បង្ហាញចំណាត់ថ្នាក់ក្រុមចម្រៀងខេប៉ុប ១០ ក្រុមដែលលក់អាល់ប៊ុមដាច់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៅអាមេរិក

​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ K-pop បាន​ក្លាយ​ជា​ប្រភេទ​តន្ត្រី​ដ៏​រីក​ចម្រើន​មួយ​ក្នុង​ឆាក​តន្ត្រី​ពិភពលោក​។ សមិទ្ធិផលដ៏សំខាន់បំផុតមួយរបស់សិល្បករ K-pop គឺសមត្ថភាពរបស់ពួកគេក្នុងការជ្រៀតចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងបន្តភាពជោគជ័យបានយូរអង្វែង។

និយាយត្រឹមការលក់ សិល្បករ K-pop ជាច្រើនបានបង្កើតកំណត់ត្រា ជាពិសេសក្នុងការលក់អាល់ប៊ុមសុទ្ធ ដោយសំដៅទៅលើការលក់អាល់ប៊ុមជាក់ស្តែង ដោយមិនរាប់បញ្ចូលតួលេខ Streaming។ យោងតាមទិន្នន័យដែលចេញផ្សាយដោយ Chart Data នៅថ្ងៃទី៦ ខែមីនានេះ បានបង្ហាញថាក្រុមចម្រៀងប្រុស BTS បានគ្រងចំណាត់ថ្នាក់លេខ១ក្នុងបញ្ជី ‘សិល្បករ K-pop លក់អាល់ប៊ុមដាច់បំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក’ ដោយអាចលក់បានជាង ៥,៨ លានអាល់ប៊ុមសរុប។

បន្ទាប់មក Stray Kids បានជាប់ក្នុងចំណាត់ថ្នាក់លេខ ២ ដោយអាចលក់បានជាង ៣,០៧ លានច្បាប់ តាមពីក្រោយដោយក្រុម TXT ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងអាល់ប៊ុមលក់បាន ២,១ លានច្បាប់នៅសហរដ្ឋអាមេរិក។

ចំណាត់ថ្នាក់លេខ ៤ គឺក្រុមនារី TWICE ដោយអាចលក់អាល់ប៊ុមបាន ១,៥៣ លានច្បាប់ បន្ទាប់មកគឺក្រុមបុរស ENHYPEN បានជាប់ចំណាត់ថ្នាក់លេខ៥ ដោយលក់បាន ១,៥២ លានច្បាប់។ ក្រុមចម្រៀងប្រុស ATEEZ និង Seventeen ជាប់ចំណាត់ថ្នាក់ទី ៦ និងទី ៧ ជាមួយនឹងការលក់អាល់ប៊ុមចំនួន ១,៥ លាន និង ១,៤៩ លានរៀងគ្នា។

ក្រុមចម្រៀងប្រុស NCT 127 ជាប់ចំណាត់ថ្នាក់ទី ៨ ជាមួយនឹងចំនួនលក់អាល់ប៊ុមបាន ១,២៥ លានច្បាប់ តាមពីក្រោយដោយក្រុមនារី BLACKPINK ជាមួយនឹងការលក់ចំនួន ៧១ ម៉ឺនច្បាប់ និងក្រុមបុរស SuperM បានបិទបញ្ជីត្រឹមចំណាត់ថ្នាក់លេខ ១០ ជាមួយការលក់អាល់ប៊ុមបានចំនួន ៦៣ ម៉ឺនច្បាប់នៅសហរដ្ឋអាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *