង Snowpiercer និងសៀវភៅ The Ones Who Walk Away from Omelas។

ចេញផ្សាយដំបូងតាំងតែពីខែកុម្ភៈ ឆ្នាំ២០១៧ Spring Day គឺជាចម្រៀងមួយបទពីអាល់ប៊ុមពិសេស You Never Walk Alone ដែលជាផ្អែកមួយនៃអាល់ប៊ុមស្ទូឌីយោទី ២ ស្ថិតក្រោមឈ្មោះថា Wings។ ស្នាដៃចម្រៀងមួយនេះ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងស្រុក រហូតក្លាយជាបទចម្រៀងទី ១ ដែលទទួលបានការចូលស្ដាប់ចំនួន ១ពាន់លានដង នៅលើកម្មវិធី Melon។

គួរឱ្យដឹងផងដែរថា សម្រាប់តំណែងកំពូលទាំង ១០នៅលើបញ្ជីឈ្មោះ “ចម្រៀង ២៥០បទដ៏អស្ចារ្យបំផុតនៃសតវត្សទី ២១” បានទៅលើបទ Get Ur Freak On របស់ Missy Elliott, បទ Maps របស់ Yeah Yeah Yeahs, បទ Crazy in Love របស់ Beyoncé និង Jay Z, បទ Seven Nation Army របស់ The White Stripes, បទ All Too Well របស់ Taylor Swift, បទ Dancing on My Own របស់ Robyn, បទ Alright របស់ Kendrick Lamar, បទ Idioteque របស់ Radiohead, បទ Toxic របស់ Britney Spears និង Thinkin Bout You របស់ Frank Ocean៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *