ថ្មីៗ នេះ ម្ដាយក្មេករបស់តារាប្រុសជើងចាស់ហុងកុងលោក កុំកុំ កំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជនដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់លោកស្រី។

ម្ដាយក្មេករបស់លោក កុំកុំ បានចែករំលែករូបភាពមួយចំនួនលើបណ្ដាញសង្គមរបស់ខ្លួនដែលធ្វើឱ្យមហាជនសឹងតែមិនជឿថា លោកស្រីពូកែថែសម្រស់យ៉ាងដូច្នេះបើទោះជាមានវ័យ ៦៦ ឆ្នាំទៅហើយក្ដី។ សម្រស់ក្មេកជាងវ័យរបស់លោកស្រីធ្វើឱ្យគ្រប់គ្នាច្រឡំថា លោកស្រីជាបងប្អូនរបស់តារាស្រី Cissy Wang ដែលត្រូវជាភរិយារបស់លោក កុំកុំ នៅពេលបង្ហោះរូបជុំគ្នា។



ជាមួយគ្នាដែរ មហាជនក៏បានសរសើរដល់លោកស្រីដែលពូកែតុបតែងខ្លួន និងលេងស្ទីលធ្វើឱ្យអាយុរបស់លោកស្រីត្រឹមជាតួលេខ និងមើលទៅស្រស់ស្អាតមិនចាញ់ក្មេងស្រីៗឡើយ។ មែនទែនទៅ ក្រោយឃើញរូបសម្រស់របស់លោកស្រីធ្វើឱ្យគ្រប់គ្នាអស់ចម្ងល់តែម្ដងថា សម្រស់របស់តារាស្រី Cissy Wang បានមកពីណា គឺកាត់តាមម្ដាយរបស់ខ្លួនតែម្ដង។



បើតាមប្រភពព័ត៌មានហុងកុងបានឱ្យដឹងថា ម្ដាយក្មេករបស់លោក កុំកុំ គឺជាម្ចាស់ហាងគ្រឿងអលង្ការមួយកន្លែង ខណៈស្វាមីរបស់លោកស្រីគឺលោក Daniel Wang បានទទួលមរណភាពក្នុងឆ្នាំ ២០២០ ដោយសារតែជំងឺមហារីក៕





















































Account
Security
Favourite Content