សារព័ត៌មានអន្តរជាតិចុះយកព័ត៌មានផ្ទាល់ដល់ទីតាំងជនភៀសសឹកនិងតំបន់រងគ្រោះនៅកម្ពុជា

បណ្ដា​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​និង​ល្បី​លើ​ពិភពលោក​បាន​បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ហេតុការណ៍​បាញ់​ និងទម្លាក់គ្រាប់បែកមក​លើ​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ដែល​បណ្ដា​ល​ឱ្យ​ទាហាន​និង​ជន​ស៊ីវិល​ជា​ច្រើន​នាក់​ស្លាប់​-​រង​បួស។

វិនាសកម្ម​មិន​ញញើត​ដៃ​ដែលបង្ក​ឡើង​ដោយ​កង​ទ័ព​សៀម​នា​លើក​នេះ​បាន​ឆក់​យក​អាយុ​ជីវិត​ពលរដ្ឋ​ស្លូត​ត្រង់ និង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​តំបន់​ជាប់​ព្រំដែន​ជា​ច្រើន​ដែល​មាន​ដូច​ជា​ស្ពាន ផ្លូវ​ថ្នល់ ផ្សារ សាលា​រៀន មន្ទីរពេទ្យ … ជា​ពិសេស​នោះ​កង​ទ័ព​សៀម​បាន​បាញ់​ផ្លោង​មក​លើ​ប្រាសាទ​ខ្មែរ​ចំនួន ២ រួម​មាន​ប្រាសាទ​តា​ក្របី និង​មួយ​ទៀត​គឺ​ប្រាសាទ​ព្រះវិហារ ដែល​ប្រាសាទ​នេះ​គឺ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​សារព័ត៌មាន​ធំ​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ដូច​ជា​ទីភ្នាក់ងារសារព័ត៌មានបារាំង AFP, AP, Reuters, EPA, Xinhua, CNA, Aljazeera, Phonex និងបណ្តាញសារព័ត៌មានអន្តរជាតិផ្សេងទៀតដែលបានផ្សព្វផ្សាយអត្ថបទពីទីភ្នាក់ងារសារព័ត៌មានធំៗ ដូចជា CNN, France 24, Le Monde, BBC, Bloomberg, Wall Street Journal, The Guardian, The Times, The Independent, The Straits Times បាន​ចុះ​មកយក​ព័ត៌មាន​យ៉ាង​សស្រាក់សស្រាំ​ដោយ​ផ្ទាល់​នៅ​តាម​ទីតាំង​ជន​ភៀស​សឹក​ក៏​ដូច​ជា​តំបន់​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​របស់​ទ័ព​សៀម​ដើម្បី​ធ្វើ​ការ​រាយការណ៍​និង​ផ្សព្វផ្សាយ​ទៅ​កាន់​អន្តរជាតិ​ដើម្បី​បាន​ជ្រួត​ជ្រាប​នូវ​ទង្វើ​ដ៏​សែន​អាក្រក់ យង់ឃ្នង​របស់​កង​ទ័ព​សៀម​នា​ពេល​នេះ។

ក្រៅ​ពី​នេះ ក៏​មាន​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួនទៀត​​បាន​ខិតខំ​ព្យាយាម​ក្នុង​ការ​ចុះ​ទៅ​យក​ព័ត៌មាន ក៏​ដូច​ជា​ធ្វើ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ជូន​ប្រជាជន​កម្ពុជា​បាន​ដឹង​ពី​ស្ថានការណ៍​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​អំឡុង​ពេល​នេះ៕

ប្រភពរូបភាព ៖ Neth Pheaktra 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *