បច្ចេកទេស​ដក​ដង្ហើម​៣ ​អាចជួយ​បំបាត់​ស្ត្រេស​ក្នុង​រយៈ​ពេលដ៏​ខ្លី

ស្ត្រេស​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស ស្ត្រេស​អាច​ល្អ​ និង​អាក្រក់។ ចំណុច​ល្អ​គឺ​វា​ជួយ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ការងារ​ឲ្យ​ហើយ ឯ​ស្ត្រេស​អាក្រក់​វិញ​អាច​បង្ក​ទៅ​ជា​ជំងឺ​ថប់បារម្ភ និង​បាក់​ទឹកចិត្ត​ ឬ​ហៅ​ថា​ Depression ដែល​ភាគ​ច្រើន​វា​បង្ក​មក​ពី​ការ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ បាត់បង់​ការងារ បាត់បង់​សមាជិក​គ្រួសារ ឬ​ព្រឹត្តិការណ៍​អាក្រក់​ណា​មួយ​ក្នុង​ជីវិត​ខ្លួន។ ក្នុង​ករណី​ធ្ងន់ធ្ងរ​អ្នក​ចាំ​បាច់​ត្រូវ​រក​អ្នក​ពិគ្រោះ​ ឬ​គ្រូពេទ្យ តែ​ក្នុង​ករណី​បណ្ដោះ​អាសន្ន​អ្នក​គួរ​ចេះ​វិធី​ទប់​ស្កាត់​វា​កុំ​ឲ្យ​បង្ក​ទៅ​ជា​ធ្ងន់ធ្ងរ​បាន ហើយ​បច្ចេកទេស​ដក​ដង្ហើម​ខាង​ក្រោម​នេះ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ដទៃ​ទៀត​ដែល​អាច​បំបាត់​ស្ត្រេស​បាន។

ដង្ហើម​ ៣-៤-៥

វា​ជា​បច្ចេកទេស​មួយ​ក្នុង​ចំណោម​បច្ចេកទេស​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​ក្នុង​ការ​បំបាត់​ស្ត្រេស​ និង​ជំងឺ​ថប់បារម្ភ​បាន។ វា​គឺ​ជា​បច្ចេកទេស​ដ៏​សាមញ្ញ និង​ងាយ​ស្រួល​ដោយ​អ្នក​គ្រាន់​តែ​ ដក​ដង្ហើម​ចូល​​តាម​ច្រមុះ​រយៈ​ពេល ៣វិនាទី ហើយ​ខ្ទប់​ដង្ហើម​រយៈ​ពេល​ ៤វិនាទី និង​ដក​ដង្ហើម​ចេញ​ ៥​វិនាទី។ នៅ​ពេល​ដែល​អ្នក​ដក​ដង្ហើម​ចេញ​ច្រើន​ជាង​ចូល អ្នក​បាន​កាត់​បន្ថយ​សកម្មភាព​នៃ​ស្ថានភាព​ស្ត្រេស​របស់​អ្នក ហើយ​លើក​ទឹក​ចិត្ត​ឱ្យ​រាងកាយ​របស់​អ្នក​ផ្លាស់​ទៅ​ក្នុង​ស្ថានភាព​រីក​ចម្រើន។

Box breathing

បច្ចេកទេស​មួយ​នេះ​ត្រូវ​បាន​អ្នក​ជំងឺ​រាយការណ៍​ថា​វា​មាន​ប្រយោជន៍​ខ្លាំង​ពេល​គេង​ បើ​ទោះ​វា​អាច​ប្រើ​បាន​គ្រប់​ពេល។ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​គ្រាន់​តែ ដក​ដង្ហើម​ចូល​តាម​ច្រមុះ​ ៤​វិនាទី ខ្ទប់​ដង្ហើម​ ៤​វិនាទី និង​បញ្ចេញ​ ៤​វិនាទី​ដូចគ្នា។ បច្ចេកទេស​ដង្ហើម​ Box breathing នេះ​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ស្ត្រេស គ្រប់គ្រង​ប្រព័ន្ធ​ប្រសាទ និង​ថែម​ទាំង​អាច​ការពារ​ចិត្ត​អ្នក​ពី​ការ​រំខាន​ផ្សេងៗ។ បច្ចេកទេស​មួយ​នេះ​ក៏​ត្រូវ​បាន​ក្រុម​ទាហាន​ពិសេស Navy Seals របស់​អាមេរិក​ប្រើប្រាស់​ផង​ដែរ​ដើម្បី​គ្រប់​គ្រង​កម្រិត​នៃ​ភាព​ស្រ្តេស​របស់​ពួក​គេ។

មួយ​នាទី ៦​ដង្ហើម

ការ​បង្កើត​ទម្លាប់​ថ្មី​អាច​ពិបាក​បន្តិច​ ប៉ុន្តែ​ទម្លាប់​មួយ​នេះ​ងាយ​ស្រួល​ជាង​គេ​នឹង​លឿន​ជាង​គេ​ ដែល​អ្នក​គួរ​ធ្វើ​រៀង​រាល់​ព្រឹក​មុន​ពេល​ឈាន​ជើង​ចេញ​ពី​ផ្ទះ។ វា​ងាយ​នឹង​ប្រើ​ពេល​ត្រឹម ១នាទី​ប៉ុណ្ណោះ​ដោយ​អ្នក​គ្រាន់​តែ​ដក​ដង្ហើម​ចេញ​ចូល​ឲ្យ​វែងៗ​ ៦ដង។ វិធី​មួយ​នេះ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម បំបាត់​ស្ត្រេស និង​យក​ព័ត៌មាន​ល្អ​ៗ​មក​ជំនួស​ព័ត៌មាន​មិន​ល្អ​ក្នុង​ខួរក្បាល​របស់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន