សាច់មាន់ ៤ កន្លែងនេះញ៉ាំច្រើនមិនល្អសម្រាប់សុខភាពឡើយ

សាច់មាន់គឺជាម្ហូបអាហារមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តទទួលទាន។ ប៉ុន្តែស្របពេលនេះ ឆ្លងកាត់តាមការស្រាវជ្រាវយ៉ាងច្រើនបានបង្ហាញថាផ្នែកទាំង ៤ នេះរបស់សាច់មាន់ដែលយើងកាន់តែញ៉ាំគឺកាន់តែគ្រោះថ្នាក់៖

១. ស្លាបមាន់

យោងតាមប្រធាននាយកដ្ឋានពិនិត្យ និងប្រឹក្សាអាហារូបត្ថម្ភនៃប្រទេសវៀតណាមបាននិយាយថាឪពុកម្ដាយមិនគួរ​ឱ្យកូនៗញ៉ាំស្លាបមាន់ច្រើនពេកឡើយព្រោះវាមានជាតិខ្លាញ់ច្រើន និងមិនល្អសម្រាប់សុខភាពនោះទេ។ សូម្បីតែមនុស្សពេញវ័យក៏មិនគួរញ៉ាំច្រើនដែរដោយសារផ្នែកនេះសម្បូរកូឡេស្តេរ៉ូល។ ប៉ុន្តែបើយើងញ៉ាំវាក្នុងបរិមាណមធ្យម និងយូរៗម្ដងមិនអីនោះទេ។

២. គូទមាន់

ផ្អែកតាមវេជ្ជបណ្ឌិតជំនាញនៃប្រទេសវៀតណាមដដែលបានណែនាំកុំឱ្យទទួលទានផ្នែកច្រើនពេក។ ថ្វីត្បិតតែវាឆ្ងាញ់ ប៉ុន្តែវាមានផ្ទុកនូវជាតិខ្លាញ់មិនល្អសម្រាប់រាងកាយយ៉ាងច្រើនដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពដែរ បើសម្អាតមិនបានស្អាត។

៣. ក មាន់

ផ្នែកនេះគឺជាកន្លែងដែលមានជាតិខ្លាញ់ឆ្អែតច្រើន ជាពិសេសស្បែក និងស្រទាប់ខ្លាញ់ក្រោមស្បែក។ ក្រៅ​ពី​នេះ ក​មាន់​ក៏​មាន​កូន​កណ្តុរ​ជា​ច្រើន​ទៀតដែល​ធ្វើឱ្យប៉ះពាល់ដល់សុខភាពដែរ។ បើទោះបីជាមានគុណវិបត្តិបន្តិចមែន ប៉ុន្តែដោយសារសាច់ និងឆ្អឹងរបស់កមាន់មានសភាពទន់រួមជាមួយបរិមាណ Collagen វាអាចជួយបង្កើតឡើងវិញនូវភាពរំអិលដល់ឆ្អឹងព្រមទាំងសន្លាក់បាន។

៤. បេះដូង និងកោះមាន់

សរីរាង្គខាងក្នុងរបស់មាន់មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែវាក៏មានជាតិខ្លាញ់ខ្ពស់ដែលជួយបង្កើនកូឡេស្តេរ៉ុលបានយ៉ាងងាយ។ បន្ថែមលើនេះទៀត សរីរាង្គខាងក្នុងក៏អាចជាប់មាននូវមេរោគ ឬបាក់តេរីដែរ។ ដូច្នេះប្រសិនបើចង់ញ៉ាំ យើងត្រូវប្រាកដថាវាត្រូវបានចម្អិនយ៉ាងត្រឹមត្រូវ បើមិនដូច្នោះទេយើងងាយនឹងពុល ឬឆ្លងចូលនូវមេរោគផ្សេងៗផងដែរ។ ជាមួយគ្នានេះ យើងក៏គួរតែញ៉ាំក្នុងបរិមាណត្រឹមត្រូវ ឬតិចតួចតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់