គ្រឿងផ្សំ៖
សាច់ជ្រូកចិញ្ច្រាំ
ពងមាន់
ប្រេងឆា
ខ្ទឹមសចិញ្ច្រាំ
ប្រេងខ្យង
ទឹកស៊ីអ៊ីវ
ទឹកស៊ីអ៊ីវខាប់
ស្ករស
ទឹកសុទ្ធ
ម្រេច
ស្លឹកខ្ទឹម
ម្ទេស
១. ដំបូងគោះពងមាន់ឱ្យសព្វហើយដាក់ចៀនឱ្យឆ្អិនរួចកាត់ដុំៗទំហំល្មមទុកមួយឡែក។
២. បន្ទាប់មកដាក់រំលីងខ្ទឹមឱ្យឈ្ងុយសឹមដាក់សាច់ជ្រូកចូលឆាបន្តិចហើយដាក់គ្រឿងផ្សំចូល។
៣. ក្រោយមកទុកឱ្យឆ្អិន ភ្លក់មើលល្មមឆ្ងាញ់ហើយសឹមចាក់ពងមាន់ចៀនចូល។
៤. ចុងក្រោយគ្រាន់តែបិទភ្លើង ដាក់ស្លឹកខ្ទឹម និងម្ទេសចូលជាការស្រេច៕