SEVENTEEN បំបែកកំណត់ត្រាអាល់ប៊ុមលក់ដាច់ច្រើនបំផុតក្នុងសប្ដាហ៍ដំបូង សម្រាប់ឆ្នាំ២០២៤

ជាថ្មីម្ដងទៀត ក្រុមចម្រៀងបុរស SEVENTEEN បានបង្ហាញពីប្រជាប្រិយភាពមិនធម្មតារបស់ពួកគេនៅក្នុងវិស័យខេប៉ុប ខណៈអាល់ប៊ុមថ្មីរបស់ពួកគេបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតក្នុងសប្ដាហ៍ដំបូង ប្រចាំឆ្នាំ២០២៤។

កាលពីពេលថ្មីៗ ក្រុមចម្រៀង SEVENTEEN បានធ្វើការត្រលប់មកឆាកតន្ត្រីវិញសម្រាប់ឆ្នាំ២០២៤ ជាមួយអាល់ប៊ុមថ្មីមានចំណងជើងថា “SPILL THE FEELS” ហើយឥឡូវអាល់ប៊ុមនេះអាចលក់បាន ៣ លានច្បាប់ និងបានក្លាយជាអាល់ប៊ុមលក់ដាច់លឿនបំផុតប្រចាំឆ្នាំ។

នៅថ្ងៃទី ១៩ ខែតុលា គេហទំព័រតន្ត្រីកូរ៉េ Hanteo បានបង្ហាញថាអាល់ប៊ុម “SPILL THE FEELS” អាចលក់ដាច់ដល់ ៣ លានបន្ទះក្នុងរយៈពេល ៥ ថ្ងៃក្រោយចេញលក់ និងជាអាល់ប៊ុមទីមួយក្នុងឆ្នាំ ២០២៤ ដែលអាចលក់ដាច់ដល់កម្រិតនេះក្នុងរយៈពេលមួយសប្តាហ៍។ សម្រាប់អាល់ប៊ុមនេះ SEVENTEEN បានចេញវីដេអូចម្រៀងរួចរាល់ចំនួន ២បទរួមមានបទ “LOVE, MONEY, FAME” ដែលមានការសហការជាមួយ DJ Khaled និងមួយបទទៀតគឺបទ “Eyes on you”។ ទន្ទឹមនឹងការចេញអាល់ប៊ុមចម្រៀងថ្មី ពួកគេក៏បានចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឈ្មោះ “Right Here” នៅក្នុងខែតុលាដូចគ្នា។

ស្ថិតក្រោមផលិតកម្ម Pledis Entertainment ដែលជាបុត្រសម្ព័ន្ធរបស់ HYBE ក្រុម SEVENTEEN មានសមាជិកចំនួន ១៣ នាក់ និងបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៥។ ក្រុមចម្រៀង​នេះ​ត្រូវ​បាន​គេ​ស្គាល់សម្រាប់ការចូលរួម​និពន្ធ​បទ​ភ្លេង និងទំនុកច្រៀងដោយខ្លួនឯងជាច្រើន ព្រមជាមួយក្បាច់រាំដ៏ទាក់ទាញរបស់ពួកគេ។

នៅឆ្នាំ២០២៤នេះ SEVENTEEN បានក្លាយជាក្រុមចម្រៀងខេប៉ុបដំបូងក្នុងប្រវត្តិសាស្ត្រដែលបានឡើងសម្ដែងក្នុងកម្មវិធីមហោស្រពតន្ត្រី Glastonbury នៅអង់គ្លេស និងមហោស្រពតន្ត្រី Lollapalooza ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៧ និងទី៨ ខែកញ្ញា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *