៣ គន្លឹះជ្រើសរើសហ្វូមលាងមុខ ជាពិសេសសម្រាប់អ្នកមានស្បែកមុខស្ងួត

ហ្វូមលាងមុខជាផលិតផលដែលយើងត្រូវប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីជួយសម្អាតធូលីដី និងភាពកខ្វក់ទាំងឡាយចេញពីក្នុងរន្ធញើស។ ដូច្នេះហើយថ្ងៃនេះយើងនឹងចែក​រំលែក ៣ គន្លឹះក្នុងការជ្រើសរើសហ្វូមលាងមុខ ជាពិសេសសម្រាប់អ្នកមានស្បែកមុខស្ងួត៖

១. ជៀសវាង pH ខ្ពស់

ហ្វូមលាងមុខដែលមាន pH ខ្ពស់អាចធ្វើឱ្យខូចតុល្យភាព pH ធម្មជាតិនៃស្បែកដែលបណ្តាលឱ្យ​ស្ងួត ទោះបីជាមានសមត្ថភាពសម្អាតខ្ពស់ក៏ដោយ។ កម្រិត pH ខ្ពស់នឹងធ្វើឱ្យបំបែកចំណងនៃស្រទាប់ sebum ធម្មជាតិនៅលើស្បែក ដូច្នេះបើហ្វូមមាន pH >7 គឺមានសារធាតុសកម្មលើផ្ទៃខ្លាំងពេក វានឹងបំផ្លាញតុល្យភាពអាស៊ីតនៅលើស្បែក ធ្វើឱ្យស្បែកមុខស្ងួត តឹង និងឈឺបន្ទាប់ពីលាងសម្អាត។

២. ជ្រើសរើស​ហ្វូម​លាងមុខ​ដែល​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​

មុននឹងទិញយើងគួរតែមើលគ្រឿងផ្សំ ការប្រើប្រាស់ និងសាច់នៃផលិតផលនីមួយៗ។

ស្បែកខ្លាញ់៖ ហ្វូមលាងមុខសម្រាប់ស្បែកខ្លាញ់ និងងាយនឹងកើតមុនគួរតែមានទម្រង់ជាជែល ឬសាច់ហ្វូម (មានពពុះ) ដើម្បីកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីស្រទាប់ខាងក្នុងនៃស្បែកថ្នមៗ។

ស្បែកស្ងួត៖ ហ្វូមលាងមុខមានបញ្ជីធាតុផ្សំធម្មជាតិ ស្រាល និងផ្តល់សំណើមខ្ពស់ ដើម្បីបង្កើនរបាំងការពារស្បែក និងការពារការខះជាតិទឹក។

ស្បែកចម្រុះ៖ជ្រើសរើសផលិតផលសម្អាតដែលស័ក្តិសមសម្រាប់គ្រប់ប្រភេទស្បែក ឬ all skin type។

ស្បែកដែលងាយប្រតិកម្ម៖ហ្វូមលាងមុខដែលមានរូបមន្តស្រាល ស្រទន់ហើយមិនមានជាតិអាល់កុល ឬក្លិនក្រអូបគឺជាជម្រើសដ៏ល្អបំផុត។

៣. ប្រើហ្វូមលាងមុខកម្រិតមធ្យមមានភាគល្អិតសម្អាតបានជ្រៅ

ប្រភេទហ្វូមមួយនេះ​គួរ​ប្រើ​តែ​ពីរដង​ប៉ុណ្ណោះ​ក្នុងមួយសប្ដាហ៍៍ព្រោះ​បើ​ប្រើ​ជា​ប្រចាំ វានឹងស្រូប​ស្រទាប់​ការពារ​ធម្មជាតិ​នៃ​ប្រេង​លើ​ស្បែក​របស់​យើង។ ពួកវាក៏បណ្តាលឱ្យមានសំណឹកស្បែក ធ្វើឱ្យស្បែករលាក និងទន់ខ្សោយ ជាពិសេសនៅពេលដែលត្រូវពន្លឺព្រះអាទិត្យ វានឹងធ្វើឱ្យមុខខ្មៅស្រអាប់ហើយរលាកស្បែកយ៉ាងឆាប់រហ័ស។ នៅពេលសម្អាតចាំបាច់ត្រូវថ្នមដៃបំផុត ដើម្បីកុំឱ្បរបកស្បែក។

ចំណាំ៖នៅពេលប្រើជែលលាងមុខ យើងមិនគួរម៉ាស្សាលើសពី ១ នាទីទេ ហើយកុំប្រើវាលើស្បែកដែលកំពុងមានមុន រលាក ឬកន្ទឹស ដើម្បីជៀសវាងការបំបែកមុន និងបាក់តេរី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម