ផាសិន​ក្រឡុក​ជាមួយ​ផ្លែ​ឈើ​ ៣យ៉ាងនេះ ជួយ​សម្រស់​ និង​ដុត​​ជាតិ​ខ្លាញ់​បាន​ច្រើន​ ស្រីៗ​ផឹក​ហើយ​ស្អាត​ដូច​វ័យ​ ២០​ ឆ្នាំ​

ផាសិន​ ឬ​ក្រូច​វល្លិ​ជា​ផ្លែឈើ​រដូវ​ក្តៅ​ដែល​មាន​ការ​ពេញ​និយម​ដែរ។​ នៅ​ខែ​ដែល​សម្បូរ​ផ្លែផាសិន​ វា​មាន​ទាំង​រសជាតិ​ឆ្ងាញ់​ និង​តម្លៃ​ថោក​ អ្នក​គួរ​តែ​ទាញ​យក​អត្ថប្រយោជន៍​ពី​ផ្លែឈើ​នេះ​មក​ធ្វើ​ជា​ភេសជ្ជៈ។​ ការ​ទទួលទាន​ទឹក​ផាសិន​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ មិន​ត្រឹមតែ​នាំ​មក​នូវ​រសជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ​ ជួយ​បំប៉ន​ស្បែក​ ប្រឆាំង​ភាព​ចាស់​ និង​រក្សា​រាង​ស្លីម។​

១.​ ទឹក​ផាសិន​ និង​ស្វាយ​ក្រឡុក

គ្រឿងផ្សំ​ ៖​ ផាសិន​ ២​ ផ្លែ,​ ស្វាយ​ទុំ​ ១​ ផ្លែ,​ ទឹកដោះគោ​សាប​ ២០០​ មីលីលីត្រ,​ យ៉ាអួរ​គ្មាន​ជាតិ​ស្ករ​ ១​ ប្រអប់។​

វិធី​ធ្វើ ៖​ ចិត​សំបក​ស្វាយទុំ​រួច​ហាន់​ជា​ចំណិត​តូចៗ។​ ផាសិន​កាត់​ជា​ពាក់​កណ្តាល​ឆ្កឹះ​យក​គ្រាប់។​ ដាក់​ផ្លែ​ស្វាយ​ ទឹកដោះគោ​សាប​ យ៉ាអួរ​ចូល​ក្នុង​ម៉ាស៊ីន​ រួច​ចុច​ក្រឡុក។​ ចំពោះ​ផាសិន​ បើ​អ្នក​មិន​ចូលចិត្ត​គ្រាប់​ទេ​ អាច​យក​ទៅ​ត្រង​យក​តែ​ទឹក​បាន​ហើយ។​

២.​ ទឹក​ផាសិន​ និង​ចេក​ក្រឡុក

គ្រឿងផ្សំ​ ៖​ ផាសិន​ ២​ ផ្លែ,​ ចេក​ ២​ ផ្លែ,​ យ៉ាអួរ​គ្មាន​ជាតិ​ស្ករ​ ១​ កំប៉ុង,​ និង​ទឹកដោះគោ​សាប​ ២០០​ មីលីលីត្រ។​

វិធី​ធ្វើ ៖​ បក​សំបក​ចេក​ហើយ​កាត់​ជា​ដុំ​តូចៗ។​ កាត់​ផាសិន​ជា​ពាក់​កណ្តាល​ ឆ្កឹះ​យក​គ្រាប់​ដាក់​មួយ​ឡែក។​ ដាក់​គ្រឿងផ្សំ​ទាំង​អស់​ចូល​ក្នុង​ម៉ាស៊ីន​ហើយ​ក្រឡុក។​

៣.​ ទឹក​ផាសិន​ក្រឡុក​ជាមួយ​យ៉ាអួរ

គ្រឿងផ្សំ ៖​ ផាសិន​ ២​ ទៅ​ ៣​ ផ្លែ,​ យ៉ាអួរ​ ១​ ទៅ​ ២​ កំប៉ុង,​ ទឹកដោះគោ​សាប​ ១០០​ មីលីលីត្រ,​ និង​ទឹកឃ្មុំ​ ១​ ទៅ​ ២​ ស្លាបព្រា​កាហ្វេ។​

វិធីធ្វើ ៖​ ពុះ​ផាសិន​ជា​ពាក់​កណ្តាល​ ឆ្កឹះ​យក​គ្រាប់​ដាក់​ដោយ​ឡែក។​ ដាក់​ផាសិន​ ទឹកដោះគោ​ យ៉ាអួរ​ និង​ទឹកឃ្មុំ​ចូល​ក្នុង​ម៉ាស៊ីន​ រួច​ក្រឡុក។​

អត្ថប្រយោជន៍​សុខភាព​មួយ​ចំនួន​ដែល​ទទួល​បាន​ពី​ផ្លែផាសិន​៖

-​ ជួយ​ឱ្យ​ស្បែក​ស្អាត

ផ្លែផាសិន​ផ្តល់​នូវ​បរិមាណ​វីតាមីន​ A​ ច្រើន​ក្រៃលែង។​ នេះ​គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​ភ្នែក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សម្រស់​សម្រាប់​ស្បែក​ផង​ដែ។​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ផ្លែ​ផាសិន​ ដូចជា​ វីតាមីន​ C, Riboflavin, carotene​ ក៏​ជួយ​លើក​កម្ពស់​សុខភាព​ស្បែក​ និង​បន្ថយ​ដំណើរការ​នៃ​ភាព​ចាស់​ផងដែរ។​

-​ ជំរុញ​ការ​សម្រក​ទម្ងន់

ផ្លែ​ផាសិន​មាន​កាឡូរី​ ខ្លាញ់​ និង​សូដ្យូម​ទាប។​ នៅ​ក្នុង​ផ្លែ​ផាសិន​ ១០០​ ក្រាម​មាន​កាឡូរី​ត្រឹមតែ​ ៩៧​ កាឡូរី​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​ជាតិ​សរសៃ​ច្រើន។​ វា​នឹង​ជួយ​បំពេញ​ក្រពះ​ ធ្វើឱ្យ​ឆាប់​ឆ្អែត​ កាត់​បន្ថយ​ការ​ឃ្លាន។​ ហេតុ​នេះ​ហើយ​ ទើប​ផាសិន​អាច​ជួយ​សម្រក​ទម្ងន់​បាន។​ លើស​ពី​នេះ​ ទឹក​មួយ​កែវ​ដែល​មាន​ផ្លែ​ផាសិន​ ២៥​ ក្រាម​អាច​ផ្តល់​ជាតិ​សរសៃ​ ២​ ក្រាម​​ហើយ​ភាគ​ច្រើន​ជា​ជាតិ​សរសៃ​រលាយ។​ ជាតិ​សរសៃ​រលាយ​ដើរតួ​ជា​ថ្នាំ​បញ្ចុះ​លាមក​ ជួយ​សម្រួល​ចលនា​ពោះវៀន​ ការពារ​ការ​ទល់​លាមក​ និង​កាត់បន្ថយ​កូលេស្តេរ៉ុល​បាន។​

-​ កាត់​បន្ថយ​ភាព​តានតឹង

ផាសិន​មាន​ប៉ូតាស្យូម​ និង​ហ្វូឡាត​ ដែល​ជួយ​ពង្រឹង​ដល់​សុខភាព​ខួរក្បាល​ និង​ភាព​ធុញថប់។​ ប៉ូតាស្យូម​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​ចរន្ត​ឈាម​ និង​បង្កើន​ការ​យល់ដឹង។​ ទន្ទឹម​នឹង​នេះ​ សារធាតុ​ Folate​ ក៏​ជួយ​បង្កើន​ការ​ចងចាំ​ផងដែរ។​

-​ ជួយ​ឱ្យ​គេង​លក់​ស្រួល

អ្នក​ដែល​មាន​បញ្ហា​ដំណេក​គួរ​តែ​ញ៉ាំ​ផ្លែ​ផាសិន​ជា​ប្រចាំ។​ វា​ផ្ទុក​សារធាតុ​អាល់កាឡូអ៊ីត​ដែល​ជួយ​រម្ងាប់​អារម្មណ៍​ បំបាត់​ការ​ឈឺចាប់ កាត់បន្ថយ​ភាព​ធុញថប់​ ហើយ​ធ្វើឱ្យ​គេង​លក់​ស្កប់ស្កល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង