៥ គន្លឹះស្បែកស្អាតពីនារីជប៉ុន ប្រើបានមិនរើសអាកាសធាតុ

តើមនុស្សស្រីម្នាក់ណាដែលមិនប្រាថ្នាចង់បានស្បែកស្អាត ភ្លឺថ្លា និងទន់រលោង? ជាមួយគ្នានេះ បើយើងក្រឡេកទៅមើលជនជាតិជប៉ុនមិនត្រឹមតែប៉ិនប្រសប់ក្នុងការថែទាំសុខភាពទេ សូម្បីការថែរក្សាសុខភាពស្បែកក៏ពួកគេមិនដែលរំលងដែរ។ ដូច្នេះថ្ងៃយើងសូមចែករំលែកពីគន្លឹះទាំង ៥ ដែលនារីជប៉ុនតែងអនុវត្ត ហើយក៏អាចប្រើបានមិនរើសអាកាសធាតុនោះទេ៖

១. ប្រើគ្រឿងលាងសម្អាតដែលមានសាច់ទន់ (gentle cleanser)

សាច់របស់ប្រភេទ gentle cleanser

ជនជាត់ជប៉ុនមិនចូលចិត្តប្រើផលិតផលលាងសម្អាតមុខណាដែលមានជាតិខ្លាំងនោះទេព្រោះវាងាយបំផ្លាញកោសិកាស្បែក។ ដូច្នេះហើយពួកគេគឺតែងតែផ្ដោតទៅលើផលិតផលណាដែលមានជាតិអាល់កុលតិចបំផុត និងសម្បូរដោយសារធាតុចម្រាញ់ពីរុក្ខជាតិ ឬសរីរាង្គ ដើម្បីជួយសម្អាតជាតិកខ្វក់ ក៏ដូចជារក្សាសំណើមផងដែរ។ បន្ទាប់ពីប្រើប្រាស់ជាមួយផលិតផលលាងសម្អាតប្រភេទនេះ ស្បែកនឹងមានសភាពទន់ មានសំណើម និងរក្សាស្រទាប់ប្រេងធម្មជាតិទៀតផង។

២. ហ្វូមលាងមុខ (Foam Cleanser)

ស្រ្តីជនជាតិជប៉ុនជឿថាការប៉ះពាល់ជាមួយបរិស្ថានច្រើនពេកនឹងធ្វើឱ្យស្បែកងាយនឹងមានភាពជ្រីវជ្រួញ និងពន្លឿនភាពចាស់។ ដូច្នេះពួកគេនឹងប្រើហ្វូមលាងមុខជាជំហានបន្ទាប់ ដើម្បីប្រាកដថាជាតិកខ្វក់ និងធូលីដីត្រូវបានសម្អាតចេញពីស្បែកមុខ។ មិនតែប៉ុណ្ណោះ ស្រទាប់ហ្វូមអាចនឹងជ្រាបចូលបានជ្រៅទៅក្នុងរន្ធញើសដែលជួយរក្សាសំណើម និងភាពទន់រលោងលើផ្ទៃមុខបាន។

៣. ប្រើ toner ជាម៉ាសទុក ៣ នាទី

នេះគឺជាគន្លឹះដែលនារីជប៉ុនឧស្សាហ៍អនុវត្តបន្ទាប់ពីសម្អាតមុខរួចដោយយក toner ប្រភេទណាមួយដែលត្រូវនឹងស្បែកទៅចាក់ ឬលាបលើសម្លីរួចបិតលើមុខទុក ៣​ នាទី។ ក្រោយ ៣ នាទីយើងអាចប្រើជំហានបន្តបន្ទាប់នៃការថែរក្សាស្បែកបាន។ ការធ្វើបែបនេះជារឿងរាល់ថ្ងៃនឹងជួយឱ្យស្បែកមានភាពបត់បែនល្អ តឹងណែន ទន់រលោង និងបង្រួមរន្អញើស។ ចំពោះទីតាំងដែលគួរបិតមាន ៣ ចំណុចដូចជាតំបន់ច្រមុះ ក្រោមរង្វង់ភ្នែក និងថ្ងាស។

៤. ប្រើផលិតផលដែលមានវីតាមីន C

វីតាមីន C គឺជាធាតុផ្សំដ៏សំខាន់បំផុតក្នុងការថែរក្សាស្បែក ដើម្បីជួយប្រឆាំងអុកស៊ីតកម្ម ធ្វើអោយស្បែកភ្លឺថ្លា បង្កើនកម្រិតកូឡាជែន និងពន្យឺតភាពចាស់យ៉ាងមានប្រសិទ្ធភាព។ ជាក់ស្ដែងនៅប្រទេសជប៉ុនមានផលិតផលថែរក្សាស្បែកមុខជាច្រើនដែលមានផ្ទុកវីតាមីន C ដូចជាសេរ៉ូម ឡេលាបមុខ ឬម៉ាសជាដើម។ លើសពីនេះ ស្រ្តីជប៉ុនក៏បានប្រើប្រាស់នូវសារធាតុសំខាន់ផ្សេងៗទៀតដើម្បីជួយបង្កើនប្រសិទ្ធភាពនៃវីតាមីន C ផងដែរ។

៥. លាបឡេការពារកម្ដៅថ្ងៃឱ្យទៀងទាត់

ព្រះអាទិត្យគឺជាមូលហេតុចម្បងដែលធ្វើឱ្យស្បែកមានបញ្ហាដូចជាឡើងមុន ស្នាមអុជខ្មៅ ពង្រីករន្ធញើស ពន្លឿនភាពចាស់ និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកទៀតផង។ ដូច្នេះពួកគេបានណែនាំឱ្យប្រើឡេការពារកម្ដៅថ្ងៃ ២ ដងក្នុងមួយថ្ងៃគឺពេលព្រឹក និងល្ងាច។ ក្រៅពីឡេការពារកម្ដៅថ្ងៃ ពួកគេក៏ប្រើនូវផលិតផលគ្រឿងសម្អាងដែលមាន SPF ខ្ពស់ វែនតាការពារកម្ដៅថ្ងៃ ដើម្បីជួយការពារស្បែកមួយកម្រិតទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត