ជាធម្មតាមនុស្សយើងពិតជាត្រូវការសារធាតុចិញ្ចឹមជាច្រើនដើម្បីបំប៉នរាងកាយឱ្យកាន់តែមានសុខភាពមាំមួនទាំងខាងក្នុង និងខាងក្រៅ។ ភាគច្រើនសារធាតុចិញ្ចឹមទាំងនោះបានមកពីអាហារដែលយើងញ៉ាំប្រចាំថ្ងៃ។ ប៉ុន្តែប្រសិនបើប្រិយមិត្តអាចផ្គូផ្គងញ៉ាំអាហារទាំង ៦ នេះបានវានឹងកាន់តែមានអត្ថប្រយោជន៍ព្រោះវានឹងរួមចំណែកជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹម៖
១. ផ្លែប៉េងប៉ោះ និងប្រេងអូលីវ

ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុលីកូពីនដែលរួមចំណែកជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីប្រឆាំងមេរោគ។ អ្នកជំនាញផ្នែកគីមីវិទ្យាបានណែនាំឱ្យបម្អិនផ្លែប៉េងប៉ោះជាមួយប្រេងអូលីវព្រោះការញ៉ាំបែបនេះនឹងជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានកាន់តែច្រើន។
២. រមៀត និងម្រេច

រមៀតមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ ហើយរឹតតែពិសេសទៀតនោះប្រសិនបើយើងញ៉ាំជាមួយម្រេចខ្មៅ វានឹងជួយឱ្យសមាសធាតុនៅក្នុងរមៀតបញ្ចេញសារធាតុចិញ្ចឹមមកកាន់តែច្រើន។ នៅពេលយើងញ៉ាំវាកាន់តែច្រើន នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។
៣. សណ្ដែក Chickpea និងបាយ

យើងនឹងកាន់តែទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ពេលយើងញ៉ាំអាហារទាំងពីរនេះជាមួយគ្នា។ គ្រាប់សណ្ដែក Chickpea សម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃសក្ដិសមសម្រាប់ការផ្គូផ្គងជាមួយអាហារដែលមានជាតិម្សៅដូចជាអង្ករ។ លើសពីនេះ ការបន្ថែមសណ្ដែកបារាំងបែបនេះក៏ធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់រាងកាយក្នុងការគ្រប់គ្រងកាបូអ៊ីដ្រាត និងជួយការពារកម្រិតជាតិស្ករក្នុងឈាម៕


























Account
Security
Favourite Content