បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងរឿងភាគ Anna កាលពីឆ្នាំ ២០២២ ពេលនេះតារាខេប៉ុប និងសម្ដែងស្រី Suzy បានត្រឡប់មកវិញជាមួយរឿងភាគថ្មី Doona។ រឿងភាគនេះ កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងមកលើតារាស្រីវ័យ ២៩ ឆ្នាំរូបនេះ។

“Doona” ជារឿងដកស្រង់ចេញពី Webtoon ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង ដែលនិយាយពីជីវិតរបស់នារីម្នាក់ជាសមាជិកក្រុមចម្រៀងខេប៉ុបដែលមានឈ្មោះល្បីល្បាញ។ ប៉ុន្ដែរូបនាងស្រាន់តែបាត់មុខចេញពីពិភពសិល្បៈ និងរស់នៅយ៉ាងសាមញ្ញវិញ។


អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ សម្រាប់រឿងភាគនេះគឺខាង Netflix បានបញ្ចេញវីដេអូបទចម្រៀងសម្រាប់ក្រុមចម្រៀង Dream Sweet មានចំណងជើងថា “The Wispering Spell គឺធ្វើដូចជាក្រុមចម្រៀងខេប៉ុបពិតៗ។
បើទោះជាប៉ុន្មានឆ្នាំចុងក្រោយ Suzy មិនសូវបង្ហាញខ្លួនក្នុងពិភពចម្រៀង ដោយផ្ដោតលើការសម្ដែងច្រើនជាង ប៉ុន្ដែនាងនៅតែអាចច្រៀង រាំ បានយ៉ាងល្អ និងមិនធ្វើឲ្យអ្នកគាំទ្រខកបំណង។

គួរបញ្ជាក់ថា ទើបចាក់ផ្សាយបាន ២ ថ្ងៃ រឿងភាគ “Doona” បានជាប់ចំណាត់ថ្នាក់លេខ ២ លើ Netflix របស់ប្រទេសកូរ៉េខាងត្បូង និងចំណាត់ថ្នាក់លេខ ៨ ទូទាំងពិភពលោកជារឿងមានអ្នកទស្សនាច្រើនបំផុត៕























































Account
Security
Favourite Content