Park Seo Joon ទម្លាយអាថ៌កំបាំងបានកម្ពស់ 185 cm ដោយសារឪពុកបង្ខំឱ្យធ្វើរឿងមួយនេះតាំងពីក្មេង

ហ្វេនៗជាច្រើនប្រាដកជាបានស្គាល់ហើយនូវតារាសម្ដែងប្រុសជួរមុខរបស់ប្រទេសកូរ៉េខាងត្បូងPark Seo Joon ដែលមានទាំងសមត្ថភាព ទេពកោសល្យ និងរូបសម្បត្តិ។ ហើយថ្មីៗនេះលោកក៏បានសម្ដែងជាតួឯកប្រុស​ក្នុងរឿង “Dream” ជាមួយតារាចម្រៀង និងសម្ដែង IU ផងដែរ។

ក្រៅពីភាពជោគជ័យក្នុងវិស័យភាពយន្ត Park Seo Joon ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកដូចជាព្រះអង្គម្ចាស់ក្នុងសុបិនមួយអង្គដែរដោយសារកម្ពស់ ១,៨៥ ម៉ែត្រជាមួយកម្រិតស្ដង់ដានៃសម្រស់របស់លោក។ នេះបើយោងតាម Naver។

កាលនៅរៀន Park Seo Joon គឺជាក្មេងប្រុសម្នាក់ដែលមានមន្តស្នេហ៍អាចឆក់យកបេះដូងមិត្តរួមថ្នាក់ជាច្រើន ដោយកាលនោះលោកមានកម្ពស់ដល់ទៅ ១,៨២ ម៉ែត្ររួចទៅហើយ។ លោកក៏ធ្លាប់បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយដែរថាមានសិស្សស្រីជាច្រើនបានសារភាពស្នេហ៍មកកាន់លោកទៀតផង។

ចាប់តាំងពីឈានចូលវិស័យសិល្បៈរហូតមកដល់សព្វថ្ងៃ Park Seo Joon បានឡើងដល់កំពូលតារាងជាបុរសដែលមានភាពស៊ិចស៊ីញឹកញាប់នៅប្រទេសកូរ៉េ ហើយបើក្រឡេកទៅមើលនៅបណ្ដាញសង្គមរបស់លោកផ្ទាល់ គាត់តែងតែចែករំលែកពីរូបថតហាត់ប្រាណដើម្បីទទួលបានរាងស្អាត។

លោកធ្លាប់បាននិយាយថា សម្រស់លើផ្ទៃមុខរបស់គាត់គឺធម្មតាដូចគេដូចឯងប៉ុណ្ណោះ ប៉ុន្តែដោយសារគាត់មានរាងស្អាតទើបធ្វើឱ្យមើលទៅសង្ហាហើយលេចធ្លោបន្តិច។ ហើយថ្មីៗនេះ Park Seo Joon បានបង្ហាញខ្លួននៅស្ថានីយទូរទស្សន៍ SBS ក្នុងកម្មវិធី Cultwo Show និងចែករំលែកពីអាថ៌កំបាំងនៃកម្ពស់ ១,៨៥ ម៉ែត្រថា “តាំង​ពី​ក្មេង​មក ឪពុក​របស់​ខ្ញុំ​បាន​​ឱ្យ​ខ្ញុំ​លោត​ខ្សែ (លោតអន្ទាក់) យ៉ាងច្រើន​”។

លោកបានបន្តថាការធ្វើលំហាត់ប្រាណបានក្លាយជាប្រពៃណីរបស់គ្រួសារលោកទៅហើយ។ នៅអំឡុងពេលរៀននៅវិទ្យាល័យរូបលោក ឪពុក និងប្អូនប្រុសលោកតែងរត់ជុំវិញផ្ទះ ១០ ជុំជារៀងរាល់ថ្ងៃ និងលោតខ្សែ ២០០០ ដងជារៀងរាល់ព្រឹកផងដែរ។ ប៉ុន្តែលោកក៏ក្រើនរំលឹកដល់មនុស្សគ្រប់គ្នាដែរថា ការធ្វើលំហាត់ប្រាណចាំបាច់ត្រូវមើលតាមកម្លាំងរបស់ខ្លួន មិនគួរធ្វើវាឱ្យលើសខ្លាំងនោះទេ។

តារា​សម្ដែង​រូប​នេះបានបន្ថែម​ថាការ​ថតខ្សែភាពយន្ត​របស់លោកក៏អាស្រ័យទៅតាមតួអង្គដែរ ដោយរឿងខ្លះតម្រូវឱ្យមានរូបរាងមាំទាំ និងសាច់ដុំច្រើនជាដើម។ ដូច្នេះលោកត្រូវអនុវត្តតាមការហ្វឹកហាត់ដ៏តឹងរ៉ឹង ដោយចំណាយពេល ៨ ម៉ោងក្នុងមួយថ្ងៃដើម្បីកសាងសាច់ដុំ។ លើសពីនេះ លោក Park Seo Joon ក៏បានបង្ហាញថាការធ្វើលំហាត់ប្រាណក៏ជួយឱ្យគាត់បញ្ចេញនូវថាមពលអវិជ្ជមាន និងកាត់បន្ថយភាពតានតឹងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម