ឈ្នះពានធំតែ NCT Dream បែររងការរិះគន់ជោកជាំ ខណៈ NewJeans ​ត្រូវខកចិត្តនៅ Hanteo Music Awards

នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្មវិធីប្រគល់ពានរង្វាន់ Hanteo Music Awards លើកទី៣១ ត្រូវបានបញ្ចប់បន្ទាប់ពីរៀបចំឡើងរយៈពេល២ថ្ងៃ។ ក្នុងយប់ទីពីរនេះ ក្រោយអ្នកឈ្នះពានសំខាន់ៗត្រូវបានប្រកាស ក៏មានផ្ទុះមតិចម្រូងចម្រាសជាច្រើនពីសំណាក់ទស្សនិកជន។ ក្នុងនាមជាពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដ៏សំខាន់មួយ ពានរង្វាន់ Hanteo Music Awards ឆ្នាំនេះ បែរបាត់មុខតារាល្បីៗជាច្រើននៅលើកម្រាលព្រំក្រហម តួយ៉ាងដូចជា SEVENTEEN, NewJeans, IVE និង Stray Kids សុទ្ធតែអវត្តមាន ខណៈការជ្រើសរើសអ្នកឈ្នះពានរង្វាន់ក៏ទទួលបានមតិរិះគន់ជាច្រើន។

SEVENTEEN, Stray Kids ក្លាយជាជយលាភីលេចធ្លោ ខណៈ NewJeans របូតពាន Daesang

ជាមួយនឹងការបញ្ចេញសកម្មភាព និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំកន្លងមក វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែល SEVENTEEN និង Stray Kids បានឈ្នះពានរង្វាន់ធំៗ។ ជាថ្មីម្តងទៀត SEVENTEEN បានឈ្នះពានរង្វាន់ធំ Daesang ១គឺពានរង្វាន់អាល់ប៊ុមល្អបំផុតនៅ Hanteo Music Awards សម្រាប់អាល់ប៊ុមតូចរបស់ពួកគេ “Seventeenth Heaven” ព្រមទាំងពានទទួលពាន Bonsang Artist of the Year។

ទន្ទឹមនឹងនេះ Stray Kids ក៏បានឈ្នះពាន Daesang ១ដែរគឺពានសម្រាប់ការសម្ដែង និងពានរង្វាន់ Bonsang Artist of the Year ១ដូចគ្នា។ ទោះ​បី​ជា​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ក៏​ដោយ ប៉ុន្តែក្រុម​ទាំង​ពីរ​មិន​បាន​ចូល​រួម​ក្នុង​ពិធី​ប្រគល់​រង្វាន់​ឆ្នាំ​នេះដោយផ្ទាល់នោះ​ទេ។

គួរកត់សម្គាល់ដែរថានៅកម្មវិធីពានរង្វាន់ Hanteo Music Awards ឆ្នាំនេះ NewJeans ស្ទើរតែ “ដៃទទេ” ទោះបីជាពួកគេមានប្រជាប្រិយភាពខ្លាំងពេញរយៈពេលមួយឆ្នាំកន្លងទៅ និងទទួលបានពាន Daesang ដល់ទៅ ៧ នៅក្នុងពិធីប្រគល់ពានរង្វាន់ផ្សេងៗពីមុនក៏ដោយ។ ត្បិតតែបាន​ឈ្នះ​ពាន​រង្វាន់ Bonsang Artist of the Year ប៉ុន្តែក្រុម​ចម្រៀង​ស្រីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតករ Min Hee Jin មួយនេះបានរបូតពានរង្វាន់ធំ Daesang ទាំងអស់ ខណៈក្រុម IVE ជាមួយនឹងបទចម្រៀង “I AM” របស់ពួកគេបានឈ្នះពានរង្វាន់ Daesang ១ សម្រាប់បទចម្រៀងល្អបំផុត។

ត្បិតថា Ditto មិនមានសិទ្ធិទទួលបានពានរង្វាន់ដោយសារតែបានចេញនៅចុងឆ្នាំ ២០២២ ក៏ដោយ តែ NewJeans នៅតែទទួលបានភាពជោគជ័យយ៉ាងខ្លាំងជាមួយនឹងការត្រលប់មកវិញជាមួយអាល់ប៊ុម ” Get Up” និងបទ “Super Shy”។ យ៉ាងណាមិញ ទោះបីជាបានជាប់លេខ១លើតារាងតន្ត្រីជាច្រើនសប្តាហ៍ អាចសម្រេចបាន Perfect All-Kill ព្រមទាំងត្រូវបានទស្សនាវដ្តីល្បីៗជាច្រើនដាក់ឈ្មោះថាជាបទចម្រៀងដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែទីបំផុត NewJeans បែរមិនអាចទទួលបានពានរង្វាន់ Hanteo ដែលជាពានរង្វាន់សំខាន់ក្នុងស្រុក ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍មិនជឿជាក់ចំពោះរបៀបជ្រើសរើសជយលាភីរបស់កម្មវិធីនេះ។

មតិចម្រូងចម្រាសលើការឈ្នះពាន Daesang របស់ NCT Dream

ជា​ថ្មី​ម្តង​ទៀត NCT Dream បាន​រងព្យុះ​នៃ​ការ​រិះ​គន់​សម្រាប់ការឈ្នះពានរង្វាន់ Daesang។ នៅក្នុងកម្មវិធី Hanteo Music Awards ឆ្នាំនេះ ក្រុមចម្រៀងបុរសជំនាន់ទី ៣ មកពីផលិតកម្ម SM មួយបានឈ្នះពានរង្វាន់ Daesang សម្រាប់សិល្បករឆ្នើម ប៉ុន្តែបើ​និយាយ​ពី​សមិទ្ធផល​វិញ លទ្ធផល​នេះត្រូវបានទស្សនិកជនជាច្រើននិយាយថាមិនសមហេតុផល ហើយបើប្រៀបធៀបទៅនឹង NewJeans, IVE, ឬសូម្បី aespa ដែលមកពីក្រុមហ៊ុនតែមួយ NCT Dream ហាក់មិនមានភាពលេចធ្លោជាពិសេសនៅក្នុងឆាកតន្ត្រីកាលពីឆ្នាំមុននោះទេ។ ការជម្នះឱ្យ NCT Dream ឈ្នះ Daesang បើទោះបីជាពួកគេខ្វះភាពល្បីល្បាញបាននាំឱ្យមានប្រតិកម្មជាសាធារណៈប្រឆាំងនឹងផលិតកម្ម SM Entertainment ។

បន្ទាប់ពីឈ្នះពាន Daesang ក្នុងកម្មវិធី Seoul Music Awards (SMA) និង Melon Music Awards (MMA) ឥឡូវនេះនៅ Hanteo ទៀត NCT Dream បានក្លាយជាអ្នករងថ្មបាក់ ដោយសាធារណជនមានការខកចិត្តចំពោះពានរង្វាន់ដែលបានរៀបចំ។ បញ្ហានេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ NCT ដែលជាសិល្បករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏បាន​បន្ថយ​ភាព​ជឿជាក់លើតម្លាភាពនៃកម្មវិធី​ពាន​រង្វាន់​ក្នុង​ក្រសែ​ភ្នែក​សាធារណជន​ផង​ដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម