អាថ៌កំបាំងទាំង ៥ បង្កើនភាពស្រស់ស្អាតរបស់កំពូលតារាសម្ដែង Dilraba

Dilraba Dilmurat គឺជាកំពូលតារាសម្ដែងស្រីជួរមុខចិនដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្លាំងពូកែ អាចច្បាមយកភាពល្បីល្បាញពីអ្នកគាំទ្រមិនថាក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។ លើសពីនេះ ជាមួយកែវភ្នែកភ្លឺថ្លា ទម្រង់មុខ V ច្រមុះស្រួច ស្បែកសភ្លឺរលោង និងគ្មានស្លាកស្នាមក៏ជាចំណែកមួយដ៏ធំដែលធ្វើឱ្យអ្នកគាំទ្រមិនសរសើរមិនបានដែរ។

មកដល់ឆ្នាំនេះ នាងមានអាយុ ៣១ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់របស់នាងមើលហាក់ដូចជាមានវ័យត្រឹម ២០ ឆ្នាំស្ដើងប៉ុណ្ណោះ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកនូវគន្លឹះខ្លះៗរបស់តារាស្រី Dilraba ដើម្បីបង្កើនភាពស្រស់ស្អាត៖

១. ការសម្អាតពីរដង​

ការលាងសម្អាតមុខពីរដងគឺជាអ្វីដែលនាងត្រូវតែធ្វើជាប្រចាំ បន្ទាប់ពីការតុបតែងមុខពេញមួយថ្ងៃ។ នាងបាននិយាយថាស្ថានភាពស្បែកមុខនាងពីមុនមិនសូវជាល្អប៉ុន្មាននោះទេ ប៉ុន្តែនៅពេលមិត្តភក្ដិបានឱ្យនាងសាកល្បងប្រើនូវផលិតផលដែលអាចជួយសម្អាតផ្ទៃមុខបានជ្រៅគឺស្ថានភាពស្បែកមុខចាប់ផ្ដើមប្រសើរបន្តិចម្ដងៗគួរឱ្យកត់សម្គាល់។

២. សម្រាក​ឱ្យបានគ្រប់គ្រាន់

Dilraba គឺជាតារាសម្ដែងស្រីដែលមានកាលវិភាគមមាញឹកមែនទែន។ ប៉ុន្តែអ្វីដែលនាងបានធ្វើឱ្យល្អបំផុតនោះគឺព្យាយាមបែងចែកពេលវេលាឱ្យបានល្អដើម្បីសម្រាក។ យ៉ាងណាមិញ ការគេង និងសម្រាកឱ្យគ្រប់គ្រាន់គឺជាវិធីដ៏ល្អបំផុតដើម្បីបញ្ចូលថាមពលដល់រាងកាយ និងជួយស្ដារស្ថានភាពស្បែក​ឱ្យកាន់តែប្រសើរផងដែរ។

៣. មិនលាបគ្រឿងសម្អាងបើមិនចាំបាច់

នៅថ្ងៃឈប់សម្រាក ឬមិនទៅធ្វើការ នាងបានជ្រើសរើសប្រើប្រាស់តែផលិតផលថែរក្សាស្បែកមុខតែប៉ុណ្ណោះ។ នាងធ្វើបែបនេះដើម្បីឱ្យស្បែកមុខបានសម្រាកពីការប្រើប្រាស់គ្រឿងសម្អាង ហើយក៏ត្រូវបានអ្នកលែងអ៊ីនធឺណិតសរសើរមិនដាច់ពីមាត់ចំពោះសម្រស់ក្មេងជាងវ័យមិនគួរជឿរបស់នាងដែរ។

៤. មិនភ្លេចការរក្សាជាតិសំណើម

តារាស្រី Dilraba បានផ្ដល់បទសម្ភាសន៍ជាច្រើនជាមួយប្រព័ន្ធផ្សព្វផ្សាយថានាងជាមនុស្សដែលយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរក្សាជាតិសំណើម។ អំឡុងពេលថ្ងៃនាងតែងតែប្រើផលិតផលផ្ដល់សំណើមមុនពេលផាត់មុខជានិច្ច។ នៅពេលយប់នាងបានប្រើក្រែមថែរក្សាស្បែក ប្រឆាំងភាពចាស់ហើយម៉ាស្សាថ្នមៗដើម្បីឱ្យវាជ្រាបចូលកាន់តែជ្រៅ។ ប្រសិនបើនាងមានពេលទំនេរគ្រប់គ្រាន់ នាងតែងតែបិតម៉ាសជាប្រចាំដើម្បីរក្សាសំណើមស្បែក។

៥. យកចិត្តទុកដាក់លើរបបអាហារ

តារាស្រីរូបនេះបាននិយាយថាពីមុនមកនាងមានបញ្ហាក្នុងការញ៉ាំអាហារ ដូច្នេះ​ហើយ​នាង​មិន​បារម្ភ​​ពី​ការ​ឡើង​ទម្ងន់ពេក​នោះ​ទេ ។ ប៉ុន្តែ​ពេល​​ឈាន​ចូល​ដល់​អាយុ​ ២៥ ​ឆ្នាំ នាង​មាន​អារម្មណ៍​ថា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​នាង​មិន​ល្អ​ដូច​មុន​ឡើយ ។ នាងបានចាប់ផ្តើមផ្លាស់ប្តូររបៀបញ៉ាំ និងយកចិត្តទុកដាក់ចំពោះអាហារដែលនាងញ៉ាំដោយសារតែនាងចង់រក្សារាងឱ្យស្លីម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក