ទម្លាប់ល្អទាំង ៧ ជួយបង្រួមរន្ធញើស និងកម្ចាត់មុន

ការថែទាំសុខភាពស្បែកមុខត្រឹមផលិតផលថែរក្សាសម្រស់គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ក្នុងនោះក៏ត្រូវរួមបញ្ចូលជាមួយទម្លាប់នៃការរស់នៅមួយចំនួនផងដែរ។ ដូច្នេះថ្ងៃយើងនឹងចែករំលែកពីទម្លាប់ល្អខ្លះៗដែលជួយបង្រួមរន្ធញើស និងកម្ចាត់មុនតាមបែបធម្មជាតិ៖

១. ឧស្សាហ៍លាងសម្អាតមុខ៖ យោងតាមអ្នកជំនាញ ការលាងមុខគឺជាជំហានថែរក្សាស្បែកដ៏សំខាន់បំផុតដើម្បីបង្រួមរន្ធញើស និងកាត់បន្ថយការឡើងមុន។ ដូច្នេះយើងគួរតែលាងមុខជាមួយប្រភេទសាប៊ូដែលមានសាច់ស្រាល ២ ដងក្នុងមួយថ្ងៃ។ ជាពិសេសនៅពេលយប់មុនចូលគេង ដើម្បីកម្ចាត់ភាពកខ្វក់បានជ្រៅ បង្រួមរន្ធញើស និងធ្វើឱ្យស្បែកភ្លឺរលោង។

២. ជម្រុះកោសិកា ២ ដងក្នុងមួយសប្ដាហ៍៖ ទម្លាប់នៃការជម្រុះកោសិកាចាស់ៗក៏មិនអាចបានដែរ បើមិនដូច្នោះស្បែកនឹងឡើងខ្មៅស្រអាប់ ហើយរន្ធញើសច្បាស់ជារីកកាន់តែធំជាមិនខាន។ ដូច្នេះប្រសិនបើចង់ឱ្យស្បែកកាន់តែឆាប់ស្អាតយើងអាចធ្វើស្រ្កាប់ជម្រុះដោយខ្លួនឯង ឬជ្រើសរើសផលិតផលណាដែលត្រូវជាមួយប្រភេទស្បែក។

៣. ថ្នមកម្លាំងដៃ៖ ការលុបលាងមុខ ឬ​ជម្រុះកោសិកាគឺ​សំខាន់​ទាំង​ពីរ​ក្នុង​ការ​បង្រួម​រន្ធ​ញើស និងធ្វើ​ឱ្យ​ស្បែក​រលោង​ជាង​មុន។ ប៉ុន្តែប្រសិនបើយើងប្រើកម្លាំងដៃខ្លាំងពេកនឹងធ្វើឱ្យស្បែកទទូលរងកម្លាំងកកិត ជាពិសេសប៉ះពាល់ដល់រន្ធញើសតែម្ដង។ អ្នកជំនាញក៏បានណែនាំដែរថាមិនត្រឹមតែកត្តាសំខាន់ពីរនេះនោះទេ សូម្បីតែការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សក៏ត្រូវថ្នមដៃដើម្បីឱ្យកាន់តែមានភាពភ្លឺរលោង និងក្មេងជាងវ័យ។

៤. ប្រើផលិតផលផ្ដល់សំណើម៖ ការផ្ដល់សំណើមគ្រប់គ្រាន់ដល់ស្បែកពិតជាមានសារៈសំខាន់ ដោយសារវាអាចជួយកាត់បន្ថយហានិភ័យលើផ្ទៃមុខដូចជាស្ងួត ប្រេះ និងរលាកជាដើម។ ជាពិសេសនៅពេលស្បែកឡើងស្ងួត វានឹងផលិតជាតិប្រេងច្រើនខ្លាំងដែលធ្វើឱ្យងាយកើតមុន។ ដូច្នេះយើងគួរតែផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកឱ្យបានគ្រប់គ្រាន់ទាំងព្រឹក និងយប់ដោយប្រើប្រាស់ផលិតផលដែលត្រូវនឹងប្រភេទស្បែក។

៥. លាបក្រែមការពារកម្ដៅថ្ងៃ៖ ព្រះអាទិត្យអាចបណ្តាលឱ្យមានស្នាមជ្រួញ និងស្នាមអុជខ្មៅលើស្បែក។ ខណៈកាំរស្មី UV នឹងបំបែកអេឡាស្ទីន និងខូឡាជែនដែលធ្វើឱ្យរន្ធញើសកាន់តែធំ។ ដូច្នេះទើបគ្រូពេទ្យជំនាញខាងសើស្បែកផ្ដល់យោបល់ឱ្យប្រើក្រែមការពារកម្តៅថ្ងៃដែលមាន SPF 30 ឡើងនឹងជួយឱ្យស្បែករឹងមាំ ពន្យឺតភាពចាស់មុនអាយុ និងការពារការរីកឡើងនៃរន្ធញើស។

៦. ផឹកទឹក៖ ការផឹកទឹកឱ្យច្រើន ឬគ្រប់គ្រាន់គឺជាទម្លាប់ដ៏ល្អសម្រាប់ទាំងសុខភាពរាងកាយទាំងមូល និងសុខភាពស្បែក។ ទឹកដើរតួបានយ៉ាងល្អក្នុងការផ្ដល់សំណើមពីខាងក្នុង និងជួយបង្រួមរន្ធញើសបែបធម្មជាតិទៀតផង។ បន្ថែមពីលើទឹក យើងក៏អាចបំពេញជាតិសំណើមឱ្យស្បែកតាមរយៈការទទួលទានបន្លែបៃតង និងផ្លែឈើស្រស់ឱ្យបានច្រើនផងដែរ។

៧. ប្រើប្រាស់ម៉ាស៖ បើនិយាយដល់ការថែរក្សាស្បែកមុខ យើងមិនអាចរំលងម៉ាសបានឡើយ។ ដោយសារម៉ាសគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការធ្វើឱ្យស្បែករលោង និងស្រស់ស្អាតជាងមុន។ ដូច្នេះយើងត្រូវជ្រើសរើសម៉ាសណាមួយដែលសក្ដិសមជាមួយប្រភេទស្បែកដើម្បីឱ្យកាន់តែឆាប់មានប្រសិទ្ធភាព។ ជាពិសេសអ្នកមានស្បែកខ្លាញ់ មានរន្ធញើសធំគួរជ្រើសយក clay mask ដែលអាចស្រួបយកជាតិខ្លាញ់បានល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *