ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ ដ៏ល្បីល្បាញ នឹងមកប្រកួតនៅភ្នំពេញនាពេលខាងមុខ

ទូក​ង​មាន​ឈ្មោះ​បោះ​សំឡេង នរិន្ទរង្សីពិជ័យចិត្របុត្រ ដែល​កំពុង​តែ​វាយលុក New Feed ទាំង​ហ្វេសប៊ុក និង Tik Tok របស់​វត្ត​ឯករង្សី ស្រុកឯកភ្នំ នឹង​បង្ហាញ​ខ្លួន ចូលរួម​ការ​ប្រកួត​ប្រណាំង ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​រាជធានី​ភ្នំពេញ។

ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ ក្រោយ​ទទួល​បាន​ជ័យជម្នះ​លើ​ផ្ទៃ​ទឹក​ក្នុង​កម្មវិធី​បុណ្យ​អុំទូក នា​ថ្ងៃ​ចេញ​ព្រះ​វស្សា កាលពី​សប្ដាហ៍​មុន បាន​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​ម្ដង​ទៀត ដោយសារ​ល្បឿន​ទូក​លឿន​ខ្លាំង ព្រម​ជាមួយ​អ្នក​រាំ​ក្បាល​ទូល​ដ៏​មាន​ឥទ្ធិពល។ មួយ​វិញ​ទៀត​ចំណុះ​ទូក ភាគច្រើន​គឺជា​យុវជន​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល​ស្រលាញ់ និង​ចង់​ថែរក្សា​វប្បធម៌ ជាង ៧០ នាក់។

នេះ​លេខ​១ របស់​ខេត្ត​បាត់ដំបង​មួយ​នេះ មាន​ឈ្មោះ​បោះ​សំឡេង និង​ល្បីល្បាញ​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​ឆ្នាំ​នេះ​អ្នក​គាំទ្រ​ការ​ប្រណាំង​ទូក បាន​កត់​សម្គាល់​ឃើញ​ថា នរិន្ទរង្សីពិជ័យចិត្របុត្រ អាច​នឹង​បន្ត​ក្នុង​ចំណាត់​ថ្នាក់​កំពូល ឬ​យ៉ាង​ហោច​ណាស់​ក៏ Top 3 ដែរ។ ទូក​របស់​វត្ត​ឯករង្សី ស្រុក​ឯកភ្នំ មួយ​នេះ​បាន​យក​ជ័យ​ជម្នះ​ ក្នុង​ល្បឿន​ដ៏​អស្ចារ្យ ធ្វើឲ្យ​អ្នក​ទស្សនា​ផ្ទាល់​ពិតជា​ជក់ចិត្ត និង​កោតស្ញប់ស្ញែង​ពី​ការ​ខិតខំ​ប្រឹងប្រែង​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ផ្ដួល​ដៃ​គូ​ប្រកួត រហូត​ទទួល​បាន​ជោគជ័យ​លើ​ដង​ស្ទឹង​សង្កែ ក្នុង​ពិធី​ប្រណាំង​ទូក ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ ១៦ និង ១៧ ខែ​តុលា កន្លង​ទៅ និង​ជាប់​ជ័យលាភីលេខ១ ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ របស់​វត្ត​ឯករង្សី ស្ថិត​ក្នុង​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ នឹង​ចូលរួម​ប្រកួត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ ១៤ ១៥ ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

ក្នុង​ឱកាស​នៃ​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ ចំណុះ​ទូកនរិន្ទរង្សីពិជ័យចិត្របុត្រ ​កាលពី​ថ្ងៃ ២១ ខែ​តុលា ឆ្នាំ ២០២៤ ឯកឧត្ដម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ក្រុម​ការងារ បាន​អញ្ជើញ ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ជូន​កីឡាករ ចំណុះ​ទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ” នៅវត្តឯករង្សី ស្ថិត​ក្នុង​ភូមិ​ព្រែក​នរិន្ទ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ដែល​កំពុង​ហ្វឹកហាត់ ដើម្បី​ត្រៀម​ឡើង​មក​​ប្រកួត​នៅ​រាជធានី​ភ្នំពេញ៕

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *