បន្ទាប់ពីដូង ឪឡឹកគឺជាផ្លែឈើមួយប្រភេទមានជាតិទឹកច្រើនសក្ដិសមញ៉ាំក្នុងអាកាសធាតុក្ដៅបំផុត។ បន្ថែមលើនេះផ្លែឪឡឹកក៏មានធាតុត្រជាក់ ផ្អែមមិនថាញ៉ាំស្រស់ ឬធ្វើជាភេសជ្ជៈនោះទេ ហើយវាថែមទាំងអាចជួយដោះស្រាយបញ្ហាស្រេកទឹកបានផងដែរ។

ក្រៅពីនេះឪឡឹកក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតដែលល្អសម្រាប់ការសម្រកទម្ងន់ និងប្រឆាំងមហារីកផងដែរនេះបើដោយយោងតាមគេហទំព័រ Shanook។ ដូច្នេះអត្ថប្រយោជន៍ទាំងនោះមានដូចជា៖
១. ឪឡឹកជាផ្លែឈើមានជាតិស្ក និងកាឡូរីទាបដែលសក្ដិសមបំផុតសម្រាប់អ្នកសម្រក ឬគ្រប់គ្រងទម្ងន់។
២. ជួយទប់ស្កាត់ការប្រមូលជាតិខ្លាញ់ក្នុងសរសៃឈាម និងគ្រប់គ្រងសម្ពាធឈាម។
៣. វីតាមីន A ដែលនៅក្នុងផ្លែឪឡឹកអាចជួយថែរក្សាសុខភាពភ្នែក។
៤. វាអាចជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ និងបន្ថែមសំណើមដល់ស្បែក។
៥. ជួយកាត់បន្ថយការរលាក ហើម និងក្រហម។
៦. អាស៊ីតអាមីណូដែលនៅក្នុងផ្លែឪឡឹកអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៧. រួមជាមួយសារធាតុលីកូពីនក្នុងឪឡឹកមានគុណសម្បត្តិក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។
បើទោះបីជាឪឡឹកមានអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ ក៏នៅតែអ្នកមានជំងឺមួយចំនួនញ៉ាំមិនបានដែរដូចជាអ្នកមានបញ្ហាហើមពោះ ទល់លាមក និងរលាកពោះរវៀនរ៉ាំរ៉ៃ និងសម្ពាធឈាមទាបជាដើម។ ដូច្នេះមិនថាអាហារនោះមានប្រយោជន៍យ៉ាងណាក៏ដោយ ក៏ត្រូវញ៉ាំក្នុងបរិមាណមួយត្រឹមត្រូវដែរ៕






















Account
Security
Favourite Content