ជាធម្មតាភាគច្រើនយើងតែងតែយកក្រូចសើចទៅធ្វើជាគ្រឿងទេសសម្រាប់ធ្វើម្ហូបដែលជួយបង្កើនទាំងក្លិន និងរសជាតិ។ ប៉ុន្តែក្រៅពីនេះ ក្រូចសើចក៏អាចត្រូវបានយកមកកែច្នៃជាគ្រឿងថែរក្សាសុខភាពស្ទើរតែបានពេញមួយតួខ្លួនផងដែរ។ ដូច្នេះថាតើក្រូចសើចតូចបែបនេះអាចមានប្រយោជន៍អ្វីខ្លះ?
១. សម្រាប់សក់

ក្រូចសើចត្រូវបានគេចាត់ទុកជាឱសថម្យ៉ាងដែលអាចជួយពន្លឿនការលូតលាស់សក់ និងពង្រឹងឫសសក់។ លើសពីនេះ ក្រូចសើចក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាស្បែកក្បាលអង្គែបានយ៉ាងល្អផងដែរ។ ដូច្នេះយើងគ្រាន់តែយកល្បាយទឹកក្រូចសើចមកស្រ្កាប់លើស្បែកក្បាលប្រហែល ១៥ នាទីមុនពេលកក់សក់ ល្អជាពិសេសសម្រាប់អ្នកមានបញ្ហាអង្គែ។
២. សម្រាប់មាត់ធ្មេញ
ក្រូចសើចត្រូវបានគេប្រើប្រាស់ក្នុងវិធីផ្សេងៗគ្នាដើម្បីជួយកាត់បន្ថយមាត់ធ្មេញ។ វាមានលក្ខណៈសម្បត្តិជួយកម្ចាត់បាក់តេរីដែលអាចកកើតក្នុងមាត់ និងព្យាបាលមាត់ធ្មេញដោយយកក្រូចសើចទៅស្ងោរជាមួយទឹកក្ដៅ ហើយយកមកខ្ពុរមាត់។
៣. សម្រាប់ស្បែក

អាស៊ីតមួយចំនួននៅក្នុងក្រូចសើចអាចជួយបន្សាបរ៉ាឌីកាល់សេរីដែលសម្រួលដល់ការដកដង្ហើមរបស់កោសិកា។ លើសពីនេះ វាក៏ជួយប្រឆាំងបាក់តេរី ព្យាបាល និងការពារការឆ្លងមេរោគលើស្បែកផងដែរ។ ហើយសមាសធាតុប្រឆាំងអុកស៊ីតកម្មក៏អាចជួយពន្យឺតការបំបែកកោសិកា និងកាត់បន្ថយការលេចចេញនូវស្នាមជ្រួញ សន្លាក និងមុនផងដែរ។
៤. សម្រាប់ការរំលាយអាហារ
យោងតាមគេហទំព័រ wild turmeric បានបង្ហាញថាក្រូចសើចគឺល្អខ្លាំងណាស់សម្រាប់ការរំលាយអាហារ។ ដើម្បីជួយសម្រួលការរំលាយអាហារដោយលាយទឹកក្រូចសើចជាមួយអំបិល និងទឹកឃ្មុំរួចយកមកកូរទឹកផឹក។ លើសពីនេះ វាក៏ជាភេសជ្ជៈដ៏ល្អមួយសម្រាប់អ្នកដែលបានញ៉ាំអាហារច្រើន ឬលើសផងដែរ។
៥. បណ្ដេញជាតិពុល
យោងតាមគេហទំព័រដដែលក៏បានបង្ហាញដែរថាការផឹកទឹកក្រូចសើចជាមួយទឹកក្ដៅឧណ្ហៗអាចជួយបន្សាបជាតិពុលចេញពីក្នុងរាងកាយបានយ៉ាងល្អ។ ទន្ទឹមនឹងនេះ វាក៏ជួយបណ្ដេញជាតិពុលផងដែរ ប៉ុន្តែចំពោះទឹកក្រូចសើចនោះគឺមិនត្រូវបន្ថែមស្ករសដើម្បីបង្កើនរសជាតិនោះទេ ៕






















Account
Security
Favourite Content