អាហារពេលព្រឹក ៦ នេះញ៉ាំជំនួសបាយជួយសម្រកគីឡូ

ការញ៉ាំបាយជាអាហារពេលព្រឹកហាក់ដូចជាយើងកំពុងសន្សំជាតិខ្លាញ់បន្តិចម្ដងៗដែលជាមូលហេតុធ្វើឱ្យយើងលើសទម្ងន់។ ដូច្នេះថ្ងៃនេះ យើងនឹងចែករំលែកនូវអាហារពេលព្រឹកទាំង ៦ ដែលអាចញ៉ាំជំនួសបាយបានថែមទាំងល្អសម្រាប់សុខភាព និងការរក្សាទម្ងន់ផងដែរ៖

១. Oatmeal ជាមួយទឹកដោះគោ

Oatmeal គឺជាអាហារមួយប្រភេទដែលមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ថែមទាំងមានកាឡូរីទាប និងកាបូអ៊ីដ្រាតផងដែរ។ សម្រាប់អ្នកសម្រកទម្ងន់ ឬអ្នកចង់រក្សាទម្ងន់ ការទទួលទាន Oatmeal ជាមួយទឹកដោះគោគឺជាជម្រើសល្អបំផុត រួមទាំងចំណេញពេលវេលាផងដែរ។ ជាងនេះទៀត វាត្រូវបានគេណែនាំជាពិសេសឱ្យញ៉ាំជាមួយទកឹដោះគោជូរ ឬទឹកសណ្ដែករឹតតែប្រសើរ។

២. ស៊ុត

ស៊ុតគឺជាអាហារសាមញ្ញ តែពោរពេញដោយអត្ថប្រយោជន៍។ ជាមួយគ្នានេះ ស៊ុតត្រូវបានគេចាត់ទុកជាប្រភពនៃប្រូតេអ៊ីន រួមទាំងសារធាតុ choline ដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ ការទទួលទានស៊ុតជាអាហារពេលព្រឹកអាចចូលទៅបំបែកហ្សែនដែលបណ្ដាលឱ្យរាងកាយផ្ទុកជាតិខ្លាញ់នៅជុំវិញថ្លើមបានយ៉ាងល្អ។

៣. ស៊ុត ស ចៀនជាមួយបន្លែ

សម្រាប់ដែលមិនញ៉ាំស៊ុតក្រហមអាចសាកជាមួយម៉ឺនុយមួយនេះបាន។ ជាមួយវីតាមីន ប្រូតេអ៊ីន ក៏ដូចជាសារធាតុចិញ្ចឹមផ្សេងៗពីស៊ុត និងបន្លែនឹងកាន់តែធ្វើឱ្យយើងមានថាមពល ឆ្អែតបានយូរ ថែមទាំងល្អក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។ ចំពោះវិធីគឺងាយៗដោយគ្រាន់តែគោះស៊ុត ស លាយជាមួយបន្លែដូចជាប៉េងប៉ោះ ឬផ្សិតរួចដាក់ចៀនជាការស្រេច តែយើងក៏អាចរោយឈីសពីលើតិចៗបានដែរប្រសិនបើវាជាចំណូលចិត្ត។

៤. តៅហ៊ូ

ប្រសិនបើយើងមានអារម្មណ៍ធុញទ្រាន់នឹងស៊ុត យើងអាចសាកល្បងជាមួយតៅហ៊ូវិញម្ដង។ តៅហ៊ូគឺជាអាហារគ្មានកូឡេស្តេរ៉ូល កាឡូរីទាប និងប្រូតេអ៊ីនខ្ពស់។ មិនតែប៉ុណ្ណោះ តៅហ៊ូក៏សម្បូរទៅដោយជាតិកាល់ស្បូម និងម៉ង់ហ្គាណែសដែលជំនួយដល់សុខភាពឆ្អឹងផងដែរ។ ជាពិសេសការញ៉ាំតៅហ៊ូអាចជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងថែមទៀតផង។

៥. ត្រីសាលម៉ុន

ត្រីសាលម៉ុនគឺជាអាហារពេលព្រឹកមួយប្រភេទទៀតដែលត្រូវបានគេផ្ដល់យោបល់ឱ្យទទួលទានដែរ។ ដោយសារត្រីសាលម៉ុនគឺជាប្រភពនៃអូមេហ្គា ៣ ខ្លាញ់ល្អ ក៏ដូចជាប្រួតេអ៊ីនទើបល្អសម្រាប់រាងកាយដែលធ្វើឱ្យឆ្អែតបានយូរ និងកាត់បន្ថយអារម្មណ៍ឃ្លានញឹកញាប់ផងដែរ។ យើងអាចញ៉ាំទៅតាមវិធីណាមួយដែលយើងចូលចិត្តបាន។

៦. ភេសជ្ជៈក្រឡុក ឬ Smoothie   

ក្រោយក្រោកពីគេង អ្វីរាងកាយត្រូវការមុនគេ និងសំខាន់បំផុតគឺទឹក។ បន្ថែមពីលើទឹក ភេសជ្ជៈក្រឡុកធ្វើពីបន្លែផ្លែឈើស្រស់ ឬ Smoothie ក៏ត្រូវបានគេណែនាំឱ្យញ៉ាំជាអាហារពេលព្រឹកដែរព្រោះវាមានប្រូតេអ៊ីនខ្ពស់អាចជួយបំពេញក្រពះឱ្យឆ្អែតបានយូរ រក្សាទម្ងន់ និងបង្កើនការដុតកាឡូរីផងដែរ។ មិនតែប៉ុណ្ណោះ ភេសជ្ជៈមួយមុខនេះក៏អាចជួយរក្សាម៉ាសសាច់ដុំ និងល្អបំផុតសម្រាប់អ្នកមិនសូវមានពេលតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។