កូនប្រុសតារាជើងចាស់ Kim Soo Mi ទម្លាយបណ្ដាំចុងក្រោយរបស់ម្ដាយទៅកាន់សិល្បករជំនាន់ក្រោយ

បន្ទាប់ពីបានទទួលមរណភាពកាលពីថ្មីកន្លងទៅ តារាសម្ដែងស្រីជើងចាស់ Kim Soo Mi ត្រូវបានគេរាយការណ៍ថាធ្លាប់បានសរសេរសៀវភៅមួយក្បាលដែលឆ្លុះបញ្ចាំងអំពីខ្សែជីវិតពិតរបស់ខ្លួនរួមទាំងដំបូន្មានមួយចំនួនសម្រាប់គ្រួសារទាំងមូល និងសិល្បកររួមអាជីពផងដែរ។

នៅក្នុងបទសម្ភាសជាមួយ Yonhap News កាលពីថ្ងៃទី២៦ ខែតុលា កូនប្រុសរបស់តារាស្រី Kim Soo Mi គឺ Jung Myung Ho បានបង្ហើបថាពេលនៅមានជីវិតម្ដាយរបស់លោកបានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា “លាហើយ”។ លោកបានបន្ដទៀតថាម្ដាយរបស់លោកពិតបានដាក់រាល់ការខិតខំប្រឹងប្រែងទាំងអស់ចូលទៅក្នុងសៀវភៅមួយក្បាលនេះ ហើយលោកយាយក៏ហាក់ដូចជាបានរៀបចំជីវិតចុងក្រោយរបស់គាត់យ៉ាងស្ងប់ស្ងាត់ផងដែរ។

ទន្ទឹមនឹងនេះ កូនប្រុសរបស់តារាស្រី Kim Soo Mi ក៏បានរៀបរាប់អំពីបំណងប្រាថ្នាចុងក្រោយរបស់ម្ដាយគឺចង់ក្លាយជាចុងភៅស្ម័គ្រចិត្តក្រោយចូលនិវត្តន៍។ មិនត្រឹមប៉ុណ្ណេះ លោកយាយក៏បានបន្សល់ទុកសារផ្ដែផ្ដាំដល់សិល្បករជំនាន់ក្រោយ និងអ្នកមានបំណងចង់ដើរនៅលើវិស័យមួយនេះថា៖ ទោះបីជាពេលនេះមានការលំបាក ឬឈានដល់ការធ្លាក់ចុះក៏ដោយចុះ ក៏វិស័យមួយនេះនឹងផ្ដល់រង្វាន់ដល់អ្នកដែលតស៊ូ។ ដូច្នេះមិនត្រូវបោះចង់ចោលពាក់កណ្ដាលទីនោះទេ។

ស្របពេលនោះកូនប្រសារស្រីរបស់តារាស្រី Kim Soo Mi បាននិយាយប្រាប់សារព័ត៌មានជាការពិតម្ដាយក្មេករបស់គឺមនុស្សម្នាក់ដែលមានចិត្តល្អ បើទោះបីជាគាត់ជាមនុស្សតឹងរឹងបន្ដិចក៏ពិតមែន។ នាងក៏នឹកទៅដល់ពេលម្ដាយក្មេករបស់នាងមានអារម្មណ៍រំភើប នៅពេលគាត់ត្រូវបានអ្នកគាំទ្រហៅឈ្មោះ ឬរហ្សសនាមរបស់គាត់តាមរយៈខ្សែភាពយន្ដដែលគាត់បានសម្ដែង។

ជាចុងក្រោយកូនប្រុស និងកូនប្រសាររបស់តារាស្រី Kim Soo Mi ក៏បានសម្ដែងការដឹងគុណចំពោះទស្សនិកជនទាំងអស់ដែលតែងតែគាំទ្រ និងផ្ដល់ក្ដីស្រឡាញ់ដល់ម្ដាយរបស់លោក ខណៈពេលលោកយាយនៅមានជីវិត។ ពេលនេះពួកគេក៏សម្ដែងការថ្លែងអំណរម្ដងទៀតសម្រាប់អ្នកគាំទ្រដែលចូលរួមរំលែកទុក្ខ និងកាន់ទុក្ខចំពោះការចែកឋានរបស់ម្ដាយលោកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *