ទំនប់តាសាល នៃខេត្តកំពង់ស្ពឺដ៏ទាក់ទាញ មានភាពពេញនិយមសម្រាប់ទេសចរបោះតង់ ដោយសារនៅទីនោះមានទេសភាពផ្ទៃបឹងធំ ហ៊ុមព័ទ្ធទៅដោយកូនភ្នំជុំជិត រំលេចទេសភាពដ៏ខៀវស្រងាត់ និងស្រស់ស្អាត ពិសេសនាដើមរដូវវស្សានេះ។
ទំនប់ស្ទឹងតាសាល មានលក្ខណៈពិសេសមិនចាញ់ទំនប់ម្លេចនៅខេត្តកំពតប៉ុន្មានឡើយ និងបរិយាកាសស្ងប់ស្ងាត់ ដែលវាស័ក្តិសមសម្រាប់ការកម្សាន្ត បោះតង់ ស្ទូចត្រី និងគយគន់ថ្ងៃលិចនាចុងសប្តាហ៍។

ស្ថិតនៅភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ទំនប់ស្ទឹងតាសាលមានចម្ងាយត្រឹមជាង ៧០ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពង់ស្ពឺ។ គេអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៤៤ ឆ្ពោះទៅរួមស្រុកឱរ៉ាល់ដល់រង្វង់មូលកន្ទួត ទៅត្រង់តាមផ្លូវលំចម្ងាយជាង ១៥ គីឡូម៉ែត្រដោយឆ្លងកាត់រមណីយដ្ឋានទេទឹកពុះ នឹងឃើញស្លាកបង្ហាញទំនប់ស្ទឹងតាសាល រួចបត់ឆ្វេងតាមផ្លូវកៅស៊ូចម្ងាយជាង ៤ គីឡូម៉ែត្រនឹងដល់តំបន់កម្សាន្តទេសភាពធម្មជាតិនេះ៕
រូបភាព៖ ស្វាព្រៃ Monkey Boi





























Account
Security
Favourite Content