មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក

មិនអាចប្រកែកបានថា វិស័យចម្រៀងប៉ុបរបស់ប្រទេសកូរ៉េខាងត្បូង មិនមែនគ្រាន់តែទទួលបានភាពជោគជ័យនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ តែតន្ត្រីប្រភេទនេះបានទទួលការពេញនិយមពីសំណាក់អ្នកស្ដាប់មកពីជុំវិញពិភពលោក។ ក្រោមមូលហេតុនេះហើយ យុវវ័យមកពីបណ្ដាប្រទេសផ្សេងៗក៏មានគោលបំណងចង់ក្លាយជាតារា K-pop មួយរូបផងដែរ។ ជាក់ស្ដែង ជនជាតិចិនទាំង ៩រូបនេះ បានឆ្លងដែនទៅទទួលភាពជោគជ័យមិនធម្មតា ក្នុងនាមជា តារា K-pop។​

១. The8 សមាជិក SEVENTEEN

The8 ឬមានឈ្មោះពេញថា Xu Minghao ជាសមាជិកមួយរូបរបស់ក្រុមចម្រៀងបុរស SEVENTEEN។ ក្រៅពីអាជីពជាអ្នកចម្រៀង តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះក៏ជាតារាបង្ហាញម៉ូដ និងសិល្បករក្បាច់គុនដ៏ល្បីល្បាញមួយរូបផងដែរ។

កើត និងធំធាត់នៅក្នុងប្រទេសចិន Xu Minghao បានលេចមុខជាលើកដំបូងនៅក្នុងកម្មវិធីទូរទស្សន៍របស់ចិនជាច្រើនដង ដូចជាកម្មវិធី Day Day Up ជាដើម។ ក្រោយមក លោកក៏ចូលរួមប្រកួតនៅក្នុងកម្មវិធី Shanghai World Dance Competition លើកទី៦ និងទទួលបានចំណាត់ថ្នាក់លេខ ៨ ដែលជាចំណុចចាប់ផ្ដើមនៃឈ្មោះ The8។​ នៅក្នុងឆ្នាំ ២០១៥ សិល្បកររូបនេះបានចូលរួមជាមួយនឹងក្រុមចម្រៀង SEVENTEEN និងទទួលបានភាពជោគជ័យនៅក្នុងវិស័យខេប៉ុប ជាមួយនឹងបទល្បីៗជាច្រើនដូចជា Super, God of Music និង Very Nice ជាដើម។

២. Jun សមាជិក SEVENTEEN

Jun ជាសមាជិករបស់ក្រុម SEVENTEEN ម្នាក់ទៀតដែលមានដើមកំណើតនៅក្នុងប្រទេសចិនដីគោក។ មុននឹងប្រឡូកក្នុងវិស័យសិល្បៈក្នុងប្រទេសកូរ៉េខាងត្បូង តារាប្រុសរូបនេះបានចាប់ផ្ដើមអាជីពសម្ដែងរបស់ខ្លួនតាំងតែវ័យ ២ខួបមកម៉្លេះ តាមរយៈពាណិជ្ជកម្មមួយ។ បន្ទាប់ពីនេះ Jun ក៏ចូលរួមសម្ដែងនៅក្នុងភាពយន្តផ្សេងៗរបស់ប្រទេសចិន ដូចជារឿង The Pye Dog ដែលបាននាំយកពានរង្វាន់ពីកម្មវិធី Hong Kong Film Directors’ Guild មកជូនលោក។

តារាពហុជំនាញរូបនេះ បានបង្ហាញខ្លួនជាសមាជិករបស់ SEVENTEEN ជាលើកដំបូង កាលពីឆ្នាំ ២០១៥ តែបច្ចុប្បន្នលោកបានផ្អាកសកម្មភាពរបស់ខ្លួនក្នុងការងារជាក្រុមមួយរយៈ ដោយបែរមកពង្រឹងការងារជាសិល្បករទោលនៅក្នុងប្រទេសកំណើតរបស់ខ្លួន។

៣. NingNing សមាជិក aespa

ក្នុងនាមជាអ្នកចម្រៀងគោលរបស់ក្រុម NingNing តែងទទួលបានការកោតសរសើរពីបច្ចេកទេសសំឡេងនៅពេលច្រៀងផ្ទាល់ និងការប្រើប្រាស់តុងសំឡេងខ្ពស់។ ទាំងនេះប្រហែលមិនមែនជារឿងចម្លែកទេ ព្រោះសមាជិកក្រុម aespa រូបនេះបានឡើងច្រៀងក្នុងកម្មវិធីទូរទស្សន៍ល្បីៗនៅក្នុងប្រទេសកំណើតរបស់ខ្លួនតាំងតែអាយុ ៥ឆ្នាំមកម៉្លេះ រហូតអាចទាក់ទាញបុគ្គលិក S.M. Entertainment ហៅឱ្យចូលផលិតកម្មរបស់ខ្លួន។

ក្រោយចំណាយពេលហ្វឹកហាត់ប្រមាណ ៥ឆ្នាំ តារាស្រីវ័យ ២២ឆ្នាំរូបនេះបានចូលជាសមាជិកទី ៣របស់ក្រុម aespa នៅក្នុងឆ្នាំ ២០២០។ មិនត្រឹមតែជោគជ័យនៅក្នុងការងារជាក្រុមប៉ុណ្ណោះទេ​ NingNing ក៏មានឱកាសបកស្រាយនូវចម្រៀងសម្រាប់ភាពយន្តភាគផងដែរ ដូចជាបទនៅក្នុងរឿង Our Blues និង The Midnight Studio ជាដើម។​

៤. Yuqi សមាជិក (G)I-DLE

Yuqi ដែលមានដើមកំណើតនៅក្នុងទីក្រុង ប៉េកាំង​ មានឱកាសក្លាយខ្លួនជាតារាខេប៉ុបតាមរយៈកម្មវិធី​ Cube Star World Audition Beijing Station កាលពីឆ្នាំ ២០១៥។ រំលងទៅអស់រយៈពេល៣ឆ្នាំ ទើបតារាស្រីវ័យ ២៥ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងនាមជាសមាជិករបស់ក្រុមចម្រៀងស្រី (G)I-DLE របស់ផលិតកម្ម Cube​ Entertainment។​

ក្នុងនាមជាតារាចម្រៀង តារារ៉េប និងអ្នកនិពន្ធ Yuqi មិនមែនគ្រាន់តែជោគជ័យនៅក្នុងសកម្មភាពជាក្រុមនោះទេ តែនាងក៏ទទួលបានប្រជាប្រិយភាពតាមរយៈអាល់ប៊ុមទោលរបស់ខ្លួនផងដែរ​ ដូចជាអាល់ប៊ុម A Page ដែលបានចេញផ្សាយកាលពីឆ្នាំ ២០២១ ជាដើម។

៥. Renjun សមាជិក NCT

កើតនៅក្នុងឆ្នាំ ២០០០ ឯចិនដីគោក Renjun បានឈានចូលវិថីខេប៉ុបតាមរយៈ Shenyang SM Global Audition កាលពីឆ្នាំ ២០១៥។ ក្រោយពីហ្វឹកហាត់អស់រយៈពេល​ ១ឆ្នាំ Renjun បង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិក NCT Dream ជាមួយនឹងបទ​ Chewing Gum។

ថ្វីបើទស្សនិកជនស្គាល់ Renjun ថាជាតារាម្នាក់ដែលមានការសម្ដែងពេញដោយកម្លាំងក៏ពិតមែន តែបច្ចុប្បន្នលោកបានផ្អាកសកម្មភាពក្នុងវិស័យសិល្បៈមួយរយៈ ដើម្បីផ្តោតលើការព្យាបាលបញ្ហាថប់បារម្ភ (anxiety) ដែលលោកកំពុងតែជួបប្រទះ។

៦. Chenle សមាជិក NCT

ដោយមានប្រជាប្រិយភាពក្នុងនាមជាតារាចម្រៀងតាំងតែពីវ័យក្មេង នៅក្នុងទឹកដីកំណើតរបស់ខ្លួន នៅក្នុងអាយុត្រឹម ១៤ឆ្នាំ Chenle បានចុះកុងត្រាជាមួយនឹង S.M. Entertainment ដែលជាពន្លកដំបូងក្នុងវិស័យខេប៉ុបរបស់លោក។

នៅក្នុងឆ្នាំ ២០១៦ តារាចម្រៀងវ័យ ២២ឆ្នាំម្នាក់នេះបានផ្លាស់ទៅរស់នៅក្នុងប្រទេសកូរ៉េ​ខាងត្បូង និងធ្វើការហ្វឹកហាត់ប្រមាណ ២ទៅ ៣ខែ មុននឹងចូលជាសមាជិក NCT ក្នុងឆ្នាំតែមួយ។ ក្រៅពីសមត្ថភាពក្នុងការច្រៀង និងរាំ តារាប្រុសដែលមានឈ្មោះពេញថា Zhong Chenle ក៏អាចលេងព្យ៉ាណូបានផងដែរ។

៧. Lay សមាជិក EXO

មុននឹងចាប់ផ្ដើមក្នុងវិស័យខេប៉ុបជាលើកដំបូង​កាលពីឆ្នាំ ២០១២ ក្នុងនាមជាកូនក្រុម EXO តារាប្រុសវ័យ ៣៣ឆ្នាំរូបនេះក៏ធ្លាប់លេចមុខនៅក្នុងរឿង​ និងកម្មវិធីទូរទស្សន៍របស់ប្រទេសចិនផងដែរ។

ក្រៅពីការងារជាអ្នកចម្រៀង Lay ក៏ជាអ្នកនិពន្ធ ផលិតករ និងតារាសម្ដែងដ៏ល្បីម្នាក់ ដោយលោកបាន សម្ដែងជាតួឯកនៅក្នុងភាពយន្តខ្នាតធំរបស់ចិនជាច្រើន ដូចជា​ A Legend និង The Island ជាដើម។​

៨. Victoria សមាជិក f(x)

ប្រទះជាលើកដំបូងដោយបុគ្គលិករបស់ S.M. Entertainment នៅក្នុងកម្មវិធីប្រកួតប្រជែងរាំមួយ Victoria ត្រូវបានតែងតាំងជាមេក្រុមរបស់ f(x) នៅក្នុងឆ្នាំ ២០០៩។

ក្រោយទទួលបានជោគជ័យនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១២ តារាស្រីវ័យ ៣៨ឆ្នាំរូបនេះបានចូលរួមសម្ដែងនៅក្នុងរឿងភាគ When Love Walked In ដែលជាការសហការផលិតរវាងប្រទេសចិន និងតែវ៉ាន់។ ជាមួយនឹងស្នាដៃនេះ​ Victoria បានទទួលពាន​រង្វាន់​តារា​សម្ដែង​ថ្មី​ល្អ​បំផុត​នៅក្នុង​កម្មវិធី China TV Drama Awards។ តាំងតែពីឆ្នាំ ២០១៨ នាងបានបន្តអាជីពជាសិល្បករទោលជាមួយនឹងបទ Roof of Fire។

៩. XiaoTing សមាជិក Kep1er

ក្នុងនាមជាបេក្ខជនដែលបានជាប់ចំណាត់ថា្នក់លេខ ៩នៅក្នុងកម្មវិធី Girls Palnet 999 កាលពីឆ្នាំ ២០២១XiaoTing បានក្លាយជាសមាជិកមួយរូបរបស់ក្រុមច្រៀងខេប៉ុប Kep1er និងបានចេញអាល់ប៊ុមខ្នាតតូច First Impact ជាលើកដំបូងកាលពីឆ្នាំ ២០២២។​

បន្ថែមពីនេះទៀត XiaoTing អាចនិយាយបានរហូតដល់ទៅ ៤ភាសា ដូចជា ចិន កូរ៉េ ជប៉ុន និងអង់គ្លេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *