មិនគួររំលង! ភាពយន្តខ្លីបរទេស ៨រឿង ជ្រើសរើសមកប្រកួត នៅមហោស្រពភាពយន្តខ្លីចតុមុខ

នៅក្នុងឆ្នាំ២០២៣នេះ «មហោស្រពភាពយន្តខ្លីចតុមុខ»បានរើសភាពយន្តខ្លីក្រៅស្រុកចំនួនប្រាំបីចំណងជើង សម្រាប់ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងចំណោមភាពយន្តខ្លីដែលបានដាក់ប្រកួតចំនួន ១៤៨ ចំណងជើង។ នេះបើតាមការឲ្យដឹងរបស់ គណកម្មការរើសរឿងក្រៅស្រុក។ រឿងទាំង៨ ចំណងជើងចែកចេញជាពីរវគ្គដូចតទៅ៖

ផ្នែកទីមួយ

១.​ Ever Since I Have Been Flying មកពីប្រទេស ស្វីស សមិទ្ធករឈ្មោះ Aylin Gokmen

២.  Lucienne in a World Without Solitude មកពីប្រទេស បារាំង សមិទ្ធករឈ្មោះ Geordy Couturiau

៣. Please Hold the Line មកពីប្រទេសម៉ាឡេស៊ី  សមិទ្ធករឈ្មោះ Tan Ce Ding

៤. Flowers From Another Garden មកពីប្រទេស កូឡុំប៊ី និង ស្វីស សមិទ្ធករឈ្មោះ Jorge Cadena

ផ្នែកទីពីរ

១. Smoke Gets in Your Eyes មកពីប្រទេស សិង្ហបុរី សមិទ្ធករឈ្មោះ Alvin Lee

២. I Promise You Paradise) មកពីប្រទេស អេហ្ស៊ីប សមិទ្ធករឈ្មោះ Morad Mostafa

៣. Now Here មកពីប្រទេសចិន សមិទ្ធករឈ្មោះ Zhao Hao

៤. Manta Ray មកពីប្រទេស បារាំង សមិទ្ធករឈ្មោះ Anton Bialas

អ្នករើសរឿងក្រៅស្រុក លោក​ រដ្ឋ  សានសិទ្ធិនី បានឲ្យដឹងថា៖ «ជារៀងរាល់ឆ្នាំទម្លាប់ នៃ ការជ្រើសរើសរបស់ខ្ញុំទៅតាមគោលការណ៍ដដែល។ ក្នុងនោះមានបីចំណុចសំខាន់ៗដូចជា៖   

– ទីមួយខ្សែភាពយន្តត្រូវឈានដល់ស្តង់ដារគុណភាពជាក់លាក់  មាន​ន័យ​ថា​ភាពយន្ត​នីមួយៗ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ត្រូវ​មាន​គុណសម្បត្តិ​សិល្បៈ​ខ្ពស់។

– ទី​ពីរ ភាពយន្ត​គួរតែ​មាន​ភាព​ស៊ីសង្វាក់​គ្នា​នឹង​បរិយាកាស​សង្គម​នយោបាយ​របស់​កម្ពុជា។ មាន​ន័យ​ថា សាច់រឿង​ក្នុង​ភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ដែល​មាន​វត្តមាន និង​សំខាន់​ក្នុង​សង្គម ​កម្ពុជា។ 

– ចំណុចសំខាន់ជាងគេចុងក្រោយ គឺ សាច់រឿងគួរតែឆ្លុះបញ្ចាំងជាលក្ខណៈសកល និយាយ អំពីអ្វីមួយ ទាក់ទងនឹងលក្ខខណ្ឌរបស់មនុស្ស និងភាពរស់រវើក។»

លោកមានការជឿជាក់យ៉ាងមុតមាំថាភាពយន្តល្អ​បំផុតគួរតែមានគ្រឿងផ្សំ​ទាំង​៣​នេះចូលគ្នា។ លោកក៏បានបន្តបែបនេះទៀតថា៖ «អ្វីដែលខុស​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​គុណភាព​នៃ​ សាច់រឿងរបស់មិទ្ធករអន្តរជាតិដែល​ខ្ញុំ​ទទួល​បាន ក៏ដូចជាចំនួនលក្ខខណ្ឌដែលឆ្លើយតប ដោយភាព​យន្ត​ទាំង​នេះ​ផងដែរ​។ សាច់រឿងដែលជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនេះមាន ប្រធានបទពីរដែលត្រូវគ្នាគឺ បញ្ហា”គ្រួសារ” និង “អត្តសញ្ញាណ”។

មហោស្រពភាពយន្តខ្លីចតុមុខនឹងរៀបចំឡើងទៅ ពីថ្ងៃទី២៧ ដល់ទី៣០ ខែតុលាឆ្នាំនេះ រយៈពេលសរុបមានចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានកម្មវិធីបើក និងបិទមហោស្រពផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្តយុវសមិទ្ធករ និងចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស សាធារណជនអាចមកចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់ នៅតាមរោងភាពយន្ត ដូចជា៖ Legend Cinema – Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex – Sorya និង Cine Hub។

អ្វីដែលប្លែកនៅក្នុងឆ្នាំ២០២៣​ នេះ CSFF ត្រូវបានគាំទ្រជាផ្លូវការក្រៅពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ  ហើយក៏មានការគាំទ្រជាថវិកា ដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈមូលនិធិ «ដាំដុះ»  និងអង្គការមូលនិធិកម្ពុជា។​ នៅក្នុងនោះយើងក៏មានដៃគូព័ត៌មានដូចជា Everything About Cambodia (ភាសាអង់គ្លេស)  ​និងApsara Media Services (ភាសាខ្មែរ) រោងភាពយន្ត Legend Cinema និង រោងភាពយន្ត Major Cineplex by Smart គាំទ្រដោយផ្តល់ជាទីតាំងសម្រាប់រៀបចំកម្មវិធី និង ចាក់បញ្ចាំងភាពយន្ត និងដៃគូសហគមន៍ជាច្រើនផងដែរ។

ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខ CSFF ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង៕

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័រ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *