ភាពយន្ត Ant-Man and the Wasp: Quantumania ឬជាភាសាខ្មែរ «ចលាចលភាគល្អិត» ដែលជាភាពយន្តសែស្រឡាយ Marvel Cinematic Universe នឹងផ្ដើមចាក់បញ្ចាំងនៅកម្ពុជាចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

Ant-Man 3 ជាភាពយន្តដំបូងគេរបស់ Marvel ដែលចាក់បញ្ចាំងក្នុងឆ្នាំ ២០២៣ និងជាភាពយន្តដែលចាប់ផ្ដើម Phrase ៥ នៃចក្រវាល Mavel។ “ចលាចលភាគល្អិត” បានទាញចំណូលចំនួន ១៧.៥លានដុល្លារនៅប្រទេសកំណើតរបស់ខ្លួននៅថ្ងៃចាក់បញ្ចាំងដំបូង ដែលនេះជាកំណត់ត្រាល្អជាងភាពយន្តមុនៗនៅក្នុង Box Office។
នេះជាភាពយន្តដាច់ដោយឡែកទី៣ របស់តួអង្គកំពូលវីរបុរសស្រមោចរបស់ក្រុម Avengers ដែលតាមរយៈភាពយន្តនេះនឹងបើកបង្ហាញពីដំណើរនៃការធ្លាក់ចូលទៅក្នុងពិភព Quantum របស់ក្រុមគ្រួសារ Scott Lang ហើយក៏ជាភាពយន្តមួយដែលអ្នកគាំទ្រ Marvel រំពឹងថា នឹងបើកបង្ហាញពីតួអង្គចិត្តអាក្រក់ (Villain) ថ្មីរបស់ Avengers គឺ Kang the Conqueror កាន់តែច្បាស់។
ភាពយន្ត Ant-Man 3 នៅតែបន្តអ្នកដឹកនាំ Peyton Reed និងវត្តមានតារាសម្ដែងមិនចេះចាស់ Paul Rudd និង Evangeline Lilly ។ គួរបញ្ជាក់ផងដែរភាពយន្តថ្មីរបស់ Ant-Man នេះទទួលបានពិន្ទុត្រឹម ៤៨ភាគរយប៉ុណ្ណោះនៅលើ Rotten Tomatoes ដែលជាប់ជាខ្សែភាពយន្តអាក្រក់បំផុតទី២ នៅក្នុងចំណោមភាពយន្តរបស់ Marvel Cinematic Universe ខណៈភាពយន្ត Enternalsជាភាពយន្តអាក្រក់បំផុត៕






















































Account
Security
Favourite Content