​​រឿង «Black Light» ​ទទួល​បាន​ពាន​រង្វាន់​ធំ​ជាង​គេ​សម្រាប់​ «មហោស្រពភាពយន្តខ្លីចតុមុខ»​

នៅ​ឆ្នាំ​ ២០២៤​ នេះ​មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ ​បាន​រៀប​ចំ​កម្មវិធី​បិទ​មហោ​ស្រព​របស់​ខ្លួន​នៅ ថ្ងៃ​ ​២៨ ​ខែ​តុលា ​ដែល​កម្ម​វិធី​ប្រព្រឹត្ត​ទៅ​នៅ​រោងភាពយន្ត​ លេជន អូឡាំព្យា (Legend Cinema Olympia) ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម ហឹម សុទិត្យា ​រដ្ឋលេខាធិការ​របស់​ក្រសួង​ព័ត៌មាន ដោយ​មាន​ការ​ចូល​រួម ​ពី​គណៈ​មេ​ប្រយោគ​ ភ្ញៀវ​កិត្តិយស ​ដៃ​គូសហការ​ផ្សេង​ៗ ​សមិទ្ធករ​ភាពយន្ត​ អ្នក​បង្កើត​មាតិកា​អនឡញ ​ក៏​ដូច​ជា​តួ​សម្តែង​ជា​ច្រើន​រូប​ផង​ដែរ។​

មហោ​ស្រព​ឆ្នាំ​នេះ​បាន​ធ្វើ​ការ​ប្រគល់​នូវ​រង្វាន់​ជា​សាច់​ប្រាក់​ និង​លិខិត​សសើរ​ទៅ​តាម​ប្រភេទ​នៃ​ចំណាត់​ថ្នាក់​ជា​ច្រើន​រួម​មាន៖

១.​ភាពយន្ត​ខ្លី​កម្ពុជា​ល្អ​បំផុត​បាន​ទៅ​លើ​រឿង ​«Black Light» ​ដឹកនាំ​រឿង​ដោយ​ ឈាន ពិសេន ទទួល​បាន​ទឹក​ប្រាក់ ​៤​លាន​រៀល និង​ពាន​១

២. ​ភាព​យន្ត​ខ្លី​កម្ពុជា​ល្អ​បំផុត​ឆ្នើម​បន្ទាប់​បាន​ទៅ​លើ​រឿង​ «នាគ​មាស» ​ដឹក​នាំ​រឿង​ដោយ​ ឈិត បូរិន ទទួល​បាន​ទឹក​ប្រាក់​ ២​លាន​រៀល ​និង​ពាន​១​

៣. ​រង្វាន់​ពី​ទស្សនិក​ជន​ដល់​ភាពយន្ត​ខ្លី​ក្នុង​ស្រុក​បាន​ទៅ​លើ​រឿង​ «Black Light» ​ដឹកនាំ​រឿង​ដោយ ឈាន ពិសេន ​ទទួល​បាន​ប័ណ្ណ​សសើរ​

៤.​ ចំណារ​លើក​ទឹក​ចិត្ត​ពី​មេ​ប្រយោគ​ក្នុង​ស្រុក ​បាន​ទៅ​លើ​រឿង​ «Help» ​ដឹក​នាំ​រឿង​ដោយ​ ផុន​ សុផាន់​ណារិទ្ធ​ (ហៅ ​Tobii) ​ទទួល​បាន​ប័ណ្ណ​សសើរ

៥. ​ភាពយន្ត​ខ្លី​អន្តរជាតិ​ល្អ​បំផុត​ បាន​ទៅ​លើ​រឿង​ «Dreams Like Paper Boats» ​ដឹក​នាំ​រឿង​ដោយ​ Samuel Suffren ​(ប្រទេស​ ហៃទី) ​ទទួល​បាន​ទឹក​ប្រាក់​ ១លាន​រៀល ​និង​ពាន​១​

៦. ​រង្វាន់​ពី​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ ​បាន​ទៅ​លើ​រឿង ​«The Masterpiece» ដឹក​នាំ​រឿង​ដោយ​ Àlex Lora ​(ប្រទេស​អេស្ប៉ាញ) ​ទទួល​បាន​ប័ណ្ណ​សសើរ​

៧. ​ចំណារ​លើក​ទឹក​ចិត្ត​ពី​មេ​ប្រយោគ​ក្នុង​អន្តរជាតិ ​បាន​ទៅ​លើ​រឿង «Don’t Cry Gabriel» ដឹក​នាំ​រឿង​ដោយ​ Mathilde Chavanne ​ទទួល​បាន​ប័ណ្ណ​សសើរ។

កម្ម​វិធី​មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ក្រោម​ការ​ចូលរួមពី​បណ្តា​សាធារ​ណជន ​គ្រប់​មជ្ឈដ្ឋាន​ជាមួយ​នឹង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ គឺ​ការ​បញ្ចាំង​ភាពយន្ត​ខ្លី​កម្ពុជា និង​អន្តរ​ជាតិ​ជ័យលាភី​ទៅ​កាន់​ភ្ញៀវ​កិត្តិយស​ផងដែរ​។

សូម​ជម្រាប​ដល់​សាធារណជន​ថា ​«មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ​» ឆ្នាំ​នេះ​ ក៏​បាន​ទទួល​រឿង​ពី​សមិទ្ធករ​នារី ​មួយ​ចំនួន​មិន​ថា​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​។ ​ជាក់​ស្តែង ​មេ​ប្រយោគ​របស់​ទាំង​ខ្មែរ​ ទាំង​បរទេស​ ក៏​មាន​សមាស​ភាព​នារី​ផង​ដែរ។ ​អ្វី​ដែល​ពិសេស​ឆ្នាំ​នេះ ​គឺ​មាន​វីដេអូ​ផលិត​ដោយ​ ឬ​អំពី​កុមារ​ ភ្ជាប់​ជាមួយ​ការ​ជជែក​បែប​អប់រំ​ និង​កម្សាន្ត ​និង​ថ្នាក់​ចែក​រំលែក​ស្តី​ពី​ «ការ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​បែប​ពាណិជ្ជ​កម្ម» ​ដើម្បី​ផ្សារ​ភ្ជាប់ ​សមិទ្ធ​ករ​ភាព​យន្ត​ខ្លី ​ជាមួយ​ការ​រក​ចំណូល​ពី​ក្រុមហ៊ុន​ផ្សេង​ៗ។» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ស៊ុំ ស៊ីថែន ​ប្រធាន​មហោស្រព​ និង​ជា​ស្ថាបនិក​របស់​ក្រុម​ភាព​យន្ត​ឈូក​រ័ត្ន។

«ខ្ញុំ​បាទ​បាន​ឮថា​ មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ ២០២៤ ​ក៏​ទទួល​ភាពយន្ត​ឯកសារ​ដែរ។ ស្នាដៃ​ទាំង​នោះ ​មាន​ទាំង​មក​ពី ​ខេត្ត​ប៉ែក​ឦសាន ​និង​រាជ​ធានី​ភ្នំពេញ ​ដែល​ត្រូវ​បាន​ផលិត​បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​របស់​មជ្ឈមណ្ឌល​បុប្ផាណា ​និង​ដេប៉ាតឺម៉ង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គម​នាគមន៍​ជា​ដើម​។ ​ដូច្នេះ ​ខ្ញុំ​បាទ​ផ្ទាល់​មាន​មោទនភាព​បំផុត​ដែល​មហោស្រព​នេះ ​បន្ត​ បេសកកម្ម​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង ​និង​ព័ត៌មាន​ដល់​មហាជន​យើង ​ក៏​ដូច​ជា​បណ្តុះ បណ្តាល​យុវ​សមិទ្ធិ​ករ​ជំនាន់​ក្រោយ​ៗ​ទៀត ​តាម​រយៈ​ភាពយន្ត​ឯកសារខ្លី ​ដែល​ត្រូវ​នឹង​គោលការណ៍ របស់​ក្រសួង​ផង​ដែរ​»។ ​នេះ​បើ​តាម​ការ​លើក​ឡើង​ របស់​ឯកឧត្តម ហ៊ឹម​ សុទិត្យា ​រដ្ឋ​លេខាធិការ​ ក្រសួង​ព័ត៌មាន។​

​រី​ឯ​កញ្ញា ​ឈាង សុម៉ាលីន ​តំណាង​គណៈ​មេ​ប្រយោគរ​ក្នុង​ស្រុក​ឆ្នាំ​២០២៤ ​បាន​លើក​ឡើង​ថា​៖ «នាង​ខ្ញុំ​ពិត​ជា​កោត​សសើរ​ដល់​ការ​ខិតខំ ​របស់​សមិទ្ធករ​យើង​ក្នុង​ការច្នៃ​ជា​សាច់​រឿង​ខ្លី​ តែ​មាន​ន័យ​ទាក់​ទាញ ​សម្រាប់​ទស្សនិកជន។​ ណាមួយ​ នាង​ខ្ញុំ​សង្កេត​ឃើញ​ថា ​សមិទ្ធករ​ភាគ​ច្រើន​ដែល​ធ្វើការ​ជាមួយ​ខ្ញុំ​ផ្នែក​ វីដេអូ ​ផ្សាយ​ពាណិជ្ជ​កម្ម​ បាន​ឆ្លង​កាត់​វេទិកានៃ​ «មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុមុខ»។«​ខ្ញុំ​សូម​អរគុណ​កម្មវិធី​នេះ​ទាំង​មូល​ដែល​ផ្តល់​អារម្មណ៍​រំភើប​បែប​នេះ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ភ្លក់​នូវ​រសជាតិ ​ទទួល​បាន ​ពាន​រង្វាន់​នៅ​រាត្រី​នេះ ​ដល់​ទៅ​២​ក្នុង​ពេល​តែ​១។ ​ហើយ​ខ្ញុំ​ ក៏​អរគុណ​ក្រុម​ការងារ​ទាំងអស់ ​ជា​ពិសេស​ដល់​ «សាលា​សិល្បៈ​សម្តែង» ​ដែល​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ទាំង​សម្តែង​ និង​ដឹក​នាំ​រឿង​ រហូត​បាន​ជោគជ័យ​ដូច​នេះ​ ទោះ​បី​ជា​ស្នាដៃ ​ដំបូង​របស់​ខ្ញុំ​ក្តី»។

នេះ​ជា​ពាក្យ​សម្តី​របស់​ម្ចាស់​ពាន​រង្វាន់​ធំ​ជាង​គេ ​និង​រង្វាន់​ពី​ទស្សនិកជន​ ប្រចាំ​ឆ្នាំ ​២០២៤ ​នៃ​មហោ​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ ​គឺ ​លោក​ ឈាន​ ពិសេស ​ជា​ម្ចាស់​រឿង «Black Light» ​ចំណែក​ឯលោក Glenn ALA​ ទី​ប្រឹក្សា​មហោស្រព​ បាន​សម្តែង​នូវ​ចំណាប់​អារម្មណ៍​ក្នុង​នាម​ ​ជា​គណៈ​មេ​ប្រយោគ ជ្រើស​រឿង​បរទេស ​ទៅ​លើ​រឿង​ជយលាភី​ពីរ​ដូច​ជា៖ ​«Don’t Cry Gabriel – សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​សមាសធាតុ​​ភាពយន្ត ​ដើម្បី​សាង​ពិភព​បែប​កម្សាន្ត​ ចូលរួម និង​លើក​ទឹក​ចិត្ត។ ​សម្រាប់​ការ​បង្ហាញ ​ឱ្យ​ឃើញ​ថា​តើ​សិល្បៈ ​និង​ការ​បញ្ចេញ​មតិ​ខ្លួន​ឯង ​ធ្វើ​ឱ្យ​ជីវិត​តស៊ូ ​យ៉ាង​ដូច​ម្តេច ​ក្នុង​ពិភព​មួយ​ដែល​ដួលរលំ។ ​

​សម្រាប់​កាព្យ​ ឃ្លោងឃ្លា ​ចាក់​ដោត​អារម្មណ៍ ជាមួយ​នឹង​អនុភាព​នៃ​ក្តី​ស្រឡាញ់។​ ដោយ​សារ​ហេតុផល​ទាំង​នេះ​ហើយ​ ទើប​គណៈកម្មការ​វិនិច្ឆ័យ​ឆ្នាំ​នេះ​បាន​ផ្តល់​រង្វាន់​ដល់​ “Don’t Cry Gabriel” ​ជាមួយ​ «​ចំណារ​លើក​ទឹក​ចិត្ត​ពិសេស»។ ​Dreams Like Paper Boats- ​សម្រាប់​ការ​ពណ៌នា​ឱ្យ​ដឹង​ថា​តើ​ប្រជាជន​ខំ​រស់​ទាំង​ត្រដ​យ៉ាង​ណា ​ក្នុង​សង្គម​មួយ​ ដែល​ពោរ​ពេញ​ទៅ ​ដោយ​អំពើ​ហិង្សា​ដ៏​ឃោរ​ឃៅ ​ភាព​មិន​ច្បាស់​លាស់​ខាង​សេដ្ឋកិច្ច​ និង​អស្ថិរ​ភាព​នយោ​បាយ។ ​សម្រាប់​រូបភាព​បែប​កំណាព្យ​ដែល​បង្ហាញ​ទាំង​ភាព​ឃោរឃៅ​នៃ​ការពិត និង​ក្តី​សង្ឃឹម​នៃ​ក្តី​សុបិន។​ សម្រាប់​ភាព​ច្បាស់​លាស់​ និង​ភាព​ផ្អែម​ល្ហែម​ ដែល​មាន​ឃើញ​នៅ​ក្នុង​ខណៈ​ពេល​ស្ងប់ស្ងាត់​នៃ​ភាពយន្ត​នេះ ​និង​ក្រុម​គ្រួសារ។ ហើយ​សម្រាប់​ការ​បង្ហាញ​ភាព​ស្មុគ​ស្មាញ​នៃ​ក្ដី​ស្រឡាញ់​ដែល​លង​ បន្លាច​យើង និង​ដាស់​តឿន​យើង​ឲ្យ​ស៊ូទ្រាំ។ ​ដោយ​ហេតុផល​ទាំង​នេះ​ហើយ​ទើប គណៈកម្មការ វិនិច្ឆ័យ​នៅ​ឆ្នាំ​នេះ​បាន​ផ្តល់​រង្វាន់ ​“Dreams Like Paper Boats”​ ជា​ “ភាពយន្ត ​អន្តរជាតិ​ល្អ​បំផុត”»។

​គួរ​បញ្ជាក់​ផងដែរ​ថា ​មហោស្រព​ធំ​របស់​យើង ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​បួន​ថ្ងៃ​ជាប់​ៗ​គ្នា​ ពី​ថ្ងៃ​ទី​២៥​ដល់​ទី​២៨​ខែ​តុលា ​កន្លង​ទៅនេះ។ ​ហើយ​ទស្សនិកជន​ក៏​បាន​ទៅ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ ក្នុង​ការ​ទស្សនា​រាល់​រឿង​ខ្លី​ជាប់​ជម្រើស​ទាំងអស់​នេះ​ក៏​ដូច​ជា​បោះឆ្នោត​គាំទ្រ​ដោយ​ផ្ទាល់​ដល់​រឿង​ដែល ​ខ្លួន​ពេញ​ចិត្ត​ នៅ​រោងភាព​យន្ត​ Legend Cinema Olympia, Fable Cinema, Major Cineplex – Sorya, Cine Hub និង Workspace 2/Factory Phnom Penh។ ​អ្វី​ដែល​ពិសេស​ឆ្នាំ​នេះ ​គឺ ​«មហោស្រព ភាព​យន្ត​ខ្លី​ចុត​មុខ»​ នឹង​ចាក់​បញ្ចាំង​ឡើង​វិញ​នូវ​រឿង​ដែល​បាន​ជ្រើស​រើស​ក្នុង​ជំនាន់​ទី​១៣ ជា​ពិសេស​ភាព​យន្ត​ខ្លី​ផ្តាច់​ព្រ័ត្រ​ ទាំង​២​រឿង ​នៅ​ភ្នំពេញ ​ខេត្ត​សៀមរាប ​និង​បាត់ដំបង​ បន្ត​ទៀត ​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។



Leave a Reply

Your email address will not be published.Required fields are marked *