Ant-Man and The Wasp: Quantumania ឈុត​ខ្លី​ទើប​នឹង​ចេញ​បង្ហាញ​មុខ​ Villain ថ្មី​ដែល​គេ​ល្បី​ថា​ខ្លាំង​ជាង​ Thanos ទៅ​ទៀត

ឈុត​ខ្លី ឬ​ Trailer ដែល​ទើប​នឹង​បញ្ចេញ​កាល​ពី​ ១០​ម៉ោង​មុន​ នៃ​ភាព​យន្ត​ Ant-Man and The Wasp: Quantumania ជា​ភាពយន្ត​បើក​ក្បាល PHASE ទី ៥ ដំបូង​គេ​នៃ​ចក្រវាល MARVEL CINEMATIC UNIVERSE បាន​បង្ហាញ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​កូន​ស្រី​របស់​ Ant-Man (Scott Lang) ប្រើ​ឧបករណ៍​ម្យ៉ាង​បញ្ចូល​សញ្ញា​ទៅ​អាណាចក្រ​ quantum ហើយ​បន្ទាប់​មក​ស្រូប​ពួក​គេ​ទៅ​ក្នុង​អាណាចក្រ​នោះ​តែ​ម្ដង។

នៅ​ក្នុង​ឈុត​ខ្លី​ដដែល​នេះ​ ក៏​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ពី​តួអង្គ​ Kang ដែល​ធ្លាប់​លេច​មុខ​ក្នុង​រឿង​ Loki ដែល​គេ​ជឿ​ថា​ជា​ Villain ធំ​នៅ​ក្នុង​ចក្រវាល​ Marvel បន្ទាប់​ Thanos។ Kang តួ​អង្គ​ចិត្តអាក្រក់​ថ្មី​ដែល​ អ្នក​តាម​ដាន​ខ្សែ​ភាព​យន្ត​ស្គាល់​ច្បាស់​នៅ​ឡើយ​ត្រូវ​បាន​អ្នក​គាំទ្រ​សៀវភៅ​ថ្លុក​ Marvel ឲ្យ​ដឹង​ថា​ខ្លាំង​ជាង​ Thanos ១០ដង​ឯណោះ ខណៈ​គេហទំព័រ​វិភាគ​កុន​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ Kang មិន​សូវ​ខ្លាំង​ជាង​ Thanos ប៉ុន្មាន​ទេ តែ​គេ​ជា​ Villain ដែល​អាក្រក់ និង​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​ Thanos ឆ្ងាយ។

ចាប់​តាំង​ពី​ព្រឹត្តិការណ៍ Avenger:Endgame បាន​បញ្ចប់​ទៅ​ ភាព​យន្ត​បន្ត​បន្ទាប់​មក​នេះ​របស់​ Marvel តែង​នាំ​យក​តួ​ថ្មីៗ​មក​ជានិច្ច​ ភាគ​ច្រើន​ជា​​ការ​វិវត្តន៍​តួ​កូន​នៃ​កំពូល​វីរបុរស​ទាំង​នេះ​។ តួយ៉ាង​ដូច​ក្នុង​ឈុត​ខ្លី​ថ្មី​នេះ​ជា​ការ​មក​ដល់​តួ​ថ្មី​ម្នាក់​ទៀត​គឺ​ Kathryn Newton ដែល​លេង​ជា​តួអង្គ​កូន​ Ant-Man ពេល​ធំ​ឡើង​។ ក្រៅ​ពី​នោះ​ភាព​យន្ត​ Hulk, អាទិទេព​ Thor និង Hawkeye ក៏​បាន​បង្ហាញ​ពី​កូន​របស់​ពួក​គេdEr​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ខ្សែ​ភាពយន្ត​ថ្មី​របស់​ Ant-Man គឺ ‘Ant-Man and The Wasp: Quantumania’ នឹង​មក​ដល់​រាល់​រោង​ភាពយន្ត​នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ​២០២៣​ ខាង​មុខ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម