សាមញ្ញៗហើយងាយ! ចង់មានស្បែកសភ្លឺរលោងដូច IU សាកអនុវត្តតាម ៦ ចំណុចនេះ

IU មិនត្រឹមតែជាតារាចម្រៀងទោលលំដាប់ជួរមុខប្រចាំប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ នាងក៏ជាអ្នកនិពន្ធបទចម្រៀងដ៏ឆ្នើម ព្រមទាំងជា BA និងជាតារាសម្ដែងដ៏លេចធ្លោម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីសុសសាយជុំវិញពិភពលោកផងដែរ។

ក្រៅពីមានទេពកោសល្យ និងសមត្ថភាពខាងផ្នែកសិល្បៈហើយ យើងក៏សង្កេតឃើញតារាស្រីវ័យ ៣០ ឆ្នាំនេះមានរូបសម្រស់ផូរផង់មិនចេះចាស់ និងស្បែកសម៉តរលោងទៀតផង។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវ ៦ គន្លឹះថែរក្សាស្បែកឱ្យ​ស្អាតមានសុខភាពល្អដូច IU ៖

១. ទឹក៖ ជាទូទៅ IU មានទម្លាប់ប្រើទឹកធម្មតាមកលុបលាងមុខបន្ទាប់ពីភ្ញាក់ពីគេង។ ទឹកមិនត្រឹមតែធ្វើឱ្យស្បែកមានភាពស្រស់ស្រាយនោះទេ ប៉ុន្តែវាថែមទាំងអាចជួយកម្ចាត់ជាតិពុលដែលជ្រាបចូលស្បែកនៅពេលយប់ផងដែរ។ អ្វីដែលពិសេសនោះគឺទឹកអាចរក្សាសំណើមស្បែកបានយ៉ាងល្អ។

២. ឡេការពារកម្ដៅថ្ងៃ៖ បើមើលទៅស្បែករបស់នាងគឺមានសំណើម និងភ្លឺរលោង។ ហើយកត្តាសំខាន់ដែលអាចទទួលបានស្បែកបែបនេះគឺការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃព្រមជាមួយក្រែមសំណើមយ៉ាងមុនចេញទៅក្រៅដើម្បីការពារពន្លឺព្រះអាទិត្យ និងរ៉ាឌីកាល់សេរី ហើយក៏ជាចំណុចដែលស្រីៗទូទៅអាចអនុវត្តបានដែរ។ អ្វីដែលនាងធានាថានឹងបានស្បែកភ្លឺថ្លានោះគឺត្រូវញ៉ាំទឹកឱ្យបានច្រើន។

៣. ទឹកជូតមុខ ឬ Toner៖ IU ជឿជាក់ថា toner នឹងធ្វើឱ្យស្បែកមានសភាពស្មើភាពគ្នា បំបាត់ការរលាក ពង្រួមរន្ធញើស និងផ្តល់សំណើមដល់ស្បែក។ ហើយសំខាន់បំផុតគឺវាធ្វើឱ្យនាងមានអារម្មណ៍ថាស្បែកមុខមានសុខភាពល្អទៀតផង។ ដូច្នេះនៅក្នុងទម្លាប់​ថែរក្សា​ស្បែក​របស់​នាង​គឺ​មិន​ពេញលេញ​ឡើយ ប្រសិនបើមិនប្រើ toner​។

៤. ទឹក Essence៖ Essence គឺជាការលាយបញ្ចូលគ្នានៃសេរ៉ូម toner និងសារធាតុផ្ដល់ជាតិសំណើម ហើយវាជាផ្នែកមួយដ៏សំខាន់នៃទម្លាប់ថែរក្សាស្បែករបស់ប្រទេសកូរ៉េខាងត្បូង។ វាមានតួនាទីផ្ដល់សំណើម ធ្វើឱ្យមុខភ្លឺរលោង និងចិញ្ចឹមកោសិកាស្បែកបានយ៉ាងល្អ។ លើសពីនេះ ទឹក essence ក៏អាចជួយស្បែកឱ្យមុខស្រូបយកនូវសារធាតុចិញ្ចឹមដែលនឹងប្រើនូវជំហានក្រោយបានផងដែរ។

៥. Sleeping Mask៖ អំឡុងពេលគេង កោសិកានឹងចាប់ផ្ដើមផ្លាស់ប្ដូរ និងធ្វើការដើម្បីស្ដារសុខភាពស្បែកឡើងវិញ។ ដូច្នេះការប្រើប្រាស់ sleeping mask គឺមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការផ្ដល់សំណើម ពង្រឹងរបាំងការពារស្បែក និងជួយកែសម្រួលនូវបញ្ហាខ្លះដែលអាចធ្វើឱ្យស្បែកមានបញ្ហាផងដែរ។

៦. ប្រេងលាបមុខ៖ ក្រៅពីផលិតផលទាំង ៥ ខាងលើ ស្បែករបស់ IU ក៏ត្រូវការនូវប្រេងដើម្បីចិញ្ចឹមកោសិកាផងដែរ។ ដូច្នេះដើម្បីឱ្យចំណេញពេលវេលា នាងបានយកក្រែមផ្ដល់សំណើម និង toner ទៅលាយជាមួយប្រេងលាបមុខលើបន្ទះសម្លី។ រួចយកទៅបិតលើមុខទុកប្រហែល ៥ នាទី ដើម្បីស្រូបយកសារធាតុចិញ្ចឹមពីផលិតផលទាំងនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Shakira បង្ហាញអារម្មណ៍ពិតជុំវិញការឡើងសម្ដែងនៅ FIFA World Cup រួមជាមួយ BTS និង Madonna

កំពូលតារាចម្រៀងប៉ុបកូឡុំប៊ី Shakira ទើបតែបានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Billboard អំពីអារម្មណ៍របស់នាង ខណៈកំពុងតែត្រៀមខ្លួនឡើងសម្ដែងនៅក្នុងកម្មវិធី Halftime show ឬពាក់កណ្ដាលការ

សប្បុរសធម៌ ឬសម្តែង? លេចធ្លាយវីដេអូក្រោយឆាកក្រុមការងារ Master Sanker ដកយកទូរស័ព្ទវិញភ្លាមៗក្រោយថតចែកឱ្យមនុស្សចម្លែក

អ្នកមានឥទ្ធិពលលើបណ្តាញសង្គម Instagram ល្បីល្បាញម្នាក់ កំពុងតែប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតវៀតណាម

កុយ អេនណា បង្ហាញ​វត្តមាន​ក្នុង​ពិធី​ផ្លូវ​ការ​មួយនៅបារាំង ​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ការ​ទូត​ខ្មែរ-បរទេស

បវរកញ្ញា​កម្ពុជា កុយ អេនណា បាន​បង្ហាញ​វត្តមាន​ក្នុងពិធី​លាង​សាយភោជន៍នៅ​និវេសនដ្ឋាន Charles Floquet ជាមួយការបង្ហាញ​បេក្ខភាពដែលត្រូវ​ជ្រើស​រើស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​

ជាប់ក្នុងបញ្ជីខ្មៅអស់ ៥ ឆ្នាំ តែជីវិតរស់នៅរបស់ Zhao Wei ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលខ្លាំង

ទោះបីជាបាត់មុខពីវិស័យកម្សាន្តចិនអស់រយៈពេល ៥ ឆ្នាំ ប៉ុន្តែតារាស្រីចិន Zhao Wei នៅតែបន្តរស់នៅក្នុងជីវិតយ៉ាងមានក្តីសុខឯបរទេស ជាមួយទ្រព្យសម្បត្តិលាក់កំបាំងរបស់នាង

តួប្រុសស្រីរឿង «តម្រុយ​មរណៈ» Owen និង Tiffany មកដល់ដីខ្មែរ ហ្វេនៗសរសើរគ្រប់គ្នា

លោក Owen Cheung និង​កញ្ញា Tiffany Lau ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង និង​ជា​ពិធី​ករ​ទូរទស្សន៍​ហុងកុង​ដ៏​ពេញ​និយម​របស់​ទូរទស្សន៍ TVB បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​រាត្រី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *