ចេញពីដាក់បិណ្ឌនៅវត្ត ហើយហួសទៅដើរលេង ផ្លាស់ប្ដូរតែសំពត់ អាចសាកមើលម៉ូដខោទាំងនេះ​!

ប្រិយមិត្ត​នារី​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​វត្ត​រៀង​ឆ្ងាយ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ស្រប​នឹង​ចុង​សប្ដាហ៍​តែ​ម្ដង ប្រាកដជា​ចង់​បង្ហួស​ទៅ​តាម​រមណីយដ្ឋាន​ផ្សេង​ៗ ហើយ​រឿង​ដែល​ត្រូវ​គិត​ដល់​ គឺ​សម្លៀកបំពាក់ ព្រោះ​ត្រូវ​ផ្លាស់ប្ដូរ​ច្រើន។ Admin ក៏ជា​ស្រី ដូចនេះ​ហើយ​​ដឹង​ចិត្ត​ស្រីៗ​ដូចគ្នា​ច្បាស់ ទើប​សម្រេច​ចិត្ត​មក​ណែនាំ​ស្ទីល៍​ដែល​អាច​ស្រួល​ប្ដូរ។

សម្រាប់​មិត្ត​នារី​ដែល​មិន​ចង់​ស្លៀក​សម្លៀកបំពាក់​អាវ​ប៉ាក់+ សំពត់​ហូល​ ឬ​ផាមួង​ទៅ​វត្ត​ឆ្ងាយ​ៗ មិន​សូវ​ជា​ស្រួល​ប៉ុន្មាន​ឡើយ តែ​អាចងាក​មក​មើល​ម៉ូដ​​ស្លៀកពាក់​បែប​សាមញ្ញ តែ​សមសួន​នឹង​ចូល​វត្តអារាម​បាន គឺ​អាវ​ស+ សំពត់​ក្រោម​ជង្គង់ តែ​មិនមែន​ជា​ពណ៌​ឆើតឆាយ​ឡើយ។ ក្រោយ​ចប់​កម្មវិធី​ដាក់​បិណ្ឌ ហើយ​យើង​ចង់​ទៅ​កន្លែង​ដើរលេង​កម្សាន្ត គ្រាន់តែ​យក​ខោ​មក​ប្ដូរ​នឹង​សំពត់ រួច​ជា​ស្រេច មិន​ថា​ជា​ប្រភេទ​ជើង​វែង ឬ​ជើង​ខ្លីបានទាំងអស់ និង​គ្រប់​ពណ៌។

ស្ទីល៍​ដែល​បង្ហាញ​ខាងក្រោម​ពិតជា​ស្អាត និង​មិន​ពិបាក​ក្នុង​ការ​​ប្ដូរ​ឡើយ ហើយ​ថែម​ទាំង​ជា​ទី​ ពេញ​និយម​រប​ស់​នារី​ៗ​បច្ចុប្បន្ន​ថែម​ទៀត​ផល។ ក្រោយ​ដូរ​ខោ​ជំនួស​សំពត់​រួច ​ស្បែក​ជើង​​អាច​ជាប្រភេទ​ស៊ក​ ​ប៉ាតា ឬ​កែង​ដែល​ពាក់​ចេញ​ពី​វត្ត​ស្រា​ប់​ក៏បាន ព្រោះ​ថា​សម្លៀកបំពាក់​ដែល​បង្ហាញ​នេះ មិន​រើស​ឡើយ។ បើ​ចង់​ឲ្យ​កាន់តែ​ស្រស់​ស្អាត អាច​ថែម​អាវ​ពីក្រី និង​វ៉ែនតា​ខ្មៅ ឬ​វ៉ែនតា​ពណ៌​ផ្សេង​ៗ។ ចង់​ដឹង​ថា​វា​ស្រស់​ស្អាត​ប៉ុណ្ណា អាច​អូស​ចុះ​ដល់​ខាងក្រោម ហើយ​ជ្រើសរើស​មួយ​ដែល​ខ្លួន​ស្រលាញ់ ហើយ​ស័ក្ដិសម​ខ្លួនឯង៖ ​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម