សាច់ទាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសម្បូរទៅដោយសារធាតុចិញ្ចឹម និងប្រូតេអ៊ីនជាច្រើនដែលមានអត្ថប្រយោជន៍ចំពោះសុខភាពមែនទែន។ ប៉ុន្តែបើទោះបីជាវាមានគុណសម្បត្តិច្រើនយ៉ាងណា ក៏មនុស្ស ៥ ក្រុមខាងក្រោមមិនគួរញ៉ាំសាច់ទាឡើយ៖
១. អ្នករលាកសន្លាក់៖ ដោយសារសាច់ទាមានផ្ទុកនូវសារធាតុ purines ខ្ពស់ ដូច្នេះហើយសម្រាប់អ្នករលាកសន្លាក់គួរតែជៀសវាងញ៉ាំសាច់ទា។ បើមិនដូច្នោះទេ បរិមាណនៃអាស៊ីតអ៊ុយរិកនឹងកាន់តែកើនឡើងក្នុងរាងកាយមិនខាន។

២. អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ៖ ការទទួលទានសាច់ទានឹងបង្កជាភាពមិនងាយស្រួលទៅកាន់អ្នកដែលមានបញ្ហារំលាយអាហារ។ លើសពីនេះ អាហារមួយប្រភេទនេះមានផ្ទុកជាតិខ្លាញ់ច្រើនដែលបណ្ដាលឱ្យប៉ះពាល់ដល់ការរំលាយអាហារ ឈឺចុកឆ្អល់ និងរាគជាដើម។
៣. អ្នកមានជំងឺផ្ដាសាយ៖ អ្នកដែលមានជំងឺផ្តាសាយ និងអស់កម្លាំងមិនគួរញ៉ាំសាច់ទាឡើយព្រោះវាមានធាតុត្រជាក់ដែលអាចបណ្តាលឱ្យត្រជាក់ក្រពះ រាក មិនស្រួលខ្លួន និងធ្វើឱ្យអ្នកជំងឺកាន់តែអស់កម្លាំង។

៤. អ្នកទើបវះកាត់៖ ចំពោះអ្នកដែលទើបតែវះកាត់រួចក៏មិនគួរញ៉ាំសាច់ទាដែរព្រោះវាអាចបណ្ដាលឱ្យមុខរបួសក្លាយ ឬឡើងហើមជាដើម។
៥. អ្នកក្អក៖ បើសិនយើងញ៉ាំសាច់ទាពេលក្អកអាចធ្វើឱ្យពិបាកដកដង្ហើម បង្កជាការរលាក និងធ្វើឱ្យអាការៈក្អកកាន់តែធ្ងន់ធ្ងរផងដែរ។ ដូច្នេះវាជម្រើសល្អដែលយើងគួរតែជៀសវាងញ៉ាំសាច់ទា៕






















Account
Security
Favourite Content