នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ មហាជន និងអ្នកគាំទ្រជាច្រើនក្នុងប្រទេសចិនហាក់ស្រឡាំងកាំងក្រោយលេចដំណឹងថាស្វាមីថ្មីរបស់នាងតារាស្រី Barbie Hsu ឬ សាន់ ឆាយ បានលួចប្រាក់របស់នាងប្រមាណ ៣០ លានដុល្លារអាមេរិកហើយរត់ប្រទេសកំណើតខ្លួនវិញ ដោយសារតែទ្រាំរស់នៅជាមួយគ្នាលែងបាន។ រឿងនេះបានក្លាយជាប្រធានបទក្ដៅគគុក ជាពិសេសភ្លាមៗ គ្មានការបកស្រាយពីសាមីខ្លួនទៀតកាន់តែធ្វើឱ្យរឿងកាន់តែក្ដៅឡើង។
រហូតដល់ព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ សាន់ ឆាយ ក៏បានចេញមុខមកបកស្រាយទាំងហួសចិត្ដ។ សាន់ ឆាយ បានលើកឡើងថា៖ ស្វាមីរបស់នាងហាក់មិនខ្វល់ខ្វាយពីពាក្យចចាមអារ៉ាមទាំងអស់នោះឡើយ។ គាត់មិនខ្វល់ និងពិតជាចិត្តត្រជាក់ខ្លាំង។ ប៉ុន្ដែសម្រាប់នាងពិតជាមានអារម្មណ៍ខឹងខ្លាំង មិនគួរមានមនុស្សមិនល្អព្យាយាមបង្កើតរឿងដើម្បីបំផ្លាញនាង និងស្វាមីឡើយ។
នាងបានបន្ថែមថា ស្វាមីនាងកំពុងនៅ តៃវ៉ាន់ ជាមួយនាង ហើយលោកកំពុងតែរវល់និពន្ធចម្រៀងថ្មីទៀតផង ដូច្នេះឈប់ចែកចាយពាក្យចចាមអារ៉ាមផ្ដេសផ្ដាសទៀតទៅ វាពិតជាប៉ះពាល់ដល់អារម្មណ៍នាងខ្លាំង។
គួរបញ្ជាក់ថា សាន់ ឆាយ ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍ថា ជារឿយៗ នាងតែងត្រូវមនុស្សមិនល្អធ្វើបាបតាមរយៈការចែកចាយពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិត អ៊ីចឹងហើយនាងតែងមានអារម្មណ៍ឆាប់ខឹងនៅពេលដែលខ្លួនត្រូវគេចោទប្រកាន់ទាំងគ្មានកំហុស។ រូបនាងក៏សុំចិត្ដឱ្យគ្រប់គ្នាឈប់បង្កបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារទៀត វាមិនមែនជារឿងសម្រាប់យកមកលេងសើចឡើយ៕






















































Account
Security
Favourite Content