មហាជនដឹងរួចមកហើយពីបញ្ហាប្រពន្ធនាយ ពាក់មី ត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ២ ថ្ងៃ ក្រោយព្យួរសេរ៉ូមសាច់ស្អាត នៅហាងកែសម្ផស្សមួយនៅម្ដុំផ្សារធំថ្មី។ រហូតមកទល់ពេលនេះ ប្រពន្ធតារាកំប្លែងរូបនោះ នៅមន្ទីរពេទ្យនៅឡើយ ដើម្បីតាមដានអាការៈបន្តទៀត បើទោះជាផ្លាស់ចេញពីបន្ទប់ ICU ក៏ដោយ។

នៅព្រឹកនេះដែរ បើតាមការឲ្យដឹងពីតារាកំប្លែងរូបនោះ បានបញ្ជាក់ថា ម្ចាស់ហាង S88 Beauty បានផ្ដល់សំណង តាមការទាមទាររបស់នាយហើយ។ ពាក់មី បានបង្ហោះឲ្យដឹងថា “ខ្ញុំ និងប្រពន្ធបានទទួលសំណងពីម្ចាស់ S88 Beauty តាមពាក្យបណ្ដឹងរបស់ខ្ញុំហើយ អរគុណបងប្អូនទាំងអស់គ្នាដែលបារម្ភ និងជូនពរប្រពន្ធខ្ញុំ“។
សម្រាប់មិត្តភ័ក្ដិរួមសិល្បៈ និងអ្នកស្គាល់គ្នាជាច្រើន ក្រោយទទួលដំណឹងរបស់ភរិយានាយ ពាក់មី បានទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ។ ចំណែកលោកវិញ ក្រោយឃើញភរិយាមានភាពធូរស្បើយហើយ លោកឆ្លៀតបានទៅចូលរួមប្រកួតបាល់ទាត់នៅខេត្តកំពង់ស្ពឺ ដើម្បីប្រមូលថវិកាជូនពេទ្យគន្ធបុប្ផា។ តែបើទោះជាភរិយាឆ្លងផុតគ្រោះថ្នាក់ក៏ដោយ តារាកំប្លែងរូបនេះ នៅបារម្ភពីបញ្ហាទៅថ្ងៃអនាគត ព្រោះមានខ្លាចផលប៉ះពាល់ដល់សុខភាព រហូតគេងមិនលក់។



កាលពីម្សិលមិញដែរ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសរឿងក្ដៅគគុកនោះថា កន្លងមកក្រសួងបានចេញសេចក្ដីសម្រេចឲ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty តែមួយគត់ ស្របតាមបែបបទ និងលក្ខខណ្ឌក្នុងការសុំបើក ឬបិទ ឬសុំប្ដូរទីតាំងដែលមានអាសយដ្ឋានផ្ទះលេខ A ៣៧ ផ្លូវជាតិលេខ ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកសាខាជាច្រើនទៀត គឺម្ចាស់បានលួចបើក មិនគោរពតាមលក្ខខណ្ឌ។
ដូចនេះក្រោយរកឃើញហាង S88 Beauty សាខាផ្សារធំថ្មីផ្ដល់សេវាកម្មដាក់សេរ៉ូមសាច់ស្អាត បណ្ដាលឲ្យគ្រោះថ្នាក់អតិថិជន ក្រសួងបានស៊ើបអង្កេត និងចុះទៅបិទទីតាំង ១១ ទៀត៕ សូមអានលិខិតរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ៖






















































Account
Security
Favourite Content