អាយុក្បែរ ៤០ ឆ្នាំហើយ Ji Chang Wook មានទម្លាប់រស់នៅបែបនេះទើបមានសម្រស់ក្មេងជាងវ័យ

សម្រាប់ប្រិយមិត្តដែលជាហ្វេនខ្សែភាពយន្តកូរ៉េច្បាស់ជាស្គាល់មកហើយ Ji Chang Wook ជាតារាសម្ដែងប្រុសកូរ៉េលំដាប់ជួរមុខក្នុងប្រទេសកូរ៉េខាងត្បូង។ លោកបានទទួលតំណែងជាតួឯកប្រុសក្នុងរឿងភាគជាច្រើនដូចជា Empress Ki រឿង The K2 និងរឿង Sound of Magic ជាដើម។

ជាមួយគ្នានេះដែរជាង ១៥ ឆ្នាំនៅលើវិថីសិល្បៈរហូតមកដល់ពេលនេះលោកមានវ័យ ៣៦ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់របស់លោកបែរជាកាន់តែស្អាត ហើយក្មេងជាងវ័យមិនសមនឹងអាយុទៅវិញ។ យោងតាម Daily Vaanity ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលលោកអនុវត្តជាប្រចាំ៖

១. មានទម្លាប់ថែស្បែកធម្មតាមែនទែន

ចំពោះតារាប្រុស Ji Chang Wook មិនមានទម្លាប់ថែរក្សាអ្វីស្មុគស្មាញច្រើនជំហានដើម្បីឱ្យទទួលបានស្បែកមុខភ្លឺម៉ត់ រលោង និងក្មេងជាងវ័យនោះទេ។​ ផ្ទុយទៅវិញ លោកបានផ្ដោតសំខាន់ទៅលើរបបអាហារ និងការសម្រាកឱ្យបានគ្រប់គ្រាន់មិនថាទោះបីជាកាលវិភាគមមាញឹកយ៉ាងណាក៏ដោយ។

បន្ទាប់ពីនេះ លោកក៏ត្រូវការលុបលាងសម្អាតមុខឱ្យបានស្អាតបាតផងដែរដោយសារការងាររបស់លោកគឺតម្រូវឱ្យមានការតុបតែងមុខរយៈពេលយូរ។ នៅក្នុងការសម្ភាសមួយជាមួយ SBS Mandarin ផលិតផលថែរក្សាសម្រស់ដែលលោកប្រើជាប្រចាំគឺមានតែ toner និងក្រែមផ្ដល់សំណើមប៉ុណ្ណោះ។

២. មិនរំលងម៉ាសបិតមុខ

ដោយសារជាតារាសម្ដែង ស្បែកមុខរបស់លោកគឺតម្រូវឱ្យមានការផាត់មុខរយៈពេលយូរស្ទើររៀងរាល់ថ្ងៃ។ បែបនេះហើយលោកចាំបាច់ត្រូវថែរក្សាសុខភាពស្បែកមុខឱ្យរឹងមាំ ដូច្នេះវិធីដែលមានប្រសិទ្ធភាពល្អជាងគេគឺការប្រើប្រាស់ម៉ាសបិតមុខ។ ចំណែកឯរបៀបនៃការប្រើប្រាស់វិញគឺលោកតម្រូវទៅតាមស្ថានភាពស្បែកជាក់ស្ដែងផងដែរ។

៣. ចូលចិត្តប្រើថ្នាំបុរាណ

នៅក្នុងវីដេអូ vlog ដំណើរកំសាន្តរដូវក្ដៅមួយក្នុងយូធូបឆាណែលរបស់តារាប្រុស Ji Chang Wook បានចែករំលែកថាលោកមានជំងឺសើស្បែកម្យ៉ាង ឬហៅថា psoriasis នៅពេលដែលអាកាសធាតុប្រែប្រួល។ ដើម្បីដោះស្រាយបញ្ហាមួយនេះ លោកបានជ្រើសរើសយកការប្រើប្រាស់ថ្នាំបុរាណកូរ៉េ ឬថ្នាំបុរាណចិនជាជាងការប្រើថ្នាំពេទ្យ។ លោកបាននិយាយការប្រើប្រាស់បែបនេះគឺអាចផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាពក៏ដូចជាជួយបណ្ដេញជាតិពុលចេញពីក្នុងខ្លួន ពង្រឹងសុខភាពឆ្អឹង និងប៉ូវកម្លាំងផងដែរ។

៤. មិនដាក់សម្ពាធអាហារលើខ្លួន​​​​​​​​ឯងខ្លាំងពេក

បើមើលទៅវីដេអូដែលតារាប្រុសរូបនេះបង្ហោះនៅក្នុងឆាណែលយូធូបផ្ទាល់ខ្លួន លោកជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំបំផុត។ ហើយលោកគឺពិតជាមានក្ដីសុខនៅពេលបានញ៉ាំអាហារឆ្ងាញ់ៗ។ បើទោះបីជាលោកញ៉ាំច្រើនពិតមែន ប៉ុន្តែលោកក៏ព្យាយាមថ្លឹងថ្លែងឱ្យស្មើគ្នាជាមួយការធ្វើលំហាត់ប្រាណដែរ។

ចំពោះលំហាត់ប្រាណនីមួយៗ លោកពិតជាយកចិត្តទុកដាក់ខ្លាំងមែនទែនដើម្បីថែរក្សារាង ជាពិសេសពេលត្រូវថតរឿង ឬពាណិជ្ជកម្មផ្សេងៗ។ ជាក់ស្ដែងនៅអំឡុងថតរឿង The K2 លោកគឺជាតួឯកដែលមានសកម្មភាពវាយប្រហារច្រើន ដូច្នេះលោកត្រូវហ្វឹកហាត់រាងកាយឱ្យបានមាំទាំជាមួយនឹងការក្បាច់ផ្សេងៗដូចជាជូជីតស៊ូ អៃគីដូ និងតៃក្វាន់ដូផងដែរ។

៥. ចូលចិត្តដំណើរផ្សងព្រេង

បន្ទាប់ពីការងារហើយ តារាប្រុសរូបនេះក៏ចូលចិត្តរីករាយជាមួយជីវិតផ្ទាល់ខ្លួនដែរដូចជាធ្វើដំណើរកំសាន្តទៅកន្លែងប្លែកៗ ដើរញ៉ាំអាហារឆ្ងាញ់ៗ លេងកូនហ្គោល ហែលទឹក ឬជិះស្គីលើសមុទ្រជាដើម។ ភាគច្រើនសកម្មភាពទាំងនោះគឺលោកបានថតជាវីដេអូ vlog ហើយចែករំលែកឱ្យអ្នកគាំទ្ររបស់លោក ក៏ដើម្បីឱ្យទំនាក់ទំនងរវាងលោក និងអ្នកគាំទ្រកាន់តែជិតស្និទ្ធជាងមុនផងដែរ។

៦. ដឹងពីរបៀបបន្ធូរអារម្មណ៍ និងរីករាយនឹងជីវិត

ក្រៅពីអាជីពជាតារាសម្ដែងហើយ លោកក៏ជាអ្នកធ្វើការក្រៅម៉ោងនៅហាងលក់ទំនិញមួយកន្លែងផងដែរ។ លោកធ្វើបែបនេះដើម្បីចង់ឱ្យហ្វេន និងអតិថិជនមានការភ្ញាក់ផ្អើល ហើយលោកក៏ថតយកសកម្មភាពទាំងនោះដាក់ក្នុងវីដេអូលើយូធូបតែម្ដង។ លើសពីនេះ នៅថ្ងៃសម្រាកតារាប្រុស Ji Chang Wook ក៏ចូលចិត្តផឹកកាហ្វេ អង្គុយអានសៀវភៅ ឬជួបជុំមិត្តភក្ដិញ៉ាំអាហារផងដែរ។ ពេលខ្លះលោកក៏ចូលចិត្តជិះម៉ូតូដើរលេងទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម