កំហុស ៥ យ៉ាងដែលអ្នកមានស្បែកមុខខ្លាញ់មិនគួរធ្វើ

ស្បែកខ្លាញ់គឺជាបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ។ ជាទូទៅ តំបន់អក្សរ T (​ថ្ងាស ច្រមុះ និងចង្ការ) គឺជាកន្លែងដែលងាយនឹងឡើងជាតិខ្លាញ់ជាងគេ ជាពិសេសអំឡុងខែក្ដៅបែបនេះ។ បើទៅជាយ៉ាងណា ក៏បញ្ហាមួយនេះនៅតែអាចដំណោះស្រាយច្រើនផ្សេងៗគ្នាដែរ។ ប៉ុន្តែមុនថែរក្សា និងស្ដារសុខភាពស្បែកមុខមកវិញ មកដឹងពីកំហុសទាំង ៥ ដែលអ្នកមានស្បែកមុខខ្លាញ់មិនគួរធ្វើឡើយ៖

១. លុបមុខច្រើនជាង ២ ដងក្នុងមួយថ្ងៃ

ភាគច្រើននៅពេលដែលផ្ទៃមុខចាប់ផ្ដើមឡើងខ្លាញ់ មនុស្សនឹងមានទំនោរលុបលាងមុខដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយជាងមុន។ ការលាងមុខច្រើនដងអាចដោះស្រាយបញ្ហាបានបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្តែវានឹងធ្វើឱ្យប្រេងធម្មជាតិលើស្បែកមុខត្រូវបានបំផ្លាញ។ យោងតាមគោលការណ៍ធម្មជាតិ ដើម្បីប៉ះប៉ូវនូវប្រេងដែលបានលាងចេញនោះ ស្បែកនឹងផលិតផលប្រេងកាន់តែច្រើនជាងមុនទៅទៀត។ ដោយយោងតាមគ្រួពេទ្យជំនាញខាងសើស្បែកបានផ្ដល់យោបល់ថាអ្នកដែលមានប្រភេទស្បែកគួរលាងត្រឹម ២ ដងក្នុងមួយថ្ងៃគ្រប់គ្រាន់ហើយគឺព្រឹកម្ដង និងល្ងាចម្ដង។

២. មិនប្រើក្រែមផ្ដល់សំណើម

សម្រាប់មនុស្សមួយចំនួនដែលមានស្បែកមុខខ្លាញ់បានគិតថាក្រែមផ្ដលសំណើមគឺមិនមានសារៈសំខាន់ខ្លាំងនោះទេ។ ប៉ុន្តែប្រសិនបើរំលងក្រែមផ្ដល់សំណើមនឹងតែធ្វើឱ្យស្ថានភាពស្បែកកាន់តែអាក្រក់។ ដូច្នេះនៅពេលដែលស្បែកទទួលបានជាតិទឹកគ្រប់គ្រាន់ នោះការផលិតជាតិប្រេងនឹងត្រូវបានកាត់បន្ថយ និងពន្យឺតផងដែរ។

៣. ប្រើផលិតផលថែរក្សាស្បែកមុខមិនត្រឹមត្រូវ

មនុស្សភាគច្រើននឹងជ្រើសរើសប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលអាចជួយលាងសម្អាតឱ្យបានជ្រៅ។ ប៉ុន្តែសម្រាប់អ្នកមានស្បែកមុខខ្លាញ់ វាមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកសំណើមខ្លាំងដែលបណ្ដាលស្បែកស្ងួតហើយផលិតប្រេងកាន់តែច្រើន។ ដូច្នេះ យើងគួរប្រើផលិតផលណាដែលមានផ្ទុកអាស៊ីត salicylic ព្រោះវាជាសារធាតុ lipophilic ដែលមានសមត្ថភាពរំលាយប្រេង អាចជ្រាបចូលទៅក្នុងរន្ធញើស និងជួយឱ្យស្បែកទន់រលោងផងដែរ។

៤. ប្រើផលិតផលដែលមានអាស៊ីត salicylic ញឹកញាប់

ជាការពិត អាស៊ីត salicylic គឺជាធាតុផ្សំនៅក្នុងផលិតផលថែរក្សាស្បែកដ៏អស្ចារ្យសម្រាប់អ្នកដែលមានស្បែកខ្លាញ់។ អាស៊ីត salicylic ត្រូវបានគេប្រើប្រាស់សម្រាប់ជម្រុះកោសិកាចាស់ៗចេញ ដើម្បីកុំឱ្យស្ទះរន្ធញើស។ ប៉ុន្តែ​យើង​ក៏​គួរ​ប្រយ័ត្ន​ដែរ កុំ​ប្រើ​ផលិតផល​នេះ​លើស​ពី​ស្តង់ដារ​ដែល​អនុញ្ញាតព្រោះវានឹងធ្វើឱ្យស្បែកស្ងួត ឆាប់មានប្រតិកម្មធ្វើឱ្យស្បែកកាន់តែមានជាតិប្រេង និងងាយនឹងកើតមុន។ ដូច្នេះយើងគួរតែប្រើផលិតផលដែលមានអាស៊ីត salicylic ត្រឹម ២​ ទៅ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីជៀសវាងការខូចខាតរបស់ស្បែក។

៥. ប្រើទឹកជូតមុខមានជាតិអាល់កុល

ទឹកជូតមុខដែលមានជាតិអាល់កុលអាចជួយកម្ចាត់ប្រេងលើស ភាពកខ្វក់ និងសំណល់ដែលបន្សល់ពីគ្រឿងសម្អាង។ យ៉ាងណាសម្រាប់អ្នកដែល​មាន​ស្បែក​ខ្លាញ់ ទឹកជូតមុខមាន​ជាតិ​អាល់កុលទាំងនេះអាចប៉ះពាល់ស្បែក បណ្តាលឱ្យតឹង រមាស់ និងឡើងក្រហម។ ដូច្នេះការ​ជ្រើសរើសផលិតផលដែល​មានសាច់​ទន់គឺជាជម្រើសរើសល្អបំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la