ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគីរី និងខេត្តស្ទឹងត្រែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ មានផ្ទៃដីប្រមាណ ៣៣ ២៥០០ ហិកតារដែលពោរពេញទៅដោយដោយធម្មជាតិ ព្រៃភ្នំ ជ្រលង ដងអូ រួមទាំងសត្វព្រៃជាច្រើន ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់អ្នកស្រឡាញធម្មជាតិ មិនគួររំលង សក្តានុពលដ៏អស្ចារ្យនៃតំបន់មួយនេះ
រូបភាព៖ Solo Landscapes
វាលធំ មានទេសភាពស្រស់ស្អាត គ្រប់រដូវកាល រួមជាមួយអាកាសធាតុ ដ៏ពិសេសនៅសិរសិររដូវ។ ទេសចរដែលនិយមការកម្សាន្តបែបផ្សងព្រេងអាច បោះតង់ សម្រាកលំហែរកាយទទួលយកបទពិសោធន៍ថ្មី រួមទាំងអាចស្វែងយល់ពីជនជាតិភាគតិចព្រៅផងដែរ។
តំបន់វាលធំ ឧទ្យានជាតិវីរៈជ័យ បង្កប់ទៅដោយ រុក្ខជាតិច្រើនប្រភេទ វាលស្មៅពណ៌បៃតង ជួរភ្នំ បង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យប្រៀបដូចនៅឯឋានសួគ៌ធម្មជាតិ។ លើសពីនេះ ទេសចរអាចអង្គុយសម្រាកផ្លូវចិត្តជាមួយការ គយគន់ទេសភាពថ្ងៃលិច និងថ្ងៃរះ ដ៏អស្ចារ្យនៅទីនោះ។
គួរជម្រាបថា តំបន់វាលធំ ជាកន្លែងកម្សាន្តបែបផ្សងព្រេង។ ដើម្បីអាចទៅដល់ទីនោះបាន ទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងប្រហែល ៦ម៉ោង ឬការជិះម៉ូតូកែច្នៃ និងសម្រាកលំហែរជាការបោះតង់ ជាមួយធម្មជាតិព្រៃភ្នំ ជ្រលងដងអូ និង សត្វព្រៃ៕






























Account
Security
Favourite Content