នឹក​គិរីរម្យ​អត់? តោះចុង​សប្ដាហ៍​​បបួល​មនុស្ស​ពិសេស​​ទៅ​សាក​ថ្ម​ជីវិត​នៅ​ទីនេះ​ម្ដង

ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ «គិរីរម្យ» គឺ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​ដែល​មាន​ទេសភាព និង​បរិយាកាស​គួរ​ឲ្យ​ទាក់​ទាញ។ គិរីរម្យ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​រំសាយ​ស្ត្រេស និង​ទុក្ខ​កង្វល់​ជា​ច្រើន​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេងកម្សាន្ត​នៅ​ទី​នោះ។ ថ្វី​ត្បិត​តែ​អ្នក​ទេសចរ​ធ្លាប់​បាន​ទៅ​លេង​នៅ​កន្លែង​កម្សាន្ត​មួយ​នេះ​ជាច្រើន​ដង​ហើយ​ក្ដី ប៉ុន្តែ​គិរីរម្យ​តែងតែ​នាំ​មក​នូវ​អ្វី​ដែល​ថ្មី ដើម្បី​ឲ្យ​អ្នក​ដំណើរ​បាន​រំសាយអារម្មណ៍ និង​មិន​មាន​ភាព​ធុញ​ទ្រាន់។

ដើម្បី​​លើក​ស្ទួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក អ្នក​ទេសចរ​គួរតែ​ឆ្លៀត​ឱកាស​ខ្លះ​ ដើម្បី​សម្រាក​លំហែ​នៅ​ឧទ្យាន​ជាតិ​គិរីរម្យ ​មិន​ថា​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​សម្រាក​វិស្សមកាល​នោះ​ទេ។ រី​ឯ​អ្នក​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​វិញ ដើម្បី​បង្កើន​ភាព​រ៉ូមែន​ទិច និង​ផ្អែមល្ហែម​ អ្នក​គួរតែ​ចំណាយ​ពេល​វេលា​ខ្លះ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​គ្នា​ទើប​ទំនាក់ទំនង​​អ្នក​ទាំង​ពី​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

ផ្សារភ្ជាប់​ជាមួយ​ទី​កន្លែង​ទេសចរណ៍​ដ៏​ស្រស់​បំព្រង​ vKirirom Pine Resort គឺ​ជា​រីសត​ស្នាក់​​នៅ​កម្សាន្ត​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ឧទ្យាន​ជាតិ​គិរីរម្យ និង​មាន​កន្លែង​ស្នាក់​នៅ​ជាច្រើន​សណ្ឋាន​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិស​ទី។

សម្រាប់​ប្រិយមិត្ត​ដែល​មិន​សូវ​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង ដោយ​ត្រូវ​ចុះ​ភ្នំ ឡើង​ភ្នំ និង​រៀបចំ​កន្លែង​គេង​ដោយ​ខ្លួនឯង vKirirom បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ទេសចរ ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ចំពោះ​សកម្មភាព​កម្សាន្ត​នៅ​ទីនោះ​មាន​ជាច្រើន​អនេក​ដូច​ជា ជិះ​សេះ​ ជិះ​ខ្សែ​រ៉ត ដើរ​ថត​រូប​កម្សាន្ត​នៅ​ក្នុង​ព្រៃ បោះ​តង់ ជិះ​ម៉ូតូ ហែល​ទឹក ញ៉ាំ​អាហារ​សាមគ្គី​នៅ​ពេល​យប់ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទៀត៕

ទំនាក់ទំនង៖ 096 2222 735 / 078 777 346

ទីតាំង៖ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ

ផែនទី៖ https://goo.gl/maps/1en9A5oH7ATLRcKU9



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ