«វើក» ជួយជំរុញកីឡាបាល់ទះកម្ពុជាឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ

ក្នុងដំណើរឆ្ពោះទៅការពារជើងឯកជាលើកទីពីរពានរង្វាន់ Win+Streak Volleyball Invitational Tournament នៅតៃវ៉ាន់ នាពេលខាងមុន ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានឧបត្ថមទាំងស្រុងទៅលើការធ្វើដំណើរ ស្នាក់នៅហូបចុក អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះ ប្រសិនបើក្រុមបាល់ទះវិសាខា អាចការពារតំណែងជើងបាន អ្នកឧញ្ញា លាង ម៉េង នឹងមានកាដូពិសេសជូនកីឡាករទៀត។

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមទាំងរូបលោកផ្ទាល់ គឺយកបេះដូងមកស្រឡាញ់កីឡា ហើយនៅតែបន្តជួយវិស័យកីឡាបាល់ទះ ប្រមាណ ៥០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយគ្រាន់តែលឺ ថាក្រុមបាល់ទះកម្ពុជាយើងចេញទៅប្រកួតការពារតំណែងជើងឯកនៅក្រៅប្រទេស  ខ្មែរប៊ែវើរីជីស ចេញមុខមកឧបត្ថមទាំងស្រុងតែម្ដង។

នេះជាការលើកឡើងរបស់ អ្នកឧកញ្ញា ក្នុងកម្មវិធីដំណើរឆ្ពោះទៅការពារជើងឯកជាលើកទីពីរ ពានរង្វាន់ Win+Streak Volleyball Invitational Tournament កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅអាគារ Fairfield by Marriott Phnom Penh។

វើក អ្នកជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាពិតៗ ឧបត្ថម្ភចប់មួយកម្មវិធី ចូលមួយកម្មវិធីទៀតតែម្តង និយាយពីថាឧបត្ថម្ភបន្តកន្ទុយគ្នាមិនដាច់។

អ្នកឧកញ្ញាបានបន្ថែមទៀតថា៖ “ប្រសិនបើក្រុមបាល់ទះវិសាខា អាចការពារតំណែងជើងឯកនេះ ខ្ញុំនឹងមានកាដូយ៉ាងពិសេសបន្ថែមទៀត ជូនក្រុមបាល់ទះរបស់យើង”។

កំពុងតែឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី២ ដែលនឹងបញ្ចប់នៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះ ឥឡូវ «វើក» បានឧបត្ថម្ភទាំងស្រុងក្នុងដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational Tournament 2025 ដែលកីឡាករបាល់ទះកម្ពុជានឹងចេញដំណើរនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

«វើក» បង្កើនឱកាសឱ្យកីឡាករបាល់ទះកម្ពុជាបញ្ចេញសមត្ថភាពប្រកួតជាមួយកីឡាករខ្លាំងៗលំដាប់អន្តរជាតិ។

សូមបញ្ជាក់​ថា​ ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា​  ក្នុងការប្រកួតទី១ ត្រូវជួបជាមួយក្រុម MBSA Pelican របស់ ម៉ាឡេស៊ី នៅថ្ងៃទី ៣០ ខែ មេសា, ប្រកួតទី២ ត្រូវជួបជាមួយក្រុមតៃវ៉ាន់​ Men’s Volleyball Team for FISU នៅថ្ងៃទី១ ខែ ឧសភា និងប្រកួតទី៣ Cheonan Hyundai Capital Sky Walkers របស់ កូរ៉េខាងត្បូង នៅថ្ងៃទី២ ខែឧសភា​។

ហ្វេនៗកីឡាបាល់ទះកុំភ្លេចជួយគាំទ្រក្រុមបាល់ទះកម្ពុជាយើងតាមរយៈការផ្សាយផ្ទាល់លើផេកហ្វេសប៊ុក «វើក» !!!


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

Leave a Reply

Your email address will not be published.Required fields are marked *