សម្រស់មិនដូចអាយុ! Sandara Park ចែករំលែកគន្លឹះងាយៗថែស្បែកពេលយប់ឱ្យក្មេងជាងវ័យ

ប្រសិនបើគ្រាន់តែឱ្យទាយអាយុរបស់តារាចម្រៀងស្រី Sandara Park ប្រាកដណាស់នឹងមានមនុស្សជាច្រើននឹងគិតថានាងមានអាយុស្មើនឹងសិស្សប្អូនដែលជាតារាខេប៉ុបជំនាន់ទី ៣ ហើយ។ ប៉ុន្តែការពិតតារាចម្រៀងស្រីរូបនេះឈានចូលវ័យ ៣៩ ឆ្នាំទៅហើយ។

បន្ទាប់ពីការរស់នៅជាមួយភាពវិជ្ជមានហើយ​ ទម្លាប់នៃការថែរក្សាស្បែកក៏ជារឿងមួយដែលធ្វើឱ្យ Sandara Park មានសម្រស់ក្មេងជាងវ័យដែរ។ ដូច្នេះខាងក្រោមនេះគឺជាគន្លឹះថែស្បែកពេលយប់ខ្លះៗដែលតារាស្រីរូបនេះអនុវត្តដើម្បីរក្សាស្បែកឱ្យនៅក្មេងស្អាត៖

១. រក្សាទម្លាប់បែបសាមញ្ញ

Sandara Park បានទទួលស្គាល់ថានាងមិនមានទម្លាប់ថែរក្សាស្បែកអ្វីដែលច្រើនហើយស្មុគស្មាញនោះទេ សូម្បីតែការផាត់មុខក៏មិនក្រាស់ខ្លាំងពេកដែរគឺធម្មជាតិៗប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ នាងក៏ត្រូវប្រាកដចិត្តថានាងមានផលិតផលល្អយ៉ាងតិចមួយទៅពីរមុខដែលមានប្រសិទ្ធភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងគ្នា។

២. ការពារស្បែកជាមួយសេរ៉ូមប្រឆាំងអុកស៊ីតកម្ម

នៅពេលដែលនាងត្រូវចេញទៅខាងក្រៅពេលថ្ងៃចាំបាច់ត្រូវមានឡេការពារកម្ដៅថ្ងៃ ហើយនៅពេលយប់ Sandara Park ក៏បានប្រើប្រាស់ប្រភេទសេរ៉ូមដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីបន្ថែមកម្រិតនៃការការពារពីកាំរស្មីយូវីមួយកម្រិតថែមទៀតផងដែរ។ ចំពោះសារធាតុដែលមានផ្ទុកនៅក្នុងប្រភេទសេរ៉ូមដែលនាងបានប្រើមានដូចជាវីតាមីន C វីតាមីន E និង CoQ10។

៣. មិនដែលភ្លេចឡេលាបក្រោមភ្នែក

តារាចម្រៀងស្រីរូបនេះក៏បានបន្ថែមថានាងមិនដែលចាកចេញពីផ្ទះទៅដោយគ្មានក្រែមលាបក្រោមភ្នែកនោះទេ។ មិនតែប៉ុណ្ណោះ នាងថែមទាំងសុំឱ្យអ្នកគ្រប់គ្រងរបស់នាងទិញឱ្យនៅពេលដែលវាអស់ទៀតផង។ នៅក្នុងវីដេអូដែលនាងបានបង្ហោះលើឆាណែលយូធូបផ្ទាល់ខ្លួនកាលពីឆ្នាំ ២០២០ ដោយនាងបានប្រើម្រាមដៃលាបក្រែមក្រោមភ្នែកថ្នមៗ និងជុំវិញរង្វង់មាត់ទៀតផង។

៤. ប្រើប្រាស់ក្រែម Retinol

ជំហានបន្ទាប់ក្នុងទម្លាប់ថែរក្សាស្បែកប្រឆាំងភាពចាស់របស់នាងគឺការប្រើប្រាស់ក្រែម Retinol ជារៀងរាល់យប់។ នាងបាននិយាយថាបន្ទាប់ពីអនុវត្តនូវជំហានមួយនេះហើយ នាងបានកត់សម្គាល់ថាពណ៌ និងស្ថានភាពស្បែករបស់នាងគឺមានភាពប្រសើរឡើងរហូត។ Sandara Park ក៏បានបន្ថែមដែរថាវាថែមទាំងអាចជួយព្យាបាលកន្លែងណាដែលមានស្នាមជ្រីវជ្រួញ ជាពិសេសក្រោមភ្នែក ជុំវិញរង្វង់មាត់ ឬ smile line និង ក ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ