ចែក​​​វិធី​ធម្មជាតិ ៧យ៉ាង​ជួយ​​បង្រួម​រន្ធ​រោម ធ្វើ​ឱ្យ​ស្បែក​តឹង​ស្អាត ស្រី​ៗ​ចង់​ស្អាត​ត្រូវ​ដឹង

បញ្ហា​រន្ធ​រោម​ធំ​ ច្រើន​តែ​កើត​ឡើង​ចំពោះ​អ្នក​ដែល​មាន​ស្បែក​មុខ​ខ្លាញ់។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​បាន​ស្បែក​តឹង​ស្អាត និង​មាន​រន្ធ​រោម​រួម​តូច​អាច​សាកល្បង​វិធីសាស្ត្រ​តាម​បែប​ធម្មជាតិ​ខាង​ក្រោម​នេះ​បាន។​ ប៉ុន្តែ​មុន​នឹង​ដឹង​ពី​វិធី​ជួយ​ផ្ចិត​រន្ធ​រោម​ឱ្យ​តូច​មក​វិញ​ យើង​គួរ​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​រន្ធ​រោម​រីក​ធំ​ជា​មុន​សិន​ ៖

១.​ មិន​បាន​លាង​សម្អាត​​គ្រឿង​សម្អាង​ចេញ​ពី​ផ្ទៃ​មុខ​​មុន​ពេល​ចូល​គេង ​និង​ការ​លាង​មុខ​មិន​បាន​ត្រឹម​ត្រូវ​ជាដើម។ អ្នក​​មិន​គួរ​លាង​សម្អាត​មុខ​ឱ្យ​លើស​ពី​២​ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ ព្រោះ​ការ​លាង​មុខ​ច្រើន​ដង​ពេក​នឹង​ធ្វើ​ឱ្យ​ស្បែក​ទៅ​ជា​ស្ងួត​ទៅ​វិញ។

២.​ ការ​កើត​មុន​ នេះ​គឺ​ជា​កត្តា​ចម្បង​ជាង​គេ​ដែល​នាំ​ឱ្យ​រន្ធ​រោម​រីក​ធំ ហើយ​វា​បណ្ដាល​មក​ពី​ការ​លាង​មុខ​មិន​បាន​ស្អាត​ល្អ ធ្វើ​ឱ្យ​ស្ទះ​រន្ធ​រោម និង​បង្ក​ជា​ខ្លាញ់​នៅ​លើ​ស្បែក​មុខ។ ៣.​ ឈាន​ដល់​ការ​ពេញ​វ័យ​ដែល​នេះ​នឹង​ធ្វើ​ឱ្យ​រន្ធ​រោម​រីក​ធំ ជា​ពិសេស​ផូស៊ីល​សក់​ ស្បែក​ក៏​ឡើង​ខ្លាញ់ នាំ​ឱ្យ​ស្ទះ​រន្ធ​រោម។

វិធី​សាស្ត្រ​ជួយ​បង្រួម​រន្ធ​រោម​មក​វិញ​ ៖

១.​ ផ្លែ​ប៉េងប៉ោះ៖ ប្រើ​ផ្លែ​ប៉េងប៉ោះ​ស្រស់​កិន​ឱ្យ​ម៉ត់​ហើយ​យក​មក​លាប​លើ​មុខ​ដែល​លាង​សម្អាត​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ ទុក​ចោល​១៥​នាទី រួច​លាង​ទឹក​ចេញ​វិញ។ វា​ជួយ​ទៅ​បង្កើន​សំណើម​ដល់​ស្បែក​មុខ និង​ធ្វើ​ឱ្យ​ស្បែក​ទន់ ​មិន​ស្ងួត។ ប៉េងប៉ោះ​ជួយ​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី ជួយ​ពន្យារ​ភាព​ចាស់ និង​ភាព​ជ្រីវជ្រួញ​ដែល​កើត​មាន​នៅ​លើ​​មុខ។

២.​ ក្រូចឆ្មារ៖ គ្រាន់​តែ​ច្របាច់​ទឹក​ក្រូចឆ្មារ​ ១​ ស្លាបព្រា​បាយ​ លាយ​ទឹក​ឃ្មុំ​ ២​ ស្លាបព្រា​បាយ​ រួច​យក​មក​លាប​លើ​ស្បែក​មុខ​ទុក​ចោល​ ១៥​ នាទី រួច​លាង​មុខ​ចេញ​វិញ។ វិធី​នេះ​ជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់​ចោល​ បណ្ដុះ​កោសិកា​ថ្មី​ឱ្យ​តឹង​ណែន និង​កាត់​បន្ថយ​ស្លាកស្នាម​ដែល​កើត​ឡើង​ដោយ​សារ​មុន។

៣.​ ដុំ​ទឹកកក៖ យក​ទឹក​កក​មួយ​ដុំ​តូច​មក​រុំ​ជាមួយ​កំណាត់​ស្អាត ហើយ​យក​មក​ត្រដុស​ម៉ាស្សា​លើ​ស្បែក​មុខ ទុក​ចោល​ពីរ​បី​នាទី ហើយ​ចាំ​ដក​ចេញ។ ចូរ​បន្ត​ដូរ​ទីតាំង​ត្រដុស​លើ​មុខ កុំ​ទុក​វា​ចោល​​មួយ​កន្លែង​យូរៗ​ពេក ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្បែក​ឡើង​ក្រហម។ ធ្វើ​បែប​នេះ​ ៣​ ដង​ក្នុង​មួយ​សប្ដាហ៍ អ្នក​នឹង​ឃើញ​លទ្ធផល​បន្តិច​ម្ដងៗ។​

៤. ត្រសក់៖ យក​ត្រសក់​មួយ​​ផ្លែ​មក​កិន​ឱ្យ​ម៉ត់ ​លាយ​ជាមួយ​ក្រូចឆ្មារ​មួយ​ចំហៀង រួច​យក​មក​លាប​លើ​មុខ​ទុក​ចោល​១៥​នាទី ហើយ​លាង​មុខ​ចេញ។ អត្ថប្រយោជន៍​នៃ​ត្រសក់​គឺ​ជួយ​បង្រួម​រន្ធ​រោម ចំណែក​ក្រូចឆ្មារ​ជួយ​កាត់​បន្ថយ​ស្នាម​ខ្មៅ​និង​ជួសជុល​ស្បែក ទឹក​ត្រជាក់​ជួយ​បន្តឹង​រន្ធ​រោម។

៥.​ ស្លឹក​ត្រចៀកក្រាញ់៖ កិន​ឬ​ក្រឡុក​ស្លឹក​ត្រចៀកក្រាញ់​ឱ្យ​ម៉ត់ លាយ​ជាមួយ​ទឹក​ត្រជាក់​បន្តិច​រួច​យក​មក​លាប​លើ​ស្បែក​មុខ ទុក​ចោល​ ១៥–៣០​ នាទី ហើយ​លាង​សម្អាត​ចេញ។ អត្ថប្រយោជន៍​នៃ​វិធី​នេះ​គឺ​ជួយ​ប្រឆាំង​អុកស៊ីតកម្ម ធ្វើ​ឱ្យ​ស្បែក​តឹង​ស្អាត។

៦. ស្ករ​ស៖ លាយ​ស្ករស​ជាមួយ​ទឹក​ឃ្មុំ និង​ប្រេង​អូលីវ​ហើយ​កូរ​ឱ្យ​សព្វ​ល្អ យក​មក​ម៉ាស្សា​លើ​មុខ​ថ្នមៗ​ជា​កាយវិការ​រាង​​រង្វង់​ ទុក​ចោល​៥​នាទី​សឹម​លាង​ចេញ​ដោយ​ទឹក​ត្រជាក់។ វិធី​នេះ​ពេញ​និយម​ណាស់​ វា​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើ​មុខ និង​បង្រួម​រន្ធ​រោម។

៧.​ ទឹកឃ្មុំ​សុទ្ធ៖ លាយ​ទឹក​ឃ្មុំ​សុទ្ធ​ក្នុង​បរិមាណ​ស្មើ​គ្នា​ជាមួយ​យ៉ាអួ ​​ហើយ​កូរ​ឱ្យ​សព្វ​ចេញ​ជា​ល្បាយ​ស្មើ​សាច់​សម្រាប់​​លាប​លើ​ផ្ទៃ​មុខ។​ វិធីសាស្ត្រ​នេះ​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា បន្តឹង​រន្ធ​រោម និង​ជួយ​ឱ្យ​ស្បែក​មាន​សំណើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម