ចំណាយតិចចំណេញច្រើន! ៥ រូបមន្តធ្វើស្រ្កាបបបូរមាត់ខ្លួនឯងជួយព្យាបាលមាត់ខ្មៅ និងស្ងួត

នារីៗជាច្រើនមានទម្លាប់ថែរក្សាបបូរមាត់ដោយការប្រើប្រាស់ក្រែមព្យាបាល ឬយើងស្គាល់ថាជា lip balm។ ស្របពេលនេះការថែរក្សាបបូរមាត់ក៏មិនខុសពីការថែរក្សាស្បែកលើដងខ្លួនយើងនោះទេដោយមានការផ្ដល់សំណើម និងជម្រុះកោសិកាចាស់ៗជាដើម។ និយាយដល់ការជម្រុះកោសិកាចាស់ ថ្ងៃនេះ AMS នឹងចែករំលែកពី ៥ រូបមន្តធ្វើស្រ្កាបខ្លួនឯងជួយឱ្យបបូរមាត់ទន់រលោង និងកាត់បន្ថយបញ្ហាខ្មៅស្រអាប់៖

១. ទឹកដោះគោជូរ និងផ្លែគីវី

ទឹកដោះគោជូរអាចជួយឱ្យស្បែកមាត់មានសំណើម ភ្លឺថ្លា និងបង្កើនភាពបត់បែនផងដែរ។ ខណៈផ្លែគីវីសម្បូរដោយវីតាមីន C និងវីតាមីន E ដែលអាចបង្កើនការផលិតកូឡាជែនក្នុងរាងកាយ និងការពារស្បែករបស់យើងពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។

រូបមន្ត៖

ទឹកដោះគោជូរ ២ ស្លាបព្រាកាហ្វេ

ផ្លែគីវី ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

– លាយទឹកដោះគោជូរ និងផ្លែគីវីចូលគ្នាឱ្យសព្វរួចយកមកលាបលើបបូរមាត់ហើយម៉ាស្សាថ្នមៗ រងចាំពី ២០-៣០ នាទីឱ្យស្ងួត។ ក្រោយដល់ពេលកំណត់ហើយចាំលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗហើយជូតមាត់ឱ្យស្ងួត។

២. ស្ករអំពៅ ប្រេងអូលីវ និងទឹកឃ្មុំ

ប្រេងអូលីវមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាកព្រមទាំងជួយថែរក្សា ការពារបបូរមាត់មិនឱ្យឡើងខ្មៅស្រអាប់។ ចំណែកឯទឹកឃ្មុំមានគុណសម្បត្តិជួយឱ្យបបូរមាត់មានសំណើម និងទន់រលោង។ ស្របពេលដែលស្ករអាចជួយកម្ចាត់កោសិកាស្បែកងាប់។

 រូបមន្ត៖

ប្រេងអូលីវ ៥-៦ សន្លឹក

ស្ករអំពៅ ១ ស្លាបព្រាបាយ

ទឹកឃ្មុំ ១ ស្លាបព្រាបាយ

វិធីធ្វើ៖

– លាយគ្រឿងផ្សំទាំងអស់ចូលគ្នាហើយលាបលើបបូរមាត់ ម៉ាស្សាថ្នមៗប្រហែល ៣ នាទី និងទុកចោល ១០ នាទីសឹមលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ចុងក្រោយយើងគួរលាបក្រែមព្យាបាលបបូរមាត់ដើម្បីរក្សាសំណើម។

៣. ទឹកឃ្មុំ និងប្រេងដូង

ការលាយទឹកឃ្មុំជាមួយប្រេងដូងអាចជួយព្យាបាលបបូរមាត់កុំឱ្យមាត់ស្ងួត និងប្រេះ។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញជុំវិញមាត់របស់យើងផងដែរ។

រូបមន្ត៖

ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ

ប្រេងដូងត្រជាក់ ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

– លាយគ្រឿងផ្សំទាំងពីរឱ្យទៅជាល្បាយហើយយកមកលាបលើបបូរមាត់រួចទុកចោលលើមាត់ និងរងចាំ ៣០ នាទី។ ចុងក្រោយគ្រាន់តែលាងចេញជាមួយទឹកត្រជាក់។

៤. ទឹកឃ្មុំ និងតាសក់

ផ្លែតាសក់មានលក្ខណៈសម្បត្តិផ្ដល់សំណើម និងធ្វើឱ្យស្បែកមាត់ភ្លឺថ្លាទន់រលោង។ វាក៏អាចជួយព្យាបាលការរលាកពីកម្ដៅព្រះអាទិត្យ ឬហៅថា sunburn និងពន្យឺតភាពចាស់ផងដែរ។ ជារួមរូបមន្តស្រ្កាបបបូរមាត់មួយនេះអាចជួយឱ្យបបូរមាត់យើងមានសំណើម ទន់រលោង និងគ្មានស្នាមប្រេះ។

រូបមន្ត៖

ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ

ផ្លែតាសក់កិន ២ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

– លាយទឹកឃ្មុំ និងផ្លែតាសក់កិនចូលគ្នាហើយយកមកលាបលើបបូរមាត់ ជូតថ្នមៗ និងទុកចោល ១០​ នាទីរួចលាងទឹកចេញ។

៥. ផ្លែស្រ្តបឺរី ទឹកឃ្មុំ និងប្រេងអូលីវ

រូបមន្តមួយនេះអាចជួយចិញ្ចឹមបបូរមាត់ ធ្វើឱ្យបបូរមាត់យើងភ្លឺថ្លា កាត់បន្ថយបញ្ហាខ្មៅស្រអាប់ និងព្យាបាលបបូរមាត់ប្រេះផងដែរ។

រូបមន្ត៖

ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ

ប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ

ស្រ្តបឺរី ១ ផ្លែ

វិធីធ្វើ៖ – កិនស្រ្តបឺរីជាមួយទឹកឃ្មុំ និងប្រេងអូលីវរួចយកមកលាបលើបបូរមាត់ហើយម៉ាស្សាថ្នមៗ ទុកចោល ១០ នាទីសឹមលាងជម្រះចេញជាការស្រេច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម