Lee Chung Ah តួស្រីរឿង Celebrity ចែករំលែកពីអាហារពេលព្រឹកជួយឱ្យស្រកទម្ងន់ក្នុងពេលមួយសប្ដាហ៍

ថ្មីៗនេះតារាសម្ដែងស្រី Lee Chung Ah ដែលជាតួស្រីនៅក្នុងរឿង Celebrity បានបង្ហោះវីដេអូការសម្រកទម្ងន់ដោយជោគជ័យពីជាង ៥២ គីឡូមកត្រឹម ៥០ គីឡូតាមរយៈការចែករំលែកពីអាហារពេលព្រឹក និងសកម្មភាពរបស់នាងក្នុងរយៈពេលមួយសប្ដាហ៍។

នៅក្នុងវីដេអូនោះផងដែរ នាងបានប្រាប់អាហារពេលព្រឹកពិតជាមានសារៈសំខាន់សម្រាប់សុខភាពណាស់។ ដូច្នេះទើបនាងសម្រេចចិត្តធ្វើការតមអាហារ ឬហៅថា fasting និងចែករំលែកអំពីអាហារបែបណាខ្លះដែលនាងបានញ៉ាំក្នុងរយៈពេលមួយសប្ដាហ៍។

សម្រាប់ថ្ងៃទី ១ តារាស្រីរូបនេះបានញ៉ាំបាយសំរ៉ូបជាមួយការីសាច់គោហើយក៏មានដាក់បន្ថែមនូវសណ្ដែកណាតូ និងពងមាន់ចៀនផងដែរ។ ដោយអាហារពេលព្រឹកមួយពេលគឺសុទ្ធតែជាអាហារសម្បូរប្រូតេអ៊ីន។

ចំពោះអាហារពេលព្រឹកក្នុងថ្ងៃទី ២ វិញនាងបានដាំបាយសំរ៉ូបជាមួយគ្រាប់សណ្ដែកហើយក៏បានបន្ថែមនូវម្ហូបបន្ទាប់បន្សំខ្លះផងដែរដូចជាគីមឈី សារ៉ាយ បន្លែច្របល់ និងណាតូ។ ​នាងក៏បានបន្ថែមថាដើម្បីឱ្យការសម្រកទម្ងន់ឆាប់មានប្រសិទ្ធភាព យើងចាំបាច់ត្រូវតែកាត់បន្ថយបរិមាណអាហារ។

ដូច្នេះនៅថ្ងៃទី ៣ នាងបានរៀបចំអាហារពេលព្រឹកបែបស្រាលដោយស្រួបទឹកសាឡាដរសជាតិល្ងទៅលើតៅហ៊ូ និងកូនប៉េងប៉ោះប៉ុណ្ណោះ។ រហូតដល់ព្រឹកថ្ងៃទី ៤ Lee Chung Ah បានចម្អិនសាច់ទ្រូងទាមួយដុំតូចជាមួយប៉េងប៉ោះផងដែរ។ ដោយអាហារទាំងនេះសម្បូរដោយប្រូតេអ៊ីន និងមិនធ្វើឱ្យរាងកាយអស់កម្លាំងនោះទេ។

ឈានដល់ថ្ងៃទី​ ៥ នាងបានញ៉ាំសាច់មាន់ចំហុយបែបកូរ៉េ។ នាងបាននិយាយថាវាជាវិធីដ៏វៃឆ្លាតមួយសម្រាប់នាងក្នុងការសម្រកទម្ងន់ដោយផ្ដល់រង្វាន់ឱ្យខ្លួនបន្តិចបន្តួច។ វាមើលទៅហាក់បីដូចជានាងបានបន្លំញ៉ាំក្នុងដំណាក់កាលសម្រកគីឡូមែន ប៉ុន្តែវាក៏ប្រសើរជាជាងការប្រែក្លាយជាសម្ពាធលើខ្លួនឯង។

មកដល់ព្រឹកថ្ងៃបន្ទាប់នាងបានកាត់បន្ថយការញ៉ាំសាច់ដោយវាជាសាឡាដតៅហ៊ូដែលសាមញ្ញបំផុត ហើយក៏មានបន្ថែមជាមួយផ្លែតាសក់ ផ្លែអូលីវ និងគ្រាប់អាល់ម៉ុនផងដែរ។ នៅពេលហាត់ប្រាណហើយយើងនឹងមានអារម្មណ៍ស្រេកទឹក ប៉ុន្តែការទទួលទានផ្លែតាសក់ និងតៅហ៊ូក៏អាចជួយបំពេញជាតិទឹកបានដែរ។

សម្រាប់អាហារពេលព្រឹកថ្ងៃចុងក្រោយគឺនាងបានញ៉ាំបាយសំរ៉ូបច្របល់ជាមួយនឹងសណ្ដែកណាតូ និងពងមាន់ចៀន។ នាងបាននិយាយថាបើទោះបីជាវាមើលទៅសាមញ្ញពិតមែន ប៉ុន្តែវាសម្បូរដោយសារធាតុចិញ្ចឹម ប្រូតេអ៊ីន និងជំរុញការសម្រកទម្ងន់ឱ្យបានលឿនផងដែរ។

ជាលទ្ធផលគឺការសម្រកទម្ងន់តាមវិធីសាស្រ្តមួយនេះពិតជាមានប្រសិទ្ធភាពមែន។ ជាពិសេសក្នុងវីដេអូទាំង​មូល តារាស្រី Lee Chung Ah ក៏មិនភ្លេចណែនាំឱ្យធ្វើលំហាត់ប្រាណនោះទេដោយសារវាអាចជួយពន្លឿនការស្រកគីឡូ និងរក្សាថាមពល។ ដូច្នេះនាងបានចំណាយពេលមួយម៉ោងសម្រាប់ហាត់ប្រាណដោយមានរួមបញ្ចូលរវាង cardio និងហាត់សាច់ដុំផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម